នារីដែលល្អ មិនបោះបង់មនុស្សជាទីស្រឡាញ់ចោលទេ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ

នារីដែលល្អ មិនបោះបង់មនុស្សជាទីស្រឡាញ់ចោលទេ ទោះបីក្នុងកាលៈទេសៈណាក៏ដោយ

នារីដែលល្អ (ភរិយា) មិនអាចបោះបង់មនុស្សជាទីស្រឡាញ់របស់នាងចោលបានទេ មិនថានៅគ្រាក្រលំបាក ឬសូម្បីតែពេល​វេ​លា​គ្រោះថ្នាក់ក្តី។ ជាស្តែងនៅក្នុងសាច់រឿង សាមកុក ទាវឆាន ដែលជានារីល្អម្នាក់ មានគុណសម្បត្តិស្រោចស្រង​់​នគរ​ម្តង និងជានារីដែលមានរូបឆោមស្រស់ស្អាតផងដែរ។ ការជួយនគររបស់នាង គឺប្រើសម្រស់ដើម្បីរំដោះជាតិពីការជិះជាន់របស់ពួកមន្ត្រីអាក្រក់នៅសម័យកាលណោះ។

រូបភាពពាក់ព័ន្ធរូបភាពពាក់ព័ន្ធនាងជានារីមានសម្រស់ស្រស់ល្អអ្នកណាក៏ចង់បាននាងដែរ តែសំណាងល្អដែលនាងបានជួបនឹង លីពូ ជាមេទ័ពក្លាហានម្នាក់ និងជាអ្នកដែលស្រឡាញ់មើលថែនាងដ៏ស្មោះពិតមែន។ នៅពេលដែល លីពូ ស្លាប់នាងសុខចិត្តស្លាប់ជាមួយគ្នាឥតមានខ្លាច​បន្តិចឡើយ គឹនាងសុខចិត្តឲ្យឆាវឆាវ កាត់ប្រហារជីវិតនាង និងប្តីរបស់នាង (លីពូ) មានមនុស្សតិចនាក់ណាស់ ដែលអាចធ្វើ​បាន។

រូបភាពពាក់ព័ន្ធដូច្នេះយើងអាចឃើញថា នារីល្អទោះបីកាលៈទេសៈណាក៏ដោយ មិនថាតែក្រីក្រ នាងតែងស៊ូទ្រាំរស់នៅជាមួយយើងជានិច្ច។ ស៊ូទ្រាំលំបាកជាមួយគ្នា មិនបោះបង់ចោលគ្នា ។ល។ ដែលខុសពីស្រីញីផ្សេង តែងតែយកទ្រព្យសម្បត្តិរបស់យើងទៅបំផ្លាញ​ចោល ចាយវាឥតគិត ដែលធ្វើឲ្យហិចហោចទ្រព្យសម្បត្តិ បាត់បង់កិត្តិយស និងភាពថ្លៃថ្នូរបស់ខ្លួនឯងទៀត។ ជាពិសេ​ស​យើងក៏បានក្លាយជាមនុស្សអសច្ច ខ្វះគុណធម៌ដែលក្បត់ចិត្តភរិយាល្អរបស់ខ្លួនឯង៕

256 Views