លោក យ៉ែម វណ្ណដេត មេមញ្ជាការរងកងពលតូចលេខ ៨ បានគំរាមប្រើច្បាប់ព្រៃវាយសម្លាប់អ្នកសារព័ត៌មានណា ដែលហ៊ានចុះផ្សាយ រឿងលោកជួញដូរឈើឆ្លងដែន !

លោក យ៉ែម វណ្ណដេត មេមញ្ជាការរងកងពលតូចលេខ ៨ បានគំរាមប្រើច្បាប់ព្រៃវាយសម្លាប់អ្នកសារព័ត៌មានណា ដែលហ៊ានចុះផ្សាយ រឿងលោកជួញដូរឈើឆ្លងដែន !

ខេត្តព្រះវិហារ ៖
អ្នកសារព័ត៌មានមួយក្រុមទទួលរងការគំរាមប្រើច្បាប់ព្រៃវាយបំបាក់ កសម្លាប់ពីសំណាក់លោកវីរៈសេនីយ៍ឯក យ៉ែម វណ្ណដេត មេបញ្ជារការរងកងពលតូចលេខ ៨ ។ដោយសារ ក្រុមអ្នកព័ត៌មានទាំងនោះ បានចុះផ្សាយរឿងអាស្រូវរបស់លោកពាក់ពន័្ធទៅនឹងជំនួញឈើប្រណិតឆ្លងដែនពីប្រទេសថៃមក ។

លោក វីរៈសេនីយ៍ឯកជាមេបញ្ជារការរងកងពលតូចលេខ ៨ កំពុងយកអំណាចយោធា និងតួនាទីរបស់ខ្លួនទៅប្រព្រឹត្តបទឧក្រឹដ្ឋកម្មឈើប្រណិតឆ្លងដែន ពីប្រទេសថៃ ។ដោយសារការផ្សព្វផ្សាយរឿងនេះហើយ បានធ្វើអោយលោក យ៉ែម វណ្ណដេត ខឹងហើយគំរាមប៉ុនប៉ងធ្វើឃាតមកលើក្រុមអ្នកកាសែតទាំងនោះ ។

គួរំលឹកថា កាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៨ អ្នកយកព័ត៌មានមួយក្រុមមានគ្នា ៤នាក់ បានចុះទៅថតផ្តិតយករូបភាពទីតាំងសិប្បកម្មកែច្នៃ នៃឈើប្រណិតប្រភេទ បេង ធ្នង់ និង នាងនួន ដែលមានជាងសុទ្ធតែជាជនជាតិវៀតណាតមួយកន្លែង នៅខាងក្រោយអាគារស្នាក់នៅយោធាវីរៈសេនាតូច ៣៨១ ស្ថិតភូមិចំបក់សែនជ័យ ឃុំស្រអែមស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។ ស្របពេលនោះ ក៏មានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រអែម មកសួរនាំការស្នាក់នៅជនជាតិវៀតណាមទាំងនោះ ។ ស្រាប់តែលោក យ៉ែម វណ្ណដែត ចេញមុខមកអះអាង ហើយថែមទាំងហាមមិនឲ្យអ្នកកាសែត ថតផ្តិតយករូបភាពទៀតផង ។

ពលរដ្ឋលើកថា ក្នុងនាមមន្ត្រីរាជការមានឋាន្តរស័ក្តិដល់ថ្នាក់វីរៈសេនីយ៍ មិនយកតួនាទីខ្លួនទៅបំរើប្រទេសជាតិ ក៏ដូចជាប្រជាពលដ្ឋ ។ បែរជាមក ប្រពឹ្រត្តរបររកសុីបទល្មើសឈើខុសច្បាប់ទៅវិញ ។

ជំុវិញការគំរាមសម្លាប់មកលើអ្នកសាព័ត៌មានខាងលើនេះ ក្រុមការងារយើង មិនសុំការបំភ្លឺ ពីលោកវីរៈសេនីយ៍ ឯកយ៉ែម វណ្ណដេតបានទេ នៅរសៀលថ្ងៃទី ៥ ខែ ធ្នូឆ្នាំ ២០១៨ នេះ ។

តែយ៉ាងណាក៏ដោយ អ្នកយកព័ត៌មាន ដែលទទួលរងនូវការប្រមាថដល់អាយុជីវិត ពីសំណាក់លោក យ៉ែម វណ្ណដេត គ្រោងនឹងដាក់ពាក្យប្តឹងតុលាការ ដើម្បីរកយុត្តិធម៌ផងដែរ ៕

ដោយ ផាន ផន ០៩៧៥២១៧៨៨៨

52 Views