លោក អុឹង ម៉េងតឹក មន្ត្រីយោធាបញ្ជាការដ្ឋានអង្គរក្ស ជាជំនួយការឯឧត្តមហ៊ុយ ពិសិដ្ឋ និងបក្សពួកពីរនាក់ទៀត កំពុងប្រើឈ្មោះក្រុមហ៊ុន រ៉ុង លិញ លិញ ឯ.ក បោកប្រាស់អតិថិជនទិញដីឡូត៍ពីខ្លួន ផ្អើលក្រុងប៉ោយប៉ែត !

លោក អុឹង ម៉េងតឹក មន្ត្រីយោធាបញ្ជាការដ្ឋានអង្គរក្ស ជាជំនួយការឯឧត្តមហ៊ុយ ពិសិដ្ឋ និងបក្សពួកពីរនាក់ទៀត កំពុងប្រើឈ្មោះក្រុមហ៊ុន រ៉ុង លិញ លិញ ឯ.ក បោកប្រាស់អតិថិជនទិញដីឡូត៍ពីខ្លួន ផ្អើលក្រុងប៉ោយប៉ែត !

ក្រុងប៉ោយប៉ែត៖ លោក អុឹង ម៉េងតឹក ដែលមនុស្សភាគច្រើនគេស្គាល់ថា ជាឧញ៉ា ឧក្រិដ្ឋជនព្រៃឈើ ជាប់លំដាប់ថ្នាក់លេខ ១ និងជាប់ពាក់ព័ន្ឋល្បីខាង រំលោភយកដីធ្លីពីរាស្ត្រ ព្រមទាំងដីរដ្ឋ ហើយក៏ជាប់ងារជា ឧកញ៉ា ក្រៅផ្លូវការឈ្មោះ អុឹង ម៉េងតឹក កាលអំឡុងឆ្នាំ ២០១៥ មេឧក្រិដ្ឋជនព្រៃឡង់ម្នាក់នេះ ធ្លាប់បានបណ្តាក់ទុន ប្រមូលទិញឈើ បំផ្លាញទ្រព្យសម្បត្តិជាតិ ដោយខុសច្បាប់ ដូចជាឈើធ្នង់ ឈើសុក្រំ ស្ថិតនៅចំណុចមុំ ៣ ក្នុងទឹកដី ខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តកំពង់ធំ ស្ថិតនៅក្នុង ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយបានដឹកចេញឆ្លងកាត់ ស្រុកព្រែកប្រសព្វ ចូលទៅខេត្តកំពង់ចាម ឆ្ពោះទៅប្រទេសវៀតណាម ។

បច្ចុប្បន្ន លោកអុឹង ម៉េងតឹក មន្ត្រីយោធាបញ្ជាការដ្ឋានអង្គរក្ស ជាជំនួយការឯកឧត្តម ហ៊ុយ ពិសិដ្ឋ និង បក្សពួកពីរនាក់ទៀត កំពុងប្រើឈ្មោះក្រុមហ៊ុនរ៉ុង លិញ លិញ អិុនវេសមុិន ឯ.ក បោកប្រាស់អតិថិជនទិញដីឡូត៍ពីខ្លួន ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញតុលាការខេត្តបន្ទាមានជ័យ និងប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ខណ:ពេលទីផ្សារដីឡូត៍ នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានបញ្ហាប្រឈមជាច្រើន ដោយសារ លោកអុឹង ម៉េងតឹក និងបក្សពួក ឈ្មោះ អុឹង ឈី ,ឈ្មោះ គឹង បូណា ដែលពួកគេអះអាងថា ខ្លួនជាម្ចាស់ដីឡូត៍ បានបោកប្រាស់អតិថិជនរបស់ខ្លួន ប្រើល្បិចកុហក់ថា ក្រុមហ៊ុនខ្លួនមានច្បាប់សាងសង់ មជ្ឈមណ្ឌលកំសាន្ត សណ្ឋាគារ រីសត រមណីយដ្ឋាន ភោជនីយដ្ឋាន រង្គសាលទំនើប ក្លិបម៉ាស្សា ខារ៉ាអូខេ ហាងលក់ទំនិញគេចពន្ធ រោងភាពយន្ត ហាងប្តូររូបិយប័ណ្ណបរទេស ហាងបញ្ចាំ ចំណតរថយន្ត ក្លឹបល្បែងផ្សងសំណាង កាសីុណូ ល្បែងប្រណាំងសេះ ប្រណាំងឆ្កែ ល្បែងភ្នាល់តាមអ៉ីនធើណេត ។ ល។

ថ្មីៗនេះ លោកអុឹង ម៉េងតឹក និង បក្សពួក អះអាងថាខ្លួនជាម្ចាស់ដីឡូត៍ បានលក់ដីដល់អតិថិជន តាមរយៈកិច្ចព្រមព្រៀងគ្នារវាងអតិថិជន និង ក្រុមហ៊ុន ដោយគ្មានការដឹងឮ ពីមន្រ្តីជំនាញសូរិយោដីឡើយ ។ ព័ត៌មានបឋម

249 Views