បើទោះបីយោធាខេត្តព្រះវិហារ ធ្លាប់បានលើកគ្នា ទៅបង្ក្រាបក្រុមចោរលួចកាប់ឈើ និង កាប់ព្រៃយកដី ក្នុងតំបន់ព្រៃព្រះរការយ៉ាងណាក្តី ប៉ុន្តែមន្ត្រីជំនាញ និងចោរ ហាក់បីដូចជា មនុស្សក្នុងក្រុមតែមួយ…?

បើទោះបីយោធាខេត្តព្រះវិហារ ធ្លាប់បានលើកគ្នា ទៅបង្ក្រាបក្រុមចោរលួចកាប់ឈើ និង កាប់ព្រៃយកដី ក្នុងតំបន់ព្រៃព្រះរការយ៉ាងណាក្តី ប៉ុន្តែមន្ត្រីជំនាញ និងចោរ ហាក់បីដូចជា មនុស្សក្នុងក្រុមតែមួយ…?

(ព្រះវិហារ)៖ យោងតាមរបាយការណ៍ប្រចាំខែ កញ្ញា ឆ្នាំ២០១៨ របស់លោក គឹម សារឿន ប្រធានសមាគម អ្នកសារព័ត៌មាន បានបង្ហាញថា កម្លាំងសឹករងខេត្តព្រះវិហារ កាលពីយប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ លោកវរៈសេនីយ៍ឯក ឆៅ ហន មេបញ្ជាការរងតំបន់ប្រតិបត្តិការ សឹករងខេត្ត និងទទួលបន្ទុក ទិសស្រុកឆែប បានដឹកនាំផ្នែកសឹករងឆែប ចុះល្បាតរក្សាសណ្ដាប់ធ្នាប់ សន្តិសុខជូន ប្រជាពលរដ្ឋ ក៏ដូចជាក្ដាប់សភាពការណ៍ផ្សេងៗ តាមភូមិសាស្ត្ររបស់ខ្លួន បានជួបប្រទះ ក្រុមចោរលួចដឹកជញ្ជូនឈើ នៅចំណុចភូមិពោធិ៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ នឹងបានសហការជាមួយកម្លាំងបរិស្ថាន និងកម្លាំងរដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី ឃាត់រថយន្តប្រភទយីឌុបចំនួន ២ គ្រឿង ដែលកំពុង លើកឈើដាក់បម្រុងដឹក ទៅចែកចាយតាមខេត្តផ្សេងៗហើយបានទប់ស្កាត់បទល្មើសដូចជា ការកាប់ទន្ទ្រាន្តដីព្រៃរបស់រដ្ឋ យកធ្វើជាកម្មសិទ្ធិឯកជន ដោយខុសច្បាប់ទៀតផង ។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កម្លាំងចម្រុះ ចេញធ្វើប្រតិបត្តិការនេះ ធ្វើឡើង បន្ទប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានទទួលស្គាល់ថា ពិតជាមាន «ចោរលួចកាប់ព្រៃឈើ» តែដីព្រៃឈើ ដែលបាត់បង់នោះ ត្រូវបានជំនួសមកវិញ ដោយចម្ការកៅស៊ូ និងដំណាំផ្សេងៗទៀត ។ សម្ដេចតេជោ ធ្លាប់បានបញ្ជាក់ផងដែរថា សម្ដេចស្អប់ខ្លាំងណាស់ ចំពោះក្រុមចោរលួច កាប់ព្រៃឈើ ហើយសម្ដេច ក៏បានបញ្ជារឲ្យមានការតាមដាន និងព្រមានចាប់ក្រុមចោរ ទាំងនោះផងដែរ ។

ថ្មីៗនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្តីបន្ទោស ទៅលោកអភិបាលខេត្តមណ្ឌលគិរី លោក ស្វាយ សំអៀង មិនបង្ក្រាបបទល្មើសព្រៃឈើ ដោយបណ្តែតបណ្តោយ អោយក្រុមឈ្មួញឧក្រិដ្ឋជន នាំអនុផលព្រៃឈើទៅលក់នៅប្រទេសជិតខាង ដោយរលូន ។

សម្តេចក្រឡាហោម ស ខង មានប្រសាសន៍លើកឡើងខាងលើនេះ នៅក្នុងកិច្ចប្រជុំបូកសរុប សកម្មភាពការងារ និងលទ្ធផលនៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ និងទិសដៅភារកិច្ចអនុវត្តន៍បន្ត កាលពីថ្ងៃអាទិតត្យ ទី២៣ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមថា បទល្មើសព្រៃឈើ នៅតែបន្តកើតមាន នៅក្នុងទឹកដីខេត្តមណ្ឌលគិរី ។ សកម្មភាពកាប់ឈើ ត្រូវបានក្រសួងបរិស្ថាន ថតរូបភាព ពីលើអាកាស បន្ថែមលើសេចក្តីរាយការណ៍ ។
សម្តេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា បើសិនលោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរី នៅមិនបង្ក្រាបបទល្មើសព្រៃឈើនោះទេ ប្រាកដជាមានបញ្ហាជាក់ជាមិនខាន ។
ក្រុមឈ្មួញ ដែលធ្លាប់រកស៊ីឈើ ក្នុងខេត្តមណ្ឌលគិរី បាននិយាយថា ការជួញដូរ និងដឹកជញ្ជូនឈើ យកទៅលក់នៅព្រំដែនកម្ពុជា-វៀតណាម ពួកគេត្រូវរត់ការបើកផ្លូវជាមុនសិន ទើបអាចដឹកឈើទាំងនោះ ឆ្លងដែនបាន ។ ពួកគេថា មានមន្ត្រីជាច្រើន ដែលតម្រូវអោយពួកគេ រត់ការបង់ផ្លូវ រួមមាន ៖ នគរបាលការពារព្រំដែន នគរបាលសេដ្ឋកិច្ចខេត្ត នគរបាលសេដ្ឋកិច្ចក្រសួង នគរបាលប៉ុស្តិ៍រដ្ឋបាល នគរបាលវរៈព្រំដែន មន្ត្រីអាវុធហត្ថ (អាវុធហត្ថលើផ្ទៃប្រទេស អាវុធហត្ថខេត្ត អាវុធហត្ថស្រុក អាវុធហត្ថស្នាក់ការសន្តិសុខ) មន្ត្រីយោធា (យោធាខេត្តយោធាព្រំដែន យោធាវរៈ យោធាស៊ើបការណ៍ យោធាអគ្គ) មន្ត្រីបរិស្ថាន (មន្ត្រីបរិស្ថានខេត្ត មន្ត្រីបរិស្ថានឧទ្យានុរក្ស មន្ត្រីបរិស្ថានស្រុក មន្ត្រីបរិស្ថានដែនជម្រក) មន្ត្រីមេព្រៃ (មន្ត្រីមេព្រៃ ខណ្ឌរដ្ឋបាលព្រៃឈើ មន្ត្រីមេព្រៃផ្នែករដ្ឋបាលព្រៃឈើ មន្ត្រីមេព្រៃ សង្កាត់រដ្ឋបាលព្រៃឈើ) មន្ត្រីសាលាស្រុក សហគមន៍ គយ កាសែត-ទូរទស្សន៍ ក្នុងស្រុកមួយចំនួន ។

ចំណែកប្រជាពលរដ្ឋ រស់នៅខេត្តព្រះវិហារ វិញថា តំបន់ព្រៃព្រះរការ នៅតែជាចំណុចដ៏រស៊ើបបំផុត សម្រាប់ការជួញដូរឈើ ចេញទៅតាមបណ្តាខេត្តនានា ។ ព្រៃព្រះរកា ដែលជា តំបន់ប្រជុំ ៣ស្រុក គឺស្រុកឆែប ស្រុកជាំក្សាន្ត និង ស្រុកត្បែងមានជ័យ នៃខេត្តព្រះវិហារ គឺជាព្រៃធំទី២ របស់ប្រទេសខ្មែរ បន្ទាប់ពីព្រៃឡង់ ។ ក៏ប៉ុន្តែ បច្ចុប្បន្ន ព្រៃព្រះរការ កំពុងទទួលរងការ កាប់ធ្វើអាជីវកម្មខុសច្បាប់ យ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមចោរ និង ក្រុមអ្នកមានអំណាច ខិលខូចខ្លះ ហើយសមត្ថកិច្ចរដ្ឋបាលព្រៃឈើ និង បរិស្ថាន មិនហ៊ានបង្ក្រាបនោះទេ ។
ចោរលួចកាប់ឈើ ដឹកចេញព្រៃព្រះរការ យកទៅលក់បន្ត នៅភូមិពោន៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ យ៉ាងអនាធិបតេយ្យ ដែលមានមន្ត្រីប៉ូលីសម្នាក់ឈ្មោះ រស់ សុធី ត្រូវជា ប្រសារលោក ស្រ៊ាង ស្នងការរងខេត្ត និង លោក ដេវីត ជាមេការប្រមូលទិញឈើ ឲ្យលោក ហូឡា សោភ័ណ្ឌ ដែលគេស្គាល់ថា ជាមេឧក្រិដ្ឋជន ព្រៃព្រះរការយូរឆ្នាំ មកហើយ គ្មានសម្ថកិច្ចណាហ៊ានចាត់ការ មេចោរឈ្មោះ ហូឡា សោភ័ណ្ឌ មា្នក់នេះឡើយ ។

ទោះបីចំណុចដ៏រសើបខាងលើ មានបទល្មើសព្រៃឈើ ដែលកន្លងមក ធ្លាប់មានការបង្ក្រាប កម្លាំងចម្រុះ ខេត្តព្រះវិហារ លើកគ្នា ទៅបង្ក្រាបចោរលួច កាប់ឈើ និងចោរលួចកាប់ព្រៃយកដី ក្នុងតំបន់ព្រៃព្រះរការ យ៉ាងណាហើយក្តី ។ ប៉ុន្តែពេលនេះ ព្រៃព្រះរការ នៅតែមានបទល្មើស ព្រៃឈើ កើតមានជាដដែល ។ បច្ចុប្បន្ន ក្រុមចោរបានប្រើរទេះក្របីរាប់រយគ្រឿង ដឹកឈើចេញពី ព្រៃយកទៅទម្លាក់ នៅភូមិពោន៍ទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ ដោយរលូន និង ពុំមានការរំខាន ដល់មន្ត្រីជំនាញ ដែលឈរជើងនៅចំណុច ទាំងនោះឡើយ ៕

405 Views