ទិវាមនុស្សចាស់នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សមាគមនុស្សចាស់បង្កើនសាមគ្គីដើម្បីអភិវឌ្ឍសហគមន៍ និងសង្គមជាតិ”

ទិវាមនុស្សចាស់នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “សមាគមនុស្សចាស់បង្កើនសាមគ្គីដើម្បីអភិវឌ្ឍសហគមន៍ និងសង្គមជាតិ”

ព្រះវិហារ ថថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨
នេះ រដ្ឋបាលខេត្តព្រះវិហារ បានប្រារព្ធពិធីអបអរសាទរទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់ អន្តរជាតិ ថ្ងៃទី១ តុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ “សមាគមនមនុស្សចាស់បង្កើនសាមគ្គី ដើម្បីអភិវឌ្ឍសហគមន៍ និងសង្គមជាតិ”។

ក្នុងសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ បានគូសបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ដល់ជីវភាព និងសុខុមាលភាព របស់មនុស្សចាស់នៅទូទាំងប្រទេស សម្តេចតេជោបានអំពាវនាវដល់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីលើកស្ទួយសុខុមាលភាពមនុស្សចាស់ឱ្យបានកាន់តែប្រសើរឡើង។

លើសពីនេះទៀត គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រប់អង្គការនានា ជួយបង្កលក្ខណៈងាយស្រួលដល់សមាគមមនុស្សចាស់ សមាគមអតីត មន្ត្រីរាជាការស៊ីវិល និងសមាគមអតីតយុទ្ធជនកម្ពុជា ដែលមានស្រាប់ និងជួយគាំទ្រដល់ការបង្កើតសមាគមចាស់នៅតាមសហគមន៍មូលដ្ឋាន ឱ្យមានគ្រប់ឃុំ សង្កាត់ ដើម្បីបង្កើនស្មារតី សាមគ្គី ជួយគ្នាទៅវិញទៅមករវាងមនុស្សចាស់ទូទៅ នៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសមនុស្ស ចាស់ជរា ជនពិការ និងទុរគតជនគ្មានទីពឹង។

ដោយឡែក កាកបាទក្រហមកម្ពុជា ដៃគូអភិវឌ្ឍន៍ សប្បុរសជន អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិនានាបន្តបង្កើនសកម្មភាពឧបត្ថម្ភគាំទ្រផ្នែកជំនួយមនុស្សធម៌ ទាំងស្បៀង សម្ភារ ថវិកា និងបច្ចេកទេសសម្រាប់ផ្តល់សេវាសុខុមាលភាពរបស់មនុស្សចាស់ ដែលបាន និងកំពុងជួបប្រទះ ការលំបាកទាំងផ្នែកជីវភាព និងសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនៅតាមគ្រឹះស្ថានឧត្តមសិក្សា និងសាលាចំណេះដឹងទូទៅទាំង អស់ បន្តយកចិត្តទុកដាក់ផ្តល់ការអប់រំសីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងប្រពៃណីទំនៀម ទម្លាប់ល្អៗ ដល់និស្សិត និងសិស្សានុសិស្សគ្រប់រូប ឱ្យចេះគោរពចាស់ព្រឹទ្ធាចារ្យ និងការថែទាំ មនុស្សចាស់ដែលជាប្រពៃណីដ៏ល្អរបស់យើង។ ជាងនេះទៀតគ្រប់គ្រួសារនៅតាម សហគមន៍ នីមួយៗបន្តពង្រឹងប្រកាន់សីលធម៌ ចរិយាធម៌ សុជីវធម៌ គុណធម៌ និងប្រពៃណីល្អរបស់ខ្មែរយើង ជាពិសេសត្រូវអប់រំកូន និងក្មេងជំនាន់ក្រោយឱ្យចេះគោរពដំបូន្មានរបស់មាតា បិតា ជីដូន ជីតា និងចេះគោរពចាស់ព្រឹទ្ធាចារ្យ។

សារលិខិតដដែលក៏បានគូសបញ្ជាក់ឱ្យ ជនរួមជាតិទាំងអស់រួមគ្នាជួយបីបាច់ថែរក្សា មនុស្សចាស់ជរា ជនពិការ ទុរគតជន និងជនគ្មានទីពឹង ឱ្យមានកន្លែងស្នាក់នៅបានសមរម្យ តាមសហគមន៍នីមួយៗ ដោយកសាងជាមណ្ឌលមនុស្សចាស់ជាពិសេសនៅតាមទីវត្តអារាម និងវិហារសាសនាដែលអាចជួយផ្តល់ជាទីជម្រក ឬអាហារទៅតាមលទ្ធភាពជាក់ស្តែង។ ម៉្យាងទៀតគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ របស់រដ្ឋ និងឯកជន ព្រមទាំងគ្រប់ទីភ្នាក់ងារព័ត៌មាន ជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីស្នាដៃ និងសមិទ្ធផលនានាដែលមនុស្សចាស់បានបន្សល់ទុកសម្រាប់មនុស្សជំនាន់ក្រោយ ក៏ដូចជាសង្គមជាតិទាំងមូល និងផ្សព្វផ្សាយសកម្មភាពនានាដែលបង្ហាញអំពីការយកចិត្តទុកដាក់ និងលើកកម្ពស់សុខុមាលភាពមនុស្ស
ចាស់នៅក្នុងសង្គមកម្ពុជាយើង។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តគោលនយោបាយ ស្តីពីសុវត្ថិភាពសង្គមសម្រាប់កងកម្លាំងប្រដាប់អាវុធត្រៀមចូលនិវត្តន៍ តាមរយៈការផ្តល់ដីសម្បទាន សង្គមកិច្ច និងបាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាពលរដ្ឋនៃព្រះរាជាណាចក្រកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ ដែលជាយន្តការសម្រាប់អនុវត្តគោលនយោបាយសម្រាប់មនុស្សចាស់ និងគម្រោងកម្មវិធីគាំទ្រផ្សេងៗ សម្រាប់ជួយលើកកម្ពស់សុខុមាលភាពមនុស្សចាស់នៅទូទាំង
ប្រទេស៕

317 Views