រញ្ជួយដី បានឆេះលំនៅដ្ឋានក្រោមការបាក់ដីនៅកោះ ហុកកៃដូ ប្រទេសជប៉ុន

រញ្ជួយដី បានឆេះលំនៅដ្ឋានក្រោមការបាក់ដីនៅកោះ ហុកកៃដូ ប្រទេសជប៉ុន

ទីក្រុងតូក្យូ :
គ្រោះមហន្តរាយធម្មជាតិមួយទៀត បានវាយប្រហារ ទៅលើប្រទេសជប៉ុន បន្ទាប់ពី រដូវក្តៅ គ្រោះមហន្តរាយទឹកជំនន់ ព្យុះទីហ្វុង រញ្ជួយដី ការរអិលបាក់ដី និង រលកកំដៅ ។

យ៉ាងហោចណាស់មានមនុស្ស 4 នាក់បានស្លាប់ នៅពេលរញ្ជួយដី 6,7 រិចទ័របានវាយប្រហារទៅលើកោះ ហុកកៃដូ ភាគខាងជើង នៃប្រទេសជប៉ុន នៅថ្ងៃព្រហស្បតិ៍ ទី ០៦ កញ្ញា ឆ្នាំ២០១៨ ដែលបណ្តាលឱ្យមានការរអិលបាក់ដី បានកប់លំនៅដ្ឋានជាច្រើនខ្នងតាមជើងភ្នំ ។

លោក Kazuya Isaki ជាមន្ត្រីការិយាល័យគ្រប់គ្រងវិបត្តិ នៃរដ្ឋាភិបាលក្រុងហុកកៃដូ បាននិយាយថា ៖ មនុស្សរាប់សិបនាក់ បានរងរបួស ដោយសារការរញ្ជួយដីនេះ ដែលភាគច្រើននៅតំបន់សាភូរ៉ូ ។ មនុស្សប្រហែល 31 នាក់ កំពុងបាត់ខ្លួននៅអុសស៊ូម៉ា ជិតចំណុចកណ្តាលនៃការរញ្ជួយដី ។

យោងតាមក្រុមហ៊ុន Hokkaido Electric Power បានឱ្យដឹងថា ៖ មនុស្សជិត 3 លានគ្រួសារ បានបាត់បង់កំលាំង ។ ក្រុមមន្រ្តីបាននិយាយថា ស្ថានីយ៍អគ្គិសនីសំខាន់មួយ បានបាត់បង់ប្រតិបត្ដិការ ដែលប៉ះពាល់ដល់តំបន់ផ្សេងទៀត ។ អ្នកបង្កើតថាមពលអគ្គិសនីឯករាជ្យកំពុងជួយសង្គ្រោះ ។

លោក Yoshihide Suga ប្រធានខុទ្ទកាល័យបាននិយាយថា “ការផ្គត់ផ្គង់អគ្គិសនីត្រូវបានបញ្ឈប់ ទៅរោងចក្រនុយក្លេអ៊ែរ Tomari ប៉ុន្តែវាអាចដំណើរការបាន ដោយគ្មានការផ្គត់ផ្គង់អគ្គិសនីពីខាងក្រៅអស់រយៈពេល 1 សប្តាហ៍” ៕

ប្រែសម្រួលដោយ:

លោកស្រី ព្រហ្មសុខពាន

151 Views