ស្រ្តីក្រីក្រម្នាក់ត្រូវបានឃាតករវាយសម្លាប់ ចោលកូន៥នាក់ ដោយសារស្ត្រីរងគ្រោះបានបាចទឹកចាប់ត្រី ក្នុងស្រែរបស់ខ្លួន!

ស្រ្តីក្រីក្រម្នាក់ត្រូវបានឃាតករវាយសម្លាប់ ចោលកូន៥នាក់ ដោយសារស្ត្រីរងគ្រោះបានបាចទឹកចាប់ត្រី ក្នុងស្រែរបស់ខ្លួន!

ខេត្តបន្ទាយមានជ័យ ឃាតករដែលបានសម្លាប់ស្ត្រីរងគ្រោះនៅចន្លោះម៉ោងវលាម៉ោង៩ព្រឹកដល់ម៉ោង១២ថ្ងៃត្រង់នៅលើដីស្រែ ស្ថិតក្នុងភូមិសាស្រ្តភូមិឈ្នួរ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ សពជនរងគ្រោះឈ្មោះឃូន ឃីន ភេទស្រីអាយុ៤៩ឆ្នាំមានកូនប្រុសស្រីតូចក្នុងបន្ទុក៥នាក់រស់នៅភូមិឈ្នួរ ឃុំឈ្នួមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យត្រូវបានជនសង្ស័យធ្វើទារុណកម្មមុននឹងសម្លាប់ នេះបើតាមនគបាលមូលដ្ឋានបានឲ្យដឹង ។លុះរំលងបាន៣ថ្ងៃត្រូវបានបំបែកសណុំរឿងឃាកម្ម១នេះ ហើយឈានដល់ឃាត់ខ្លួនឃាតករបាននៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាេ ឆ្នាំ២០១៨ក្នុងភូមិឈ្នួរ សង្កាត់ឈ្នួរមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថាឃាតករដៃដល់មានឈ្មោះ ប៊ុន សុខ ភេទប្រុស អាយុ៤២ឆ្នាំមុខរបរកសិករ រស់នៅភូមិឈ្នួរ សង្កាត់ឈ្នួរមានជ័យ ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថាឃាតករបានសារភាពនៅមុខនគរបានថាមូលហេតុដែលខ្លួនសម្លាប់ស្ត្រីរងគ្រោះនោះដោយសារមានទំនាស់ជាមួយជនរងគ្រោះបានទៅបាចទឹកក្នុងស្រែរបស់ខ្លួនហើយចាប់ត្រីធ្វើឲ្យស្រែរបស់ខ្លួនខូចខាតស្រូវក្នុងស្រែដោយខ្លួនខឹងខ្លាំងពេកក៏បានវាយជនរងគ្រោះឲ្យស្លាប់ហើយធាក់ផ្កាប់មុខហើយបានចងដៃទាំងពីរមកក្រោយដោយខ្សែសំរាប់ចងស្បែកជើង ហើយបានចងរឹតកដោយខ្សែនីឡុង ពណ៌ លឿង នៅលើរង្វង់ភ្នែកជាំទាំងសងខាងដោយសារតែជន

សង្ស័យលួចដាល់មុនសម្លាប់។ ជនសង្ស័យ បានសារភាពដោយធ្វើត្រាប់សកម្មភាពរបស់ខ្លួនឡើងវិញដែលបានសម្លាប់ជនរងគ្រោះនោះ។ នគរបាលជំនាញព្រហ្មទ័ណ្ទកំរិទ្ធធ្ងន់បានកសាងសំនុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លវច្បាប់ ៕(គៀន ច័ន្ទហ៊ីន)

194 Views