តើ U21 កម្ពុជា​អាច​ជម្រះបញ្ជី​ចាស់​ជាមួយ​ឡាវ កាលពី​១៦​ឆ្នាំមុន​បាន​ឬ​យ៉ាងណា​នៅ​យប់​នេះ​?

តើ U21 កម្ពុជា​អាច​ជម្រះបញ្ជី​ចាស់​ជាមួយ​ឡាវ កាលពី​១៦​ឆ្នាំមុន​បាន​ឬ​យ៉ាងណា​នៅ​យប់​នេះ​?

ក្រុម​កីឡាករ​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា ប្រជែង​ជាមួយ U21 ឡាវ សម្រាប់​ជំនួប​បើកឆាក​របស់ខ្លួន​ក្នុង​ពានរង្វាន់​ស្តេច​ព្រុយ​ណេ​ប្រចាំឆ្នាំ​២០១៨ នា​វេ​ល​ម៉ោង​៧:១៥​នាទី​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃទី​២៨ ខែមេសា នៅ​កីឡដ្ឋាន Hassanal Bolkiah National Stadium​។​

​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​២១​ឆ្នាំ​កម្ពុជា តទល់​ជាមួយ​ក្រុម U21 ឡាវ ដែល​បាន​បរាជ័យ​ក្នុង​លទ្ធផល ៥-១ ក្រោម​ថ្វី​ជើង U21 សិង្ហ​បុរី​ក្នុង​បើកឆាក​របស់ខ្លួន នា​វេលា​ម៉ោង​៧:១៥​នាទី​យប់​(​ម៉ោង​នៅ​កម្ពុជា​)​ថ្ងៃ​សៅរ៍ ទី​២៨ មេសា​នេះ នៅ​កីឡដ្ឋាន Hassanal Bolkiah National Stadium​។

​បើតាម​ប្រវត្តិ​តាំងពី​បង្កើត​ពានរង្វាន់​នេះ ក្រុម​ទាំងពីរ​ធ្លាប់​ជួបគ្នា​ម្តង​កាលពី​ឆ្នាំ​២០០២ ដោយ​លទ្ធផល​ក្រុម U21 កម្ពុជា​ប្រកួត​ចាញ់​ក្រុម​ឡាវ​ក្នុង​លទ្ធផល ៦-២​។ ហើយ​ក្រុម​ទាំងពីរ​ធ្លាប់​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ម្តង​ដូចគ្នា​។ ក្នុងនោះ U21​កម្ពុជា​ធ្លាប់​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ម្តង​កាលពី​ឆ្នាំ​២០០៧ ខណៈ​ឡាវ ទទួលបាន​ចំណាត់ថ្នាក់​លេខ​៤ កាលពី​ឆ្នាំ​២០០៥៕

209 Views