លោក Zenobe Gramme ពីជាងឈើធម្មតាប្រែក្លាយខ្លួនជាអ្នកវិទ្យាសាស្ត្រ​ដ៏សំខានមួយរូប

លោក Zenobe Gramme ពីជាងឈើធម្មតាប្រែក្លាយខ្លួនជាអ្នកវិទ្យាសាស្ត្រ​ដ៏សំខានមួយរូប

ជាការពិតណាស់ មនុស្សម្នាក់ៗតែងមានក្តីស្រមៃ ក្តីសុបិនរៀងៗខ្លួន ប៉ុន្តែមានអ្នកខ្លះក៏មិនអាចទទួលបាននូវភាព​ជោគជ័យដែរ​។ មូលហេតុអាច មកពីពួកគេទាំងនោះបានត្រឹមតែស្រមៃ តែមិនព្រមដើរទៅរកក្ដីស្រមៃនោះឲ្យដល់ទីបំផុត ដែលដូច​នឹង​ពាក្យសម្តីរបស់ប្រធានាធិបតីអាមេរិចម្នាក់ថា «បើអ្នកកាន់ការ៉េមនៅក្នុងដៃ តែអ្នកមិនព្រមបរិភោគវាទេ មិនយូរមិនឆាប់ការ៉េម​នោះវានឹងរលាយអស់»។

Related image

នៅគ.ស ឆ្នាំ១៨២៦ មានអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រ​ម្នាក់បានចាប់កំណើត លោកមានឈ្មោះថា ហ្សេណូប ក្រាម (Zenobe Gramme)។ ក្រោយពេលពេញវ័យ គាត់គ្រាន់តែជាឈើសាមញ្ញធម្មតាម្នាក់ប៉ុណ្ណោះ ប៉ុន្តែគាត់មានក្តីស្រមៃច្បាស់លាស់ និង​ដើរតម្រង់ទៅរកក្តីស្រមៃនោះផងដែរ។

ពេលគាត់មានអាយុ ៣០ឆ្នាំ គាត់បានសុំមេការដែលជាម្ចាស់ជាងឈើនោះឈប់ ដើម្បីទៅរៀនជំនាញមួយ​ដែលគាត់ស្រឡាញ់​ចូលចិត្ត ប៉ុន្តែម្ចាស់ហាងនោះសួរថា «ពិតជាចម្លែក​មែន! កិច្ចការ​កំពុង​តែ​រក​ស៊ី​ឡើង​យ៉ាង​ហ្នឹង! ហេតុ​អី្វ​ឯង​ចង់​ឈប់​ទៅ​វិញ? ឬ​មួយ​នៅ​កន្លែង​នេះ ប្រាក់​ខែឲ្យ​ឯង​បាន​មិន​ស្មើ​កន្លែង​ដទៃ​ទៀតមែន?» គាត់បតវិញថា «បាទ! ​មិនមែនទេ! ខ្ញុំ​សុំ​ឈប់​ដើម្បី​ទៅ​ក្រុង​ប៉ារីសប៉ុណ្ណោះ»។ ម្ចាស់ហាងនោះសួរបន្ថែមទៀតថា «តើឯងទៅទីនោះ ដើម្បីអ្វី?» គាត់ឆ្លើយថា «ខ្ញុំ​ចង់ទៅ​ទីនោះ​ដើម្បីរៀនបន្ថែមទៀត…»។

Related imageនាយ​ម្ចាស់​គ្រវី​ក្បាល ហើយថា «ឯង​ពិត​ជា​ឆ្កួតពិតមែន​ហើយ គ្មាន​នរណា​គេ​ឲ្យ​មនុស្ស អាយុ ៣០​ឆ្នាំ ទៅ​ហើយ​នោះទៅ​រៀន​ទៀត​ទេ! តើ​ឯង​ចង់​ក្លាយ​ទៅ​ជា​ស្ដេច មន្ត្រី​អី​ទៅ​អ្ហា៎​!…»។ មិនថាមានមតិជំទាស់យ៉ាងណា ឬការសើចអំអកក្ដី គាត់​នៅ​តែ​ដើរតាមការសម្រេចចិត្តរបស់គាត់ជានិច្ច គឺការធ្វើដំណើរទៅទីក្រុងប៉ារីស។

ការរស់នៅរបស់គាត់ពុំបានល្អប្រសើរឡើយ នៅក្នុងក្រុងប៉ារីសប្រទេសបារាំងពេលនោះ។ ប៉ុន្តែគាត់​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​បំផុត ដើម្បី​បំពេញតាមមហិច្ឆតារបស់​ខ្លួន។ គាត់បានឆ្លៀតទៅធ្វើការងារមួយកន្លែង ដើម្បីយកមកទប់ទល់នឹងជីវភាព​ដ៏តានតឹងនេះ ហើយប្រាក់ដែលនៅសល់ទាំងប៉ុន្មានក្រៅពីការចំណាយចាយវាយ គឺគាត់បានយកទៅទិញសៀវភៅបច្ចេកទេស​ និង​ឧបករណ៍​​ពិសោធន៍​ស្ទើរ​តែ​ទាំងអស់។

Image result for Zenobe Grammeក្រោយពីការស្រឡាញ់ជក់ចិត្ត និងខិតខំប្រឹងប្រែងជាច្រើនឆ្នាំមក គាត់បានផលិត​ឧបករណ៍​ផលិត​អគ្គិសនីដែល​បាន​ផ្អែក​តាម​គោលការណ៍​បង្កើត​ស្នាដៃ​ដោយ​ខ្លួនឯងមួយ។ គាត់ក៏មានបំណងចង់យកស្នាដៃរបស់ខ្លួនទៅបង្ហាញ​ក្នុង​សម័យ​ប្រជុំ​មួយ​របស់​បណ្ឌិតសភា​វិទ្យាសាស្ត្រ​បារាំង ដើម្បីបញ្ចេញគំនិត បទបង្ហាញពីឧបករណ៍របស់ខ្លួន។ ប៉ុន្តែសំណើរនេះ ត្រូវបានគេច្រាន​ចោល​វិញ។ ដោយហេតុផលថា​គេមិនអនុញ្ញាតឲ្យអ្នកវិទ្យាសាស្ត្រ​ដូចរូបគាត់ធ្វើបទបង្ហាញឡើយ។

គាត់មិនព្រមបោះបង់ចោលនៅពេលនេះទេ គឺគាត់បានយកស្នាដៃរបស់គាត់ទៅ​ធ្វើការ​អត្ថាធិប្បាយ​ជាក់​ស្ដែង​ឲ្យ​សមាជិក​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ម្នាក់ ក៏​ប៉ុន្តែគេម្នាក់​នោះបាន​បដិសេធ​ទៀតថា «ខ្ញុំ​មិន​ត្រូវ​ការ​មើល​ទេ! ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា លើ​ទ្រឹស្ដី​ពិត​ជា​មិន​អាច​មាន​រឿង​បែប​នេះ​បាន​ទេ»។

Related imageទោះបីគ្មានអ្នកព្រមទទួលស្គាល់ស្នាដៃរបស់គាត់ក៏ដោយ ប៉ុន្តែការពិតនៅតែជាការពិតមិនអាចប្រកែកបាន ម៉ាសុីនរបស់គាត់​ គឺបានបញ្ចេញ​ចរន្ត​អគ្គិសនី ថ្វី​បើ​វា​មិន​ទាន់​បាន​ទទួល​ការ​សន្និដ្ឋាន​ដោយ​ទ្រឹស្ដី​ក្ដី ឬគ្មានអ្នកទទួលស្គាល់ក៏ដោយ។ ពេលក្រោយ​​មក​ គាត់ក៏បានក្លាយជាអ្នកប្រាជ្ញខាងវិទ្យាសាស្ត្រ​ម្នាក់យ៉ាងពិតប្រាកដ ទោះបីពុំមានអ្នកទទួលនៅពេលនោះក្តី ព្រោះ​ថា​ឧបករណ៍ចម្លងអគ្គីសនីរបស់គាត់ត្រូវបានមនុស្សទូទាំងពិភពលោកប្រើប្រាស់។ វាមិនខុសពីបណ្ឌិតខ្លះ មានតែសញ្ញាបត្រ តែគ្មានសមត្ថភាពធ្វើការងារ ហើយ លោក​ ក្រាម ប្រៀបបាននឹងមនុស្ស​ដែល​គ្មាន​សញ្ញាបត្រពីសាលារៀនច្បាស់លាស់ តែគាត់មានសមត្ថភាពពិតៗ ដែលអាចបង្កើតឧបករណ៍ចម្លងអគ្គីសនីនេះបាន។

Related imageគួរបញ្ជាក់ដែរថា នៅឆ្នាំ​១៨៧១ លោកក្រាម ​បាន​បង្កើត​ម៉ាស៊ីន​ផលិត​អគ្គិសនី ​ដែល​បច្ចុប្បន្ន​យើង​នាំ​គ្នា​ហៅ​ថា «ម៉ាស៊ីន​ក្រាម» ដោយ​បាន​បើក​ចេញ​នូវ​សករាជ​ថ្មី​ក្នុង​បច្ចេកទេស​អគ្គិសនីនេះ។ មិនថាអ្នជានរណា មកពីណាទេ ឬជាកូនអ្នកមាន​- អ្នកក្រក្តី ឲ្យតែអ្នកមានក្តីស្រមៃពិតប្រាកដ ហើយដើរទៅរកវាដោយឥតខ្លាចលំបាក ថ្ងៃណាមួយអ្នកប្រាកដជាធ្វើវាបាន​ដូចជា លោក ហ្សេណូប ក្រាមពុំខានឡើយ៕

 

139 Views