លោកថេង ចន្ទ័ធី មេវីរ:ការពារព្រំដែន ២០៣ បង្ករសម្លេងផ្ទុះក្នុងហាងខារ៉ាអូខេ ដោយសង្ឃ័យ ប្រពន្ធខ្លួនមានប្រុសថ្មី !

លោកថេង ចន្ទ័ធី មេវីរ:ការពារព្រំដែន ២០៣ បង្ករសម្លេងផ្ទុះក្នុងហាងខារ៉ាអូខេ ដោយសង្ឃ័យ ប្រពន្ធខ្លួនមានប្រុសថ្មី !

ខេត្តរតនគិរី ៖
លោកថេង ចន្ទ័ធី ដែលគេស្គាល់ថា អតីត ជាអធិការស្រុកលំផាត់ បច្ចុប្បន្ន មេបញ្ជការវីរៈការពារព្រំដែនលេខ ២០៣ និងជាម្ចាស់ហាងខារ៉ាអូខេឈ្មោះ (វើលស្តារ) ធំជាងគេនៅស្រុកបរកែវ ខេត្តរតនគិរី បានបង្ករឲ្យមានសម្លេងផ្ទុះឡើងនៅយប់ថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយគេរកឃើញ សំបកកន្ទុះកាំភ្លើងខ្លី ម៉ាកឡុក ទៀតផង ។ ធ្វើឲ្យផ្អើលអស់ប៉ូលីស ប៉េអឹមស្រុកបរកែវ និង ពលរដ្ឋរស់នៅក្បែរនោះ មកព័ទ្ធចាប់មនុស្សពីរនាក់ ទាំងយប់នៅក្នុងបន្ទប់ខារ៉ាអូខេ យកទៅឃុំខ្លួននៅអធិការស្រុកបរកែវ ក្នុងនោះមានបុរសជាមន្ត្រីប៉ូលីសម្នាក់ ដោយលោក ថេង ចន្ទ័ធី សង្ឃ័យថា ជាប្រុសសាហាយរបស់ប្រពន្ធខ្លួន ទើបបង្ករសម្លេងផ្ទុះ ហើយហៅសមត្ថកិច្ចមកចាប់តែម្តងទៅ ។

ប្រភពខ្លះបានលើកឡើងថា លោកថេង ចន្ទ័ធី ម្ចាស់ខារ៉ាអូខេ (វើលស្តារ) ដែលស្ថិតនៅកែងប៉េអឹម ក្នុងឃុំសើង ស្រុកបរកែវម្នាក់នេះ អាងអំណាចបាញ់រះ ទាំងយប់ អាធ្រាត បង្កើតបទល្មើស តាមតែអំពើចិត្ត ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច ឥតស្រាកស្រាន្ត ។

ឆ្លើយតប និងការលើកឡើងរបស់ប្រភពខាងលើ លោកថេង ចន្ទ័ធី មេបញ្ជាការវីរៈការពារព្រំដែនលេខ ២០៣ និង ជាម្ចាស់ហាងខារ៉ាអូខេ ( វើលស្តារ ) បានឲ្យអ្នកសារព័ត៌មានយើងដឹងថា រូបលោកមានបញ្ហា ជាមួយប្រពន្ធខ្លួនយូរឆ្នាំមកហើយ លុះដល់ពេលនេះ រូបលោកដឹងថា ប្រុសម្នាក់នោះ មានអាវុធ ហើយនៅក្នុងបន្ទប់ជាមួយប្រពន្ធរបស់លោក ទើបលោកប្រើល្បិចដុតផាវនៅទីនោះឲ្យផ្ទុះឡើង ដើម្បីបង្ខំឲ្យប្រុសម្នាក់នោះចេញមកក្រៅ ។
(ព័ត៌មានបឋម) ព័ត៌មានលំអិត នឹងផ្សាយនៅពេលក្រោយ ៕

223 Views