ខ្សឹបប្រាប់ចៅហ្វាយស្រុកកំពង់ស្វាយថា ក្រុមឈ្មួញដីធ្លីកំពុងរីកថ្លើមក្នុងការកាប់បំផ្លាញព្រៃឈើ ខណៈមន្ត្រីជំនាញ និងអភិបាលស្រុកអនុញាតិឲ្យយកគ្រឿងចក្រចូលសំអាតដីដំបូកក្នុងស្រែ !

ខេត្តកំពង់ធំ៖
ដោយសំអាងលើលិខិតលេខ០៧៨/១៨ រ.ប.ក. ដីព្រៃឈើប្រមាណជាច្រើនរយហិកតា ត្រូវបានក្រុមឈ្មួញកំពុងកាប់បំផ្លាញយ៉ាងសកម្ម និងបោះបង្គោល ជីកប្រឡាយហ៊ុំមព័ទ្ធយកដីព្រៃឈើ ធ្វើជាកម្មសិទ្ធិពួកគេក្នុងម្នាក់ៗ រាប់រយហិកតា ដែលស្ថិតនៅចំណុភូមិដូនឈូក ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ការប្រព្រឹត្តផ្ទុយនិងលិខិតអនុញាតិ របស់ឈ្មួញក្នុងការហ៊ុមព័ទ្ធកាប់បំផ្លាញព្រៃឈើដ៏រង្គាលយ៉ាងនេះ ខណៈពេលដែលរដ្ឋាភិបាលកំពុងដំណើរការនយោបាយចាស់ សកម្មភាពថ្មី លើវិស័យដីធ្លី ។ ប៉ុន្តែមន្ត្រីជំនាញ និងអភិបាលស្រុកកំពង់ស្វាយ ដែលជាអ្នកអនុញាតិឲ្យក្រុមឈ្មួញយកគ្រឿងចក្រចូលសំអាតដីដំបូកក្នុងស្រែនោះ គឺខុសពីកាពិត សូមបញ្ជាក់ថា មិនមែនសំអាតដីដំបូកក្នុងស្រែទេ ។ ជាក់ស្តែង គឺក្រុមឈ្មួញយកលិខិតខាងលើជាលេះ ទៅសំអាតដីព្រៃដែលមានដំបូកទៅវិញ ។

តាមប្រភពពីអ្នកស្រុកក្នុងឃុំនីពេជ្រ ឱ្យដឹងថា ការវាតទីយកដីព្រៃឈើនៅជុំវិញព្រៃសហគមន៍អូរផ្លូវលោក និងព្រៃសហគមន៍អូរច្រាំងស គឺមានបក្សពួកជាច្រើនក្នុងនោះ ក៏មានជំនាញពាក់ព័ន្ធជាមួយលោកមេឃុំនីពេជ្រ មន្ត្រីសាលាស្រុកកំពង់ស្វាយមួយចំនួនទៀត ជាអ្នកដើរមុខក្រុមឈ្មួញ និងមេឈ្មួញ ៣ នាក់ដែលគេស្គាល់ច្បាស់ ៖
១.ឈ្មោះ សួន ឡុញ ជាមេឃុំត្បែង
២.ឈ្មោះ ទំ គឹមហឿន កូនឯកឧត្តម ណាម ទំ អតីតជាចៅហ្វាយខេត្តកំពង់ធំ
៣. ឈ្មោះ សាន់ ចំប៉ា ភេទស្រី ជាតំណាងឲ្យម្ចាស់ដី ៥ គ្រួសារ ។

ជុំវិញការកាប់បំផ្លាញព្រៃឈើខាងលើនេះ តាមប្រភពដដែលឱ្យដឹងទៀតថា ថ្មីៗនេះមានមន្ត្រីក្នុងក្រុមការងាររបស់សាលាស្រុកកំពង់ស្វាយមួយចំនួន ដែលដឹកនាំដោយលោក គី សាវុធថា បានសហការគ្នាយ៉ាងសកម្មជាមួយមេឈ្មួញធំៗទាំង ៣ នាក់ខាងលើ ក្នុងការធ្វើឯកសារភរកុហក់ថ្នាក់លើ ។ ហើយពួកគេបានប្រើប្រាស់គ្រឿងចក្រជាច្រើនគ្រឿង ឱ្យចូលទៅវ៉ៃព្រៃជុំវិញតំបន់ព្រៃសហគមន៍ទាំពីរខាងលើ ធ្វើការបោះបង្គោលលើកទំនប់ ជីកប្រឡាយ បំផ្លាញព្រៃឈើយ៉ាងរង្គាល ៕

ព័ត៌មានលំអិតនឹងផ្សាយជូននៅពេលក្រោយ តាមទូរទស្សន៍អនឡាញ !

ដោយលោក គឹម សារឿន : 017 70 75 07, 088 55 35 950

96 Views