ស្ដ្រីវ័យ27ឆ្នាំម្នាក់អះអាងថារូបនាងបានដាក់ពាក្យប្តឹងចោទប្រកាន់ លោកតេង ប៊ុនថុន ស្នងការរងនគរបាលខេត្តរតនគិរីថា៖ បានលួងលោមឆបោករូបនាងយកទៅរំលោភដោយសិន្យាផ្តល់ប្រាក់ឲ្យរក ស៊ី!

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

image

​ខេត្ដរតនគិរី​ ៖​ ស្ដ្រីវ័យក្មេងម្នាក់បានអះអាងថារូបនាងបានដាក់ពាក្យប្តឹងចោទប្រកាន់ លោកតេង ប៊ុនថុន ស្នងការរងនគរបាលខេត្តរតនគិរីហើយ កាលពីរសៀលថ្ងៃទី17/03/2016 នេះពីបទលួងលោមឆបោករូបនាង
យកទៅរំលោភដោយសិន្យាផ្តល់ប្រាក់ឲ្យរកស៊ី។

នារី​វ័យក្មេងម្នាក់​នេះ មានឈ្មោះ​លី​ ស្រី​ភាព​ បាន​ទាមទារ​ឱ្យ​លោកស្នងការ​រង​ រូប​នេះ​ផ្ដល់​សំណង​ជំងឺ​ចិត្ដ​ចំនួន     (​15000$ មួយម៉ឺនប្រាំ​ពាន់​ ដុល្លារ​ )។​​បើយោងតាម​ប្រភព​បណ្ដាញ​ផ្សព្វ​ផ្សាយ​ព័ត៌មានក្នុងស្រុកថា៖ ករណី​នេះ​ត្រូវ​បាន​លោក​ ស្នងការ​រង​រូប​នេះ​បដិសេធ​ថា​ ការ​ចោទ​ ប្រកាន់​របស់​នារី​ខាងលើ​នេះ​ពុំ​មែន​ជា​ ការ​ពិត​នោះ​ទេ​ តែ​សកម្មភាព​និង​ទ​ង្វើ​ ដែល​នាង​បាន​ធ្វើ​ជា​អំពើ​ឆបោក​ចង់បាន​ ប្រាក់​របស់​លោក​តែ​ប៉ុណ្ណោះ​ ។

image

​នារី​វ័យក្មេង​ឈ្មោះ​លី​ ស្រី​ភាព​ អាយុប្រមាណ​ជាង​២៧​ឆ្នាំ​ មាន​ ទីលំនៅ​ភូមិ​រោង​ម៉ាស៊ីន​ សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោ​ភ​ណ​ ខេត្ដបន្ទាយមានជ័យ​ បាន​អះអាង​ថា​ លោក​តេ​ង​ ប៉ុន​ថុ​ន​ ស្នង​ ការ​រង​ខេត្ដរតនគិរី​បាន​រំលោភ​បំពាន​ លើ​រូបរាង​កាយ​របស់​នាង​នៅ​ក្នុង​អំឡុង​ ដែល​នាង​មក​បម្រើ​ការងារ​នៅ​ក្នុងផ្ទះ​ របស់​លោកស្នងការ​រង​រូប​នេះ​។​

​តាម​ប្រភព​ពី​មន្ដ្រី​នគរបាល​ម្នាក់​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ដរតនគិរី​ បានឱ្យ​ដឹង​ថា​ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ នេះ​គេ​ឃើញ​នារី​វ័យក្មេង​ឈ្មោះ​លី​ ស្រី​ ភាព​ បាន​ចូល​មក​ការិយាល័យ​ប្រឆាំង​ ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដរតនគិរី​។​ កាល​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ ជួញដូរ​មនុស្ស​របស់​នារី​វ័យក្មេង​ខាងលើ​ នេះ​ក្នុង​បំណង​មក​ប្ដឹង​ដល់​លោកស្នងការ​ រង​តេ​ង​ ប៊ុ​ន​ថុ​ន​ ឱ្យ​សងជំងឺចិត្ដ​ជា​ប្រាក់​ ចំនួន​៤​ពាន់​ដុល្លារ​ថ្នូរ​នឹង​ការ​រំលោភ​ បំពាន​លើ​រូបរាង​កាយ​របស់​នាង​ ក្នុង​ អំឡុង​ពេល​នាង​មក​បម្រើ​ការងារ​នៅ​ ក្នុងផ្ទះ​របស់​លោកស្នងការ​រង​ម្នាក់​នេះ​។​

​ជុំវិញ​រឿង​ស្រីចោទប្រកាន់ ប្រុសខំប្រកែក ខាងលើ​នេះ​បើមិតអ្នកសារព័ត៌មានចង់ដឹងការពិតសូម​ទាក់ទង ទៅឈ្មោះ​ លី​ ស្រី​ភាព​ តាម​ ទូរស័ព្ទ​ 092 678350 / 0885433552 លោកស្នងការ​ រង​តេ​ង​ ប៊ុ​ន​ថុ​ន​ តាម​ ទូរស័ព្ទ 097 320 8888 / 096 320 8888 / 012 320 320 / 016 320 320 / 071 320 9999 / 075 666 0999 ដើម្បី​លម្អិត​ ជុំវិញ​ព័ត៌មាន​ខាងលើ​នេះ​។​(គឹម សារឿន)

image

439 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម