នៅចំណុចផ្លូវជាតិលេខ៦ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម នៅតែបន្តមានតាំងលក់សត្វព្រៃជាច្រើន មានទាំងរស់ និងងាប់ ជាប្រក្រតី ទោះបីកម្លាំងចម្រុះថ្នាក់ខេត្តធ្លាប់ចុះធ្វើការបង្ក្រាបទីតាំងខាងលើ យ៉ាងណាក៏ដោយ ។ ជាក់ស្តែងថ្មីៗនេះ តាមរយៈគណនេយ្យហ្វេសបុកមួយ ដែលធ្វើដំណើរកាត់តាមតំបន់នោះ បានធ្វើការថត និងបង្ហោះរូបសត្វព្រៃទាំងនោះ ដែលដាក់ព្យួរលក់យ៉ាងច្រើនមានដូចជា កុក ទាទឹក និងសត្វច្រើនៗទៀត ដែលអ្នកលក់សត្វព្រៃខុសច្បាប់ ហាក់បីដូចជា មិនមានភាពភ័យខ្លាចំពោះអាជ្ញាធរមូលដ្ឋាននោះទេ ។ សូមទស្សនាវីដេអូខាងក្រោម ៖https://youtu.be/gOIOHuicmyo

236 Views