ក្រុមហ៊ុន Mecerdes-Benz នាំ​អ្នកកាសែត​១០​ប្រទេស ទៅ​បើ​កសាកល្បង​រថយន្ត​ស៊េរី​ទំនើប នៅ​ម៉ាឡេស៊ី

ក្រុមហ៊ុន Mecerdes-Benz នាំ​អ្នកកាសែត​១០​ប្រទេស ទៅ​បើ​កសាកល្បង​រថយន្ត​ស៊េរី​ទំនើប នៅ​ម៉ាឡេស៊ី

កូ​ឡា​ឡាំ​ពួ​៖ ក្រុមហ៊ុន Star Auto Cambodia ដែល​ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​រថយន្ត Mercedes គ្រប់​ប្រភេទ ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​អ្នកសារព័ត៌មាន​ពីរ​ស្ថាប័ន​ពី​កម្ពុជា គឺ​សារព័ត៌មាន Thmey Thmey.com និង Fresh News ទៅ​ចូលរួម​ព្រឹត្តិការណ៍​បើក​សាកល្បង​នូវ​រថយន្ត Mecerdes-Benz ស៊េរី​ទំនើបៗ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ដែល​ចាប់ផ្តើម​នៅ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៨​នេះ​។ អ្នកចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ មាន​៤២​នាក់ ដែលជា​អ្នក​អ្នកកាសែត​ពី​សារព័ត៌មាន Thmey Thmey.com និង Fresh News និង​អ្នកការ​សែត​អាស៊ាន​ផ្សេង​ត​ត រួមទាំង​តំណាង​ក្រុមហ៊ុន ផងដែរ​។

​លោក ឃុន ចាន់ថា នាយក​គ្រប់គ្រង​ផ្នែក​លក់ និង​ទីផ្សារ​របស់​ក្រុមហ៊ុន Star Auto Cambodia លើកឡើងថា ព្រឹត្តិការណ៍​ធំ​ក្នុង​ឆ្នាំ​២០១៨​នេះ មិន​ត្រឹមតែ​ចូលរួម​ដោយ​តំណាង​ក្រុមហ៊ុន Star Auto Cambodia រួមជាមួយ​ក្រុម​អ្នកសារព័ត៌មាន Fresh News និង Thmey Thmey របស់​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ក៏មាន​តំណាង​ក្រុមហ៊ុន​នាំចូល​រថយន្ត Mecerdes-Benz និង​ក្រុម​អ្នកសារព័ត៌មាន​តាម​ប្រទេស​មួយចំនួនទៀត​ផងដែ​រ ពោលគឺ​ព្រឹត្តិការណ៍​ដ៏​ឱឡារិក​នេះ ក៏​ជា​ជំនួប​រួមគ្នា​រវាង​ក្រុមហ៊ុន​នាំចូល​រថយន្ត​ម៉ាក Mecerdes-Benz និង​អ្នកសារព័ត៌មាន​អន្តរប្រទេស​ផងដែរ ដើម្បី​ប្រមូលយក​បទពិសោធ​ពី​ការសាកល្បង​រថយន្ត Mecerdes-Benz ហើយ​ផ្សព្វផ្សាយ​សក្ខីភាព​ជាក់ស្ដែង​ទាំងនោះ បង្ហាញជូន​ទស្សនិកជន អតិថិជន ក៏ដូចជា​អ្នកប្រើប្រាស់​រថយន្ត Mecerdes-Benz ជាដើម ឲ្យ​បានឃើញ​ច្បាស់ និង​យល់ដឹង​បន្ថែមទៀត​។​
​លោក ឃុន ចាន់ថា បាន​បញ្ជាក់ថា មូល​ហេតុដែល​ក្រុមហ៊ុន​ផលិត​រថយន្ត Mecerdes-Benz ជ្រើសរើស​ប្រទេស​ម៉ាឡេស៊ី ជា​កន្លែង​បើក​សាកល្បង​រថយន្តរ​បស់​ខ្លួន​នោះ គឺ​ដោយសារ​ប៉ុន្មាន​ឆ្នាំមុន ក្រុមហ៊ុន Mecerdes-Benz បាន​កំណត់ថា ម៉ាឡេស៊ី ជា​ប្រទេសមួយ​ដែលមាន​ទីតាំង​ប្រណាំង​រថយន្ត​ធំជាងគេ​នៅ​តំបន់​អាស៊ី ពីព្រោះ​ការបើកបរ​សាកល្បងរ​ថ​យន្ត​ប្រណីតៗ​របស់ Mecerdes-Benz ដែលមាន​កម្លាំង​មា​ស៊ីន​ខ្លាំងក្លា​នោះ ទាមទារ​ឲ្យ​មាន​ទីតាំង​ធំ​ទូលាយ និង​សមស្រប ដើម្បី​ឲ្យ​អ្នកបើកបរ​អាច​ប្រើ​ឲ្យ​អស់​លទ្ធភាព ក្នុង​ការបើក​សាកល្បង​រថយន្ត Mecerdes-Benz នេះ បង្ហាញ​ពី​សក្ដានុពល​ដ៏​អស្ចារ្យ​របស់ Mecerdes-Benz ប្រាប់​ទៅ​ទស្សនិកជន និង​អតិថិជន​រថយន្ត Mecerdes-Benz​។​
​គួរ​បញ្ជាក់ថា ក្រុមហ៊ុន ស្តារ អូ​តូ (​ខេ​ម​បូ​ឌា​) ខូ អិ​ល​ធី​ឌី ទទួល​សិទ្ធិផ្តាច់មុខ​ពី​ក្រុមហ៊ុន ឌែម​លើ អេ​ជី ក្នុងការ​នាំចូល ចែកចាយ និង​ដាក់លក់​នូវ​គ្រប់​ប្រភេទ​រថយន្ត Mercedes ប្រចាំ​នៅ​កម្ពុជា​។ ទីតាំង​ស្ថិតនៅ មហាវិថី សម្តេច ហ៊ុន សែន កែង មហាវិថី ឧកញ៉ា ហ៊ុន នាង ភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ទូរស័ព្ទ​ទំនាក់ទំនង​ផ្នែក​ទូទៅ 023 231 488 , ផ្នែក​លក់ 017 231 488 និង​ផ្នែក​សេវាកម្ម ០11 726 988។ (អត្ថបទពាណិជ្ជកម្ម​)

200 Views