វាចា ករណីបំផ្លាញព្រៃលិចទឹកក្នុងតំបន់៣ និងធ្វើឱ្យមច្ឆាជាតិរងការវិនាសហិនហោចនៅស្រុកសន្ទុក កំពុងធំក្លិនស្អុយបញ្ច្រាសខ្យល់ ប៉ុន្តែរកខ្មោចមិនទាន់ឃើញ!

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

09/08/2017 ខេត្តកំពង់ធំ៖ បើទោះបីមានមន្ត្រីមួយចំនួនធ្លាប់បានជាប់ឈ្មោះ ក្នុង បញ្ជីរខ្មៅជាមួយក្រុម កាប់បំផ្លាញព្រៃលិចទឹកម្តង ជាពីរដង នៅក្នុងឃុំព្នៅស្រុកសន្ទុក ខេត្តកំពង់ធំ ដែលគួរតែ មានចំណាត់ការ បន្ទាន់ ដើម្បីធ្វើឲ្យមន្ត្រីមួយចំនួនដទៃទៀត អាចនិងរៀងចាល។ តែផ្ទុយមកវិញ មន្ត្រីមួយចំនួន ក៏ហាក់នៅធ្វើផ្គើន ប្រសាសន៍ របស់សម្តេចប្រមុខ យ៉ាងផុសផុលបង្កើតបញ្ហា និងរឿងក្តៅក្រហាយ ដល់ប្រជាពលរដ្ឋយ៉ាងរោលរាលទៅវិញ។

ជាក់ស្តែង ឈ្មួញដីស្រែប្រាំងមិនបញ្ឈប់ទង្វើល្មើសច្បាប់ ហើយ ថែមទាំងធ្វើសកម្មភាពរំលោភឈូសឆាយយកដីព្រៃតំបន់៣ ដែលជាតំបន់ ព្រៃលិចទឹក សម្រាប់ត្រីពងកូន នៅក្នុងរដ្ឋបាលឃុំព្នៅ បំផ្លាញព្រៃលិចទឹករបស់រដ្ឋរាប់រយហិកតាអស់គ្នានសល់ ចំណុច ដែលរងការបំផ្លាញយ៉ាងមហន្តរាយទាំងស្រុងនោះ រួមមាន ទី១ចំណុចទួលគោក ទី២ទួលដំរីឈរ ទី៣ទួលទ្រាទី ៤ទួលទទឹងថ្ងៃ ទី៥ ទួលទីទុយ ទី៦បឹងចំណារ ទី៧បឹងព្រោះ និងទី៨បឹងចាមបាច ។ ក្នុងគោលបំណងប្រមូយកដីទាំងអស់នោះ លក់បន្តទៅឲ្យឈ្មួញ យ៉ាងអណាធិបតេយ្យធ្វើឱ្យប្រជាពលរដ្ឋរស់ធ្លាប់អាស្រ័យផលរាល់ឆ្នាំ តាមគោលនយោបាយ ខ្វៀលស្បែកខ្លាក្នុងតំបន់ ខាងលើនៅតែ បន្តហូទឹកភ្នែកគ្មានទីបញ្ចប់ ។
សកម្មភាពទាំងនេះ ត្រូវបានគេសង្ស័យថាមកពីមន្ត្រីខាងធនធានទឹក និងរដ្ឋបាលជលផល បរិស្ថាន ពិសេសលោក យស បញ្ញារិទ្ធ អភិបាល ស្រុកសន្ទុកជាអ្នក បើកភ្លើងខៀវ ឲ្យលោក សន វឿន ស្មៀនឃុំកកោះ និងលោក ជឿន រឿន មេឈ្មួញដីស្រែប្រាំង រស់នៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំងស្រុកសន្ទុក នៅតែបន្ត ប្រើល្បិចកិច្ចកល តាមរយៈមន្ត្រីខិលខូចទៅប្រឆាំងនិង ស.ជ.ណ លេខ១០.៤៤ចុៈថ្ងៃទី២២ខែកក្កដាឆ្នាំ២០១៤របស់ទីស្តីការគណៈរដ្ឋមន្ត្រីក្នុងចេតនាមើលងាយប្រមុខថ្នាក់នាំរាជរដ្ឋាភិបាលយ៉ាងធ្ងន់ធ្ងរ។

ចំណែកប្រជាពលរដ្ឋដែលអាស្រ័យផល ពិតប្រាកដរាប់រយគ្រួសារ កំពុងរការគាបសង្កត់ពីសំណាក់ក្រុមលោក សន វឿន ស្មៀនឃុំកកោះ ស្រុកសន្ទុក និងលោក តឹក រឿន ហៅ ជឿន រឿន មេឈ្មួញដីស្រែប្រាំង រស់នៅភូមិចំបក់ខាងជើង ឃុបឃិតគ្នាជាមួយ ក្រុមឈ្មួញទុច្ចរិត ធ្វើទុក្ខបុកម្និញ បង្ករការភ័យខ្លាច និងក្តីវិនាស អន្តរាយព្រៃលិចទឹក យ៉ាងស្រួយស្រាវអស់គ្មានសល់ ព្រោះតែមហិច្ឆិតា និងភាពលោភលន់របស់ពពួកនេះ មិនខ្វល់ពីច្បាប់រដ្ឋអីនោះទេ ។

យោងតាមច្បាប់ជលផលបញ្ជាក់ ច្បាស់ណាស់ថា ដីព្រៃលិចទឹក តំបន់បី មិនអាចប៉ះពាល់បានទេ ហើយជនទាំងឡាយណា ដែលបំផ្លាញព្រៃលិចទឹក និងធ្វើឱ្យមច្ឆជាតិរងនៅការវិនាស ហិនហោចយ៉ាងធ្ងន់ធ្ងរ ត្រូវមានទោសពីបទឧក្រិដ្ឋ ចំណែក អាជ្ញាធរ ឬមន្ត្រីជំនាញដែលពាក់ព័ន្ធទៅនិង អំពើល្មើសបំផ្លាញព្រៃ លិចទឹក ក៏ត្រូវផ្តន្ទាទោស ធ្ងន់ធ្ងរផងដែរ ។

ប្រសិនបើគេយក ច្បាប់ ជលផលមកធ្វើជាគោល សម្រាប់ចាត់ការ មន្ត្រីថ្នាក់ខេត្ត ស្រុក ឃុំ ដែលពាក់ព័ន្ធសកម្មភាព បំផ្លាញព្រៃលិចទឹក អស់គ្មានសល់ដូចនេះ គេយល់ថា មន្ត្រីអាជ្ញាធរទាំងនោះ មិនអាច គេចផុតពីសំណាញ់ច្បាប់បានទេ ជាពិសេស លោកនាយខ័ណ ជលផល លោកនាយផ្នែកជលផល លោក នាយសង្កាត់ជលផល រួមនិងមន្ត្រីបរិស្ថានផងដែរ។

ទាក់ទិននិងរឿងខាងលើនេះ មានអ្នកឆ្ងល់ច្រើននាក់ណាស់ ហើយគេសួរថា តើមន្ត្រីជំនាញទាំងអស់ហ្នឹង កំពុងធ្វើអី (ឬមួយវានិងគេដែរ?) ចោរ ម្សៀត ដេកស៊ីតែប្រាក់ខែរដ្ឋ មិនបំរើរាស្ត្រ ល្មមដល់ពេលហើយ ព្រោះវាធំក្លិនស្អុយបញ្ច្រាសខ្យល់ខ្លាំងណាស់ នៅស្រុកសន្ទុក ប៉ុន្តែរកខ្មោច មិនទាន់ឃើញសោះរហូតមក ដល់ថ្ងៃនេះ។ ប្រជាពលរដ្ឋភាគច្រើននិយាយថា អ្នកណាក៏ដឹងដែរថា (បើខ្មាចស្រុកមិនឲ្យដៃ ខ្មោចព្រៃក៏វាមិនហ៊ានដែរ) តើមានពាក្យអ្វីមក ដោះសារភកុហក់ថ្នាក់ជាតិទៀត ? ។

ហើយក៍សង្ឃឹមថា ក្រុមជនខិលខូច និងត្រូវបានយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ជាក់ជាមិនខាន។អ្នកយកព័ត៌មានយើងរង់ចាំទទួលបំភ្លឺគ្រប់មតិរបស់ អស់លោក លោកស្រី ដែលមានការពាក់ព័ន្ធ រៀងរាល់ម៉ោង និងថ្ងៃធ្វើការ ៕

49 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម