អ្នកឈ្នះ គឺនឹងត្រូវពិភពលោកគេចងចាំ អ្នកចាញ់នឹងត្រូវគេបំភ្លេចចោល

អ្នកឈ្នះ គឺនឹងត្រូវពិភពលោកគេចងចាំ អ្នកចាញ់នឹងត្រូវគេបំភ្លេចចោល

សម្រាប់អ្នកឈ្នះនឹងត្រូវពិភពលោកចងចាំ រីឯអ្នកចាញ់វិញ លុះពេលវេលាកន្លងផុតទៅ នោះនឹងត្រូវមនុស្សនៅក្នុងលោកបំភ្លេចចោល ដោយមិននឹកនាដល់ជារៀងរហូត។ សម្រាប់អ្នកដែលប្រកាន់ភ្ជាប់នូវកាសិក្សារៀនសូត្រនុវមុខវិជ្ជាយុទ្ធសាស្ត្រនេះ នោះជីវិតនិងអាជីវកម្មរបស់គេនឹងរីកចម្រើនទៅមុខជាលំដាប់។ នៅក្នុងរយៈពេលដ៏ខ្លី នោះនឹងសម្រេចនូវកិច្ចករធំមួយ។ បន្ទាប់ពីនោះមកទៀត​ គេនឹងក្លាយជាមេដឹកនាំដែលលេចធ្លោជាងគេនៅក្នុងទំព័រប្រវត្តិសាស្ត្រពិភពលោក។

Image result for three kingdoms 2010ឯអ្នកដែលមិនបានយកចិត្តទុកដាក់សិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្ត្រ​នេះទេ ជាសន្សឹមៗ ជីវិត និងអាជីវកម្មរបស់គេនឹងដើរថយក្រោយ។ លុះពេលវេលាកន្លងផុតទៅយូរបន្តិចទៅ នោះនឹងត្រូវមនុស្សលោកគេបំភ្លេចចោលជារៀងរហូត ដោយមិន​មានអ្វីឱ្យមនុស្សនៅក្នុងលោកនឹកនាដល់នោះទេ។

Related imageមានការបកស្រាយបំភ្លឺមួយទៀតថា អ្នកដែលមិនបានសិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្ត្រ​នេះ នោះគេនឹងកើតក្តីព្រួយបារម្ភ ើយមានភាពមិនច្បាស់លាស់ក្នុងការដែលគេត្រូវការស្វែរកការរីកចម្រើនថ្មីៗមកបន្ថែមទៀត។ ម្យ៉ាងវិញទៀត នៅពេលដែលគេមិនបានសិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្ត្រនេះ នោះគេក៏មិនអាចនឹងយក់ដល់ទីជម្រៅនៃការងារ ឬការប្រកបអាជីវកម្មដែលជាប្រភពនៃការរកប្រាក់ចំណូលបាននោះដែរ។ ដោយសេចក្តីថា ដោយសារតែការមិនយល់នោះឯង នោះការងារ ឬការប្រកបអាជីវកម្មដើម្បីស្វែងរកប្រាក់ចំណូល ឬអាចនឹងខាតបង់ទៅជាក្ស័យធនផងក៏មាន នៅពេលដែលគេត្រូវប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំង។

Image result for three kingdoms 2010ដោយឡែកអ្នកឈ្នះនោះគេនឹងបញ្ចេញភាពគគ្រឹកគ្រេងរបស់គេដោយមិនមានទីបញ្ចប់ ហើយមានការសប្បាយរីករាយយ៉ាងក្អាកក្អាយជាមួយនឹងជ័យជម្នះរបស់គេនោះ។ ដូចអ្នកសិក្សាថា «ការចាញ់ ឬឈ្នះ នៅក្នុងជីវិត គឺស្ថិតនៅលើការសម្រេច​លទ្ធផលនៃយុទ្ធសាស្ត្រ​។ ឯលទ្ធផលនោះ គឺជាផលប្រយោជន៍ដ៏ធំធេងសម្រាប់មនុស្សជាតិក្នុងការរស់នៅក្នុងសង្គម និងប្រទេសទាំងមូល។ យ៉ាងណាក៏ដោយ លទ្ធផលធំធេងនោះមិនមែនស្ថិតនៅលើទស្សនៈមនុស្សមួយចំនួនតូច ដែលមិន​មានការយល់ដឹងអ្វីសោះនោះឡើយ។

Image result for three kingdoms 2010លទ្ធផលដ៏ធំធេងនោះ គឺជាគ្រឿងកំណត់ការចាញ់ និងឈ្នះនៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ដោយឡែកផ្សេងទៀត មនុស្សទន់ខ្សោយ តែងតេបណ្តោយខ្លួនតាមព្រេងវាសនា។ សម្រាប់មនុស្សដែលមានចិត្តក្លាយហានវិញ តែប្រើប្រឆាជ្ញា និងយុទ្ធសាស្ត្រ​របស់ខ្លួន ដើម្បីតស៊ូប្រយុទ្ធប្រឆាំងយកឈ្នះក្នុងជីវិត និងឧបសគ្គជានិច្ច។

Image result for three kingdoms 2010ដូច្នោះ ចូរអ្នកស្វែងបន្ថែមទៀតថា នៅក្នុងបណ្ដាចំណេះវិជ្ជាធំៗទាំងឡាយក្នុងលោក ចំណេះវិជ្ជាខាងផ្នែកយុទ្ធសាស្ត្រ​នេះឯង គឺជាចំណេះវិជ្ជាមួយដែលនឹងអាចយឹតយោងអ្នកឱ្យឡើងទៅកាន់ទីខ្ពស់បាន។ ចំណេះវិជ្ជានេះ វានឹងធ្វើឱ្យអ្នកឈ្នះមនុស្ស ៣ថ្នាក់។ ដោយថ្នាក់ទី១ គឺជាមនុស្សដែលមានឋានៈទាបជាងអ្នក។ ថ្នាក់ទី២ គឺជាមនុស្សដែលមានឋានៈស្មើនឹងអ្នក និងថ្នាក់ទី២ គឺជាមនុស្សដែលមានឋានៈខ្ពស់ជាងអ្នក។

Related imageដោយសារហេតុផលនេះ សូមអ្នកទទួលជ្រាបនូវសេចក្ដីឡើងមកវិញថា៖ អ្នកដែលប្រកាន់ភ្ជាប់នូវការសិក្សារៀនសូត្រនូវមុខវិជ្ជាយុទ្ធសាស្ត្រ​នេះ ជីវិត និងអាជីវកម្មរបស់គេនឹងរីកចម្រើនទៅមុខជាលំដាប់។ ហើយនៅក្នុងរយៈពេលដីខ្លី គេនឹងអាចស​ម្រេ​ចកិច្ចការដ៏ធំធេងមួយ និងមានកេរ្តិ៍ក្នុងប្រវត្តិសាស្ត្រ៕

231 Views