លោក ជូ វុនធី ប្រធានមន្ទីរអប់រំ ខេត្តកំពង់ធំរងការចោទថា បានរក្សាទុកឈ្មោះគ្រូសុំឈប់ និងគ្រូបោះបង់ការងារ កេងប្រវ័ញ្ចយកថវិកាជាតិ!

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

កំពង់ធំ​៖ប្រភពពីគ្រូបង្រៀន និង​មន្ត្រី ក្នុងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ មួយចំនួន ដែលដែលក្តៅក្រហាយជាយូរមកហើយនោះ ពួកគាត់បានបើក ទម្លាយរឿងអាស្រូវ របស់លោក ជូ វុនធី ប្រធាមន្ទី និងលោក អុឹម វ៉ាន់ណ្ណី ប្រធានការិយាល័យបុគ្គលិកថា បានឃុបឃិតគ្នា កេងប្រវ័ញ្ចថវិការដ្ឋ ជាច្រើនលានរៀលក្នុងមួយខែៗ តាមរយ: ការរក្សាទុកគ្រូបង្រៀនមានតែឈ្មោះ តែកាពិតគ្រូខ្លះ បានដាក់ពាក្យសុំលាឈប់ពីការងារ និងគ្រូបង្រៀនខ្លះទៀត បានបោះបង់ការងារ ធ្វើចំណាកស្រុកទៅរកការងារធ្វើនៅស្រុកថៃជាង១ឆ្នាំកន្លងមកហើយ ប៉ុន្តែ លោកប្រធានការិយាល័យបុគ្គលិក និង លោកប្រធានមន្ទីរមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ នៅតែរក្សាទុកឈ្មោះគ្រូបង្រៀនខាងលើ ដើម្បីបើកយកប្រាក់ប្រចាំខែ របស់គ្រូទាំងនោះ មកចែកគ្នាចាយស្ងាត់ៗ តាមរបៀបពុករលួយ ។

បើយោងតាមឯកសារ គេសង្កេតឃើញថា មានគ្រូបង្រៀន២នាក់ ១.ឈ្មោះ លោកអុង វរ៉ាវុធ ក្រមខ័ណ្ឌគ្រូបឋមសិក្សាបំរើការនៅសាលាបឋមសិក្សាអូចក ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានបោះបង់ការងារ ចេញពីបញ្ជីរាយនាមបុគ្គលិកការិយាល័យអប់រំយុវជន និង កីឡា ស្រុកស្ទោង ហើយមានការស្នើរសុំលប់ឈ្មោះចេញពី ក្រមខ័ណ្ឌរដ្ឋរពីប្រធានការិយាល័យអប់រំយុវជន និង  កីឡាស្រុកស្ទោង ចុះថ្ងៃទី២៤  មិថុនា ឆ្នាំ២០១៦ ។ ២.លោក ស៊ុយ វ៉េង ជាគ្រូបង្រៀននៅអនុវិទ្យាល័យផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក៏បានដាក់ពាក្យសុំឈប់បម្រើការងាររបស់រដ្ឋ ចាប់តាំងពីថ្ងៃទី១ មិនា ២០១៧ រហូតមកដល់ថ្ងៃនេះ ប៉ុន្តែប្រធានមន្ទីអប់រំយុវជន និង កីឡា ខេត្តកំពង់ធំ បានលាក់ឈ្មោះខាងលើនេះទុក មិនព្រមបញ្ជូនឯកសារទៅឯកឧត្តរដ្ឋមន្ត្រីក្រសួងអប់រំយុវជន និង កីឡានោះទេ ដោយគេសង្ស័យថា មានចេតនា លាក់ឈ្មោះទុកកេងប្រវញ្ច័យកថវិការរដ្ឋ សម្រាប់បុគ្គលខ្លួន តាមរបៀបពុករលួយ ។

 

ទាក់ទងនឹងរឿងខាងលើនេះ អ្នកយកព័ត៌មានយើងបានព្យាយាម

សុំការឆ្លើយតបពីលោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និង កីឡា ខេត្តកំពង់ធំ នៅល្ងាច ថ្ងៃទី19/11/2017នេះ ប៉ុន្តែយើងសោកស្តាយ ក្រោយពីយើងបានណែនាំខ្លូន និងសុំកាអនុញ្ញាតិ ឲ្យលោកប្រធាន ឆ្លើយតបនឹងព័ត៌មានខាងលើ លោក ជូ វុនធី សួរយើងថា ព័ត៌មានអី ស្តាប់មិនច្បាស់ទេ? ទូរស័ព្ទត្រូវបានដាច់ ។ អ្នកយកព័ត៌មានយើងបានព្យាយាមសុំការឆ្លើយតបជាលើកទី២ ខលចូលតែមិនលើក (ទំនងដូចជាប៉ះរឿងរស៊ើបទេដឹង?) ។

រឿងដ៏សែនស្មុញស្មាញមួយនេះ បើពិតដូច ប្រភពពីគ្រូបង្រៀន និង​មន្ត្រី ក្នុងមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ មួយចំនួនបានរៀបរាប់ខាងលើមែននោះ គឺទង្វើពុករលួយ​ថ្មី​មួយ​របស់​មន្ទីរអប់រំ យុវជន និង កីឡា ខេត្តកំពង់ធំំ ដែលកើតឡើងដោយការឃុបឃិត​គ្នា ជាលក្ខណៈប្រព័ន្ធចែកគ្នា​ លេបត្របាក់ថវិការជាតិ ជាច្រើនលាន​រៀល ​ក្នុងមួយខែៗ ។
បើតាមប្រភពខាងលើបានឱ្យដឹងទៀតថា បើនិយាយអំពី រឿង​ពុករលួយ នៅក្នុង​មន្ទី​អប់រំ​ខេត្ត កំពង់ធំ គឺមាន​ច្រើន​ករណី​ថ្លែង​មិន​អស់​ទេ ពេលនេះសុំបង្ហើបតែប៉ុណ្ណឹងសិនចុះ ។ នៅមាន​រឿងអាស្រូវ​ជាច្រើន ត្រូវបាន​គេ​លាក់កំបាំង ស្ងាត់ឈឹង គ្មាន នរណា​ដឹង តាំងពី​លោក ជូ វុនធី បានឡើងធ្វើជាប្រធានមន្ទីររហូតតមក ទើបតែពេលថ្មីៗនេះបានបែកធ្លាយរឿង ។ 
មន្ត្រីអប់រំ និង គ្រូបង្រៀនជាច្រើននាក់ នៅខេត្តកំពង់ធំ បានផ្តល់មតិថា លោក រដ្ឋមន្ត្រី ក្រសួងអប់រំថ្មី និង ប្រធានអង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ សហការគ្នា​បើក​ការស៊ើបអង្កេតលើ សំណុំរឿង​ពុករលួយ នៅក្នុង​មន្ទីរអប់រំ យុវជន និង កីឡា ខេត្តកំពង់ធំ ព្រោះថា​ករណី​ពុករលួយ នេះ​មិនគួរ​មើលរំលង​នោះទេ ។ ពោល គឺ​មិនអាច​ធ្វើឡើង​ដោយ​លោក អុឹម វ៉ាន់ណ្ណី ប្រធានការិយាល័យ តែម្នាក់ឯងបានទេ ចាំបាច់ត្រូវតែមាន​ការចូលរួម​ពី​លោក ជូ វុន​ធី ប្រធាន​មន្ទីរ​​ផងដែរ ទើប​អ្វីៗ​អាចធ្វើ​ទៅបាន ដោយ​រលូន ។ 
ទោះជាយ៉ាងណាក្តីី ព័ត៌មានអាស្រូវនេះមិនដឹងថា អស់លោក​បាន​ប្រព្រឹត្ត ឬក៏ អត់ទេព្រោះយើងមិន អាច​ស្វែងរក​ការបកស្រាយ​ពីប្រភពផ្សេងទៀតបានឡើយ តែ​យើង​ស្វាគមន៍​ជានិច្ច​ក្នុងការ​បកស្រាយ​បំភ្លឺ​ក្នុងរឿងនេះ៕(ដោយគឹម សារឿន)

154 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម