ព្រះរាជអាជ្ញារងម្នាក់ដឹកនាំកម្លាំងចម្រុះបង្រ្កាបទីតាំងសិប្បកម្មក១ន្លែង ចាប់ឈើបាន៤ឡានសាំយុងប្រគល់ឲ្យជំនាញមេព្រៃសណ្តាន់!

ព្រះរាជអាជ្ញារងម្នាក់ដឹកនាំកម្លាំងចម្រុះបង្រ្កាបទីតាំងសិប្បកម្មក១ន្លែង ចាប់ឈើបាន៤ឡានសាំយុងប្រគល់ឲ្យជំនាញមេព្រៃសណ្តាន់!

ក្រចេះ:លោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានដឹកនាំកម្លាំងចម្រុះ ចុះបង្រ្កាបទីតាំងកែច្នៃឈើល្មើសច្បាប់(សិប្បកម្ម) ចាប់បានឈើប្រមាណ៤ឡានសាំយុង និងតាបម៉ាស៊ីន១គ្រឿង ប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់សណ្តាន់ ស្រុក សំបូរ ខេត្ត ក្រចេះ ដែលជាដែនដីសមត្ថកិច្ចគ្រប់គ្រងដោយលោក សុខ កែវ ជានាយសង្កាត់។
ការបង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខាងលើត្រូវបានសមត្ថកិច្ចបញ្ជាក់ថាជាប្រភេទឈើដែលម្ចាស់ទិញចូលគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវ ខណ:ដែលម្ចាស់សិប្បកម្មបានធ្វើសកម្មភាពកែច្នៃឈើអស់រយៈកាលដ៏យូយាណាស់មកហើយ។
ក្នុងប្រតិបត្តិការនោះធ្វើឡើងនៅវេលាម៉ោង១៣រសៀលថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ត្រង់ចំនុចភូមិសំបូរ ឃុំ សំបូរ ស្រុក សំបូរ ខេត្ត ក្រចេះ មានម្ចាស់ឈ្មោះ លី សុផង់ សមត្ថកិច្ចមិនទាន់បញ្ជាក់ថាម្ចា

ស់សិប្បកម្មត្រូវបន្តតាមនីតិវិធីឬយ៉ាងណានៅឡើយទេ ហើយក៏មិនទាន់ច្បាស់ថាប្រភេទឈើអ្វីខ្លះ ចំនួនប៉ុន្មានម៉ែត្រគូបដែរ។ ដោយគ្រាន់តែបញ្ជាក់ថាការបង្រ្កាបនេះទើបតែបានមួយទីតាំងតែប៉ុណ្ណោះ សមត្ថកិច្ចនិងបន្តបង្រ្កាបទៀតលើទីតាំងសិប្បកម្មណាដែលមិនមានច្បាប់អនុញ្ញាតិ ទិញឈើចូលគ្មានច្បាប់ជាដើម។
ដោយឡែកក្រុមការងារមិនទាន់សុំបានការបញ្ជាក់ពីលោក សុខ កែវ នាយសង្កាត់រដ្ឋបាលព្រៃឈើ សណ្តាន់បាននៅឡើយទេ ថាតើទីតាំងសិប្បកម្មប្រចាំស្រុកសំបូរមានច្បាប់ប៉ុន្មានកន្លែង គ្មានច្បាប់ប៉ុន្មានកន្លែង បើគិតលើឃុំទាំងអស់របស់ស្រុកសំបូរ មានឃុំរលួស ឃុំ សណ្តាន់ ឃុំ សំបូរ ឃុំអូរគ្រៀង ឃុំក្បាលដំរី ជាដើម។ ខណ:មានសេចក្តីរាយការណ៍ពីពលរដ្ឋមកថាទីតាំង ឬ កន្លែងកែច្នៃឈើធ្វើសិប្បកម្មរាប់សិបកន្លែងកំពុងធ្វើសកម្មភាពអចិន្រ្តៃយ៍ ដោយមិនទាន់មានចំណាត់ការទាន់ពេលវេលា៕កាយរិទ្ធ

235 Views