លោក គីម ជុង​អ៊ុន​៖ ជំនួប​នឹង​បាន​ផ្លែផ្កា​លឿន​ដូច​ល្បឿន​សេះ Mallima

លោក គីម ជុង​អ៊ុន​៖ ជំនួប​នឹង​បាន​ផ្លែផ្កា​លឿន​ដូច​ល្បឿន​សេះ Mallima

ជំនួប​កំពូល​អន្តរ​កូ​រ៉​ឆ្នាំ​២០១៨ រវាង​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន និង​មេដឹកនាំ​កូ​រ៉​ខាងជើង គីម ជុង​អ៊ុន ត្រូវបាន​គេ​រំពឹងថា នឹង​ទទួលបាន​ផ្លែផ្កា ខណៈ​បងប្អូន​ទាំងពីរ​បង្ហាញ​ពី​ឆន្ទៈ​ការពង្រឹង​ទំនាក់ទំនង ក៏ដូចជា​ការបង្រួបបង្រួម​។​

​លោក Yoon Young-chan ទីប្រឹក្សា​ប្រធានាធិបតី​កូរ៉េខាងត្បូង​ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​សាធារណៈ បាន​រៀបរាប់​សង្ខេប​ពី​កិច្ចសន្ទនា​ក្រៅផ្លូវការ​របស់​មេដឹកនាំ​ទាំងពីរ​នៅ​អគារ​សន្តិភាព ទឹកដី​កូរ៉េខាងត្បូង​។ លោក មូ​ន និយាយថា​៖ «​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​ប្រាប់​ភ្ញៀវ​របស់ខ្លួន​ថា លោក​នឹង​បង្ហាញ​ទេសភាព​ស្អាត​ជាង​នេះ ប្រសិនបើ​ទៅ​វិមាន​ខៀវ (​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​)​។ លោក គីម ឆ្លើយថា មែនឬ​? ខ្ញុំ​នឹង​ទៅ​វិមាន​ខៀវ​បាន​គ្រប់ពេល បើ​លោក​អញ្ជើញ​ខ្ញុំ​»​។​

​ទាក់ទង​នឹង​ប្រធានបទ​នៃ​ការបង្រួបបង្រួម​គ្នា លោក មូ​ន បាន​មានប្រសាសន៍ថា​៖ «​លោក គីម ជុង​អ៊ុន និង​ខ្ញុំ គឺជា​វីរបុរស​នៅថ្ងៃនេះ​។ ខ្ញុំ​សង្ឃឹមថា ជំហាន​បន្ទាប់ អ្វីៗ​នឹង​ដំណើរការ​ទៅ​យ៉ាង​លឿន​»​។ ជាមួយគ្នានេះ​ផងដែរ លោក គីម បានលើកឡើង​ពី​សេះ Mallima ក្នុង​រឿងព្រេង​និទាន​កូរ៉េ​។​

​លោក គីម បាន​បញ្ជាក់ថា ល្បឿន​នៃ​ការចរចា​ស្តីពី​ការបង្រួបបង្រួម នឹង​លឿន​ដូច​សេះ Mallima ដែល​អាច​រត់​បាន​ដល់​ទៅ​១០០០០​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ​។ កន្លងមក កូរ៉េខាងជើង​ប្រើ​ទ្រឹស្តី​អភិវឌ្ឍន៍ ដោយ​ប្រដូច​ទៅនឹង​សេះ Chollima ដែល​អាច​រត់​បាន​១០០០​គីឡូម៉ែត្រ​ក្នុង​១​ថ្ងៃ ប៉ុន្តែ​ក្រោម​ការដឹកនាំ​របស់លោក គីម ជុង​អ៊ុន ទ្រឹស្តី​សេះ Mallima ត្រូវបាន​ប្រើប្រាស់ ដោយមាន​ល្បឿន​លើស​១០​ដង​៕

273 Views