អាជ្ញាធរខេត្តព្រះវិហារ បានបង្ហាញថា ៖ ក្រុមហ៊ុន សំអឿន សុវណ្ណ ចុះប្រមូលផលអនុផលព្រៃឈើ ពិតជាបានបង់ពន្ធជូនរដ្ឋលើផ្ទៃដីសម្បទានសេដ្ឋកិច្ច និង សង្គមកិច្ចជាង ៥០.០០០ ហិកតា ស្ថិតនៅស្រុកឆែប និង ស្រុកជ័យសែន

ខេត្តព្រះវិហារ ៖
ព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ២០១៨ នេះអាជ្ញាធរខេត្តព្រះវិហារ និងមន្ទីរពាក់ព័ន្ធបានបង្ហាញឯកសារដល់ក្រុមអ្នកសារព័ត៌មានយើងឲ្យដឹងថា៖ ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី គឺមានលោក អ៊ឺម សំអឿន ជាប្រធានក្រុមហ៊ុន ដែលបានទទួលលិខិតអនុញ្ញាតិពីរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋមន្រ្តីក្រសួងបរិស្ថាន ដោយយោងលើឯកសារស្របច្បាប់របស់ក្រុមហ៊ុន លោក អ៊ឺម សំអឿន ។

បើតាមប្រភពពីក្រសួងកសិកម្មបានឲ្យដឹងថា ៖ ក្រុមហ៊ុន សំអឿន សុវណ្ណ ខូអិលធីឌី បានបង្កើតរោងចក្រអារច្រៀក កែច្នៃ និងផលិតគ្រឿងសង្ហារឹមមួយកន្លែង ដែលមានទីតាំងនៅចំណុចអូរស្នៀត ស្ថិតនៅក្នុងភូមិអូរស្នៀត ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីប្រមូលផល អនុផអនុផលព្រៃឈើដឹកចូលក្នុងក្រុមហ៊ុន ដើម្បីអារច្រៀកកែច្នៃ សម្រាប់ដឹកចេញបន្តយកទៅលក់នៅតាមដេប៉ូឈើនានា ជាច្រើនកន្លែងក្នុងប្រទេស ដោយស្របច្បាប់ ។

បើយោងតាមឯកសារ បានឲ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញលិខិតអនុញ្ញាតលេខ ២៤៣៨ ក.ស.ក ចុះថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៦ ដែលចុះហត្ថលេខា ដោយរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះកាត់ប្រមូលផលអនុផលព្រៃឈើ ដើម្បដើម្បីបង់ពន្ធជូនរដ្ឋ ស្ថិតនៅស្រុកឆែប និង ស្រុកជ័យសែន ខេត្តព្រះវិហារ ដោយយោង លើលិខិតលេខ ២២១ លល/គអ/ទរ ចុះថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៥ របស់សាលាខេត្តព្រះវិហារ និងមតិរបស់រដ្ឋបាលព្រៃឈើ អនុញ្ញាតឲ្យក្រុមហ៊ុន សំអឿន សុវណ្ណ ចុះប្រមូលផលអនុផលព្រៃឈើក្នុងដីបម្រុងដាំអំពៅរបស់ក្រុមហ៊ុនចិនជាង ៥០.០០០ហិកតា និង ដីទុកសម្រាប់កំណើនប្រជាពលរដ្ឋ ៕

ជុំវិញរឿងរាវខាងលើនេះ យើងសូមបង្ហាញជូនឃ្លីបវីដេអូខ្លីៗ មួយចំនួនដូចខាងក្រោម ៖

121 Views