លោក ភោគ វណ្ណថន មេឃុំក្រោលគោរងការចោទពីពលរដ្ឋមួយចំនួនថា ជាមេឃុំមិនបម្រើប្រជាពលរដ្ឋហើយ ហ៊ានប្រឆាំងនឹងអភិបាលខេត្តទៀត!

ខេត្តស្វាយរៀង៖

ថ្មីៗកន្លងទៅនេះមានប្រជាពលរដ្ឋមួយគ្រួសារដែលមានទីលំនៅភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង បានដាក់ពាក្យបណ្ដឹងជូនទៅអភិបាលស្រុកស្វាយជ្រំកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ ឲ្យជួយរកយុត្តិធម៌ពួកគាត់។ ក្នុងពាក្យបណ្ដឹងនោះបានសរសេរថា៖ ត្បិតខ្ញុំបាទ នាងខ្ញុំ កើតទុក្ខមិនសុខចិត្តនិងឈ្មោះ ភោគ វណ្ណថន មេឃុំក្រោលគោ ដែលបានរំលោភយកដីរបស់ខ្ញុំបាទ នាងខ្ញុំចំនួន២ប្លង់ជាប់គ្នា ដែលមានកម្មសិទ្ធទី១លេខ Big 0007 ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ១៩៩៧ មានផ្ទៃក្រឡា៨១ម៉ែត្រក្រឡា និងប័ណ្ណកម្មសិទ្ធទី២លេខ B9 ០៣៥៤ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៩៣ មានផ្ទៃក្រឡា១៩៥ម៉ែត្រក្រឡា ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃញ៉យ ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ក្នុងនោះគ្រួសារខាងលើបាន
សំណូមពរ៖១.សុំឱ្យគណៈកម្មការចុះវាស់វែងដីសារជាថ្មី (ដោយមានការចូលរួមពីកម្មសិទ្ធិ) ។ ២.សុំចេញបណ្ណថ្មីជាលក្ខណៈប្រពន្ធ័ ជំនួសប័ណ្ណកម្មសិទ្ធិចាស់ ។ អាស្រយ័ហេតុនេះសូមលោកអភិបាលស្រុក មេត្តាជួយដោះស្រាយ និងរកយុត្តិធម៌ឱ្យខ្ញុំបាទនាងខ្ញុំដោយអនុគ្រោះ។

ពាក់ព័ន្ធករណីខាងលើនេះលោក ហែម សារិទ្ធ អភិបាលរងស្រុកស្វាយជ្រំបានឲ្យដឹងថា លោកមេឃុំក្រោលគោ មិនព្រមស៊ីញ៉េរហូតមានចំណារពីអភិបាលខេត្តទៀត ក៏នៅមិនព្រមស៊ីញ៉េ មិនដឹងថាមានហេតុផលអីនោះទេ? ។

លោក ភោគ វណ្ណថន មេឃុំក្រោលគោ ២ថ្ងៃមកហើយ គឺថ្ងៃទី២៨ និង ថ្ងៃទី២៩ ខែធ្នូ ២០១៨ នេះ ខ្ញុំបាទ គឹម សារឿន ប្រធាសមាគម សម្ព័ន្ធអ្នកសារព័ត៌មានប្រជាធិបតេយ្យ បានព្យាយាមទំនាក់ ទំនងតាមទូរស័ព្ទទៅលោក ភោគ វណ្ណថន មេឃុំក្រោលគោ ដើម្បីសុំការបំភ្លឺពីលោកមេឃុំ ។ ប៉ុន្តែយើងសោកស្តាយខ្លាំងណាស់ ដោយមិនបានស្តាប់ការដោះសារ របស់លោកមេឃុំក្រោលគោ ទូរស័ព្ទលោកមេឃុំលេខ 0975991914 មិនអាចទំនាក់ទំនងបានទេ ។

ចំណែក លោក សា លាង បានសំណូមពរទៅថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មេត្តាមានវិធានការបានឲ្យតឹងរឹងចំពោះមេឃុំរូបនេះ ។ បើមេឃុំមិនអនុវត្តន៍តាមសេចក្ដីណែនាំរបស់ថ្នាក់លើបែបនេះ ប្រជាពលរដ្ឋច្បាស់ជាទឹកភ្នែកហូរគ្មានស្រាកស្រាន្តឡើយ ។

អ្នកសារព័ត៌មានយើងសូមរំលឹកថា
បន្ទាប់ពីការបោះឆ្នោតឃុំសង្កាត់ កាលពីថ្ងៃទី ៤មិថុនា ឆ្នាំ២០១៧ កន្លងទៅ សម្តេចតេជោ ហ៊ុន សែន និង សម្តេចក្រឡាហោម ស ខេង ធ្លាប់បានក្រើនរំលឹកថា មេឃុំ ចៅសង្កាត់ ជារដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅគៀកនឹងប្រជាពលរដ្ឋ ហើយមានតួនាទី និងភារកិច្ចចម្បងៗ ៤ យ៉ាង ។

តួនាទី និងភារកិច្ច ៤ យ៉ាងរបស់មេឃុំចៅសង្កាត់ ៖ ១-បំពេញភាពជាតំណាងឲ្យប្រជាពលរដ្ឋ និងផ្តល់សេវាជូនប្រជាពលរដ្ឋ ក្នុងសមត្ថកិច្ចរបស់ខ្លួន។
២-រៀបចំផែនការអភិវឌ្ឍ មូលដ្ឋាន ទៅតាមតម្រូវការអាទិភាពដែលស្នើដោយប្រជាពលរដ្ឋ ព្រមទាំងគ្រប់គ្រង ថវិការ ឲ្យមានតម្លាភាព ។
៣-ផ្តល់សេវាអត្រានុកូលដ្ឋាន រួមមាន សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងមរណៈភាព ។
៤-ផ្សព្វផ្សាយព័ត៌មានថវិការ និងការចំណាយរបស់ខ្លួនដល់ប្រជាពលរដ្ឋ ព្រមទាំងដើរតួជាអ្នកសម្របសម្រួលទំនាស់ក្នុងមូលដ្ឋាន តែគ្មានសិទ្ធិសម្រេចថា ខុស ឬត្រូវ អស់សុពលភាពប្រើប្រាស់អីនោះទេ។

សម្តចតេជោធ្លាប់បានលើកឡើងជារឿយៗថា ចំណុចសំខាន់មួយទៀត គឺឃុំសង្កាត់ គ្មានសិទ្ធិបោះពុម្ភ លុយនោះទេ។ ថវិការឃុំ/សង្កាត់ បានមកពីទុនបដិភាគប្រជាពលរដ្ឋមូលដ្ឋាន តាមគោលការណ៍ស្ម័គ្រចិត្ត និងថវិការជាតិ ដែលទំលាក់ទៅតាមរយៈក្រសួងមហាផ្ទៃ ទៅតាមផែនការរបស់ខ្លួន។ រឿងឃុំ បានលុយតិច ឬ ច្រើន អាស្រ័យទៅលើការសម្រេចរបស់រដ្ឋាភិបាល រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុម័តដោយរដ្ឋសភាសូមជ្រាប ៕

93 Views