លទ្ធផលក្រោយការជួបរវាងកូរ៉េទាំងពីរ

លទ្ធផលក្រោយការជួបរវាងកូរ៉េទាំងពីរ

ក្រោយ​ជំនួប​ពិភាក្សា​ពេញ​មួយ​ថ្ងៃ​នេះ ប្រទេស​កូរ៉េទាំង​ពីរ បាន​ប្រកាស​លទ្ធផល នៃ​កិច្ចប្រជុំ​ជា​ប្រវត្ដិសាស្រ្ដ​ហើយ។

ចំណុច​សំខាន់ៗ នៃ​លទ្ធផល​​កិច្ចប្រជុំ​នោះ រួម​មាន៖

១. បញ្ឈប់​រាល់​សកម្មភាព​ដែល​បង្ក​ជា​ជម្លោះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក

២. បង្កើត​ការិយាល័យ​ទំនាក់ទំនង​អចិន្រ្ទៃយ៍​នៅ​ព្រំដែន​នៃ​ប្រទេស​កូរ៉េ​ទាំង​ពីរ

៣. បញ្ឈប់​ការ​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ទាំង​ស្រុង

៤. កាត់​បន្ថយ​សព្វាវុធ និង​ផ្អាក​សកម្មភាព​ដែល​បង្ក​ភាព​តានតឹង​ផ្នែក​យោធា

៥. ប្រធានាធិបតី​កូរ៉េខាងត្បូង មូន ជេអ៊ីន នឹង​ធ្វើ​ទស្សនកិច្ច​ទៅ​ក្រុង​ព្យុងយ៉ាង នៅ​រដូវ​ស្លឹកឈើ​ជ្រុះ (អំឡុង​ខែ​កញ្ញា)៕

412 Views