សកម្មភាពនេសាទល្មើសច្បាប់ធំៗគ្មានអ្នកបង្ក្រាប ប្រជានេសាទដង្ហើយហៅមន្ត្រីថ្នាក់ជាតិចុះជួយបង្ក្រាបជាបន្ទាន់ ខណះមន្រ្តីមូល ដ្ឋានអសមត្ថភាពបង្ក្រាប

សកម្មភាពនេសាទល្មើសច្បាប់ធំៗគ្មានអ្នកបង្ក្រាប ប្រជានេសាទដង្ហើយហៅមន្ត្រីថ្នាក់ជាតិចុះជួយបង្ក្រាបជាបន្ទាន់ ខណះមន្រ្តីមូល ដ្ឋានអសមត្ថភាពបង្ក្រាប

 

ខេត្តពោធិ៍សាត់៖ ប្រជានេសាទតាមដងទន្លេសាបនៃទឹកដីខេត្តពោអិសាត់បានរាយការណ៍អោយដឹងថា ឧបករល្មើសច្បាប់ដូចជាអួន យ៉ាំងកាវ និងឈឹបយន្ដ បានកើតឡើងនិងធ្វើសកម្មភាពយ៉ាងអាណាធិបតេយ្យចាប់តាំងដើមខែមករាឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ននេះគ្មានសមត្ថកិច្ចពាក់ព័ន្ធខាងណាមានឆន្ទះធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ។

ដោយសារតែសកម្មភាពនេសាទខុសច្បាប់នេះបានធ្វើសកម្មភាពអូសបន្លាយគ្មានការទប់ស្កាត់ និងបង្ក្រាបយ៉ាដូច្នេះប្រជានេសាទសូមសុំណូមមពរមន្ត្រីថ្នាក់ជាតិមេត្តាជួយទប់ស្កាត់បទល្មើសឲ្យពួកគាត់ផង
ខណះបទល្មើស កំពង់បំផ្លាញឧបករនេសាទតូចតាចរបស់ពួកគាត់ ថែមទាំងបំផ្លាញមច្ឆាជាតិបឹងទន្លេសាបយ៉ាងធ្ងន់ធ្ងរ ។

ប្រភពពីប្រជានេសាទលក្ខណៈគ្រួសារនៅស្រុកកណ្តៀងនិងស្រុកបាកាន បានឱ្យដឹងថា ឧបករល្មើសច្បាប់ ក្រុមឈ្មួញនេសាទបំផ្លាញមច្ឆាជាតិគ្រប់ប្រភេទបានកើតឡើងគ្រប់រដូវកាលទាំងរដូវបិទនិងបើកនេសាទ ឧបករស្បៃមុង-របាំងណរ៉ាវ រាប់រយពាន់ម៉ែត្របំពាក់តួរច្បរក្រលាញឹក ឧបករឆក់ និងកាប់ព្រៃលិចទឹកដាក់សម្រាស់ នៅដើមខែមករាបទល្មើសបំផ្លាញខ្លាំងជាងគេគឺ អួន យ៉ាំងកាវ និងឈឹមយន្ដក្នុងបឹង ទន្លេសាបខេត្តពោធ៌សាត់ មិនក្រោមពី៣០-៤០គ្រឿងនោះទេ។

ប្រភពដដែលបានប្រាប់បន្តថា ក្រុមបទល្មើសធ្វើការនេសាទចល័តគ្រប់ទីកន្លែងទាំងថ្ងៃ-យប់ អូសបំផ្លាញឧបករនេសាទពួកគាត់ដូចជា មង សន្ទូច និងសៃយ៉ឺនដាច់ខ្ទេចខ្ទីគ្មានសល់ មិនអាចសង្ឃឹមលើអាជ្ញាធរនិងមន្រ្តីជំនាញបានទេ ដែលប្រភពអះអាងថា គឺសមត្ថកិច្ច ត្រូវថ្នាំសណ្តំរបស់ឈ្មួញអស់ហើយ។

ប្រជាពលរដ្ឋសុំនូមពរមន្ត្រីថ្នាក់ជាតិមេត្តាចុះមកទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងនេះផង ដោយពួកគាត់អបអរសាទរយ៉សខ្លាំងខណៈឯកឧកឧត្តមអេង ជាសាន បានចុះមកស្ងាត់ៗនិងធ្វើការបង្ក្រាបបានអួនចំនួន២វង់យកទៅពិន័យតាមផ្លូវច្បាប់ ។

ប្រជាពលរដ្ឋគ្មានសង្ឃឹមចំណាត់ការរបស់អាជ្ញាធរថ្នាក់ក្រោមជាតិដែលអសមត្ថភាព«ដេកដួលរមួលផ្សំក្រិច»ជាប្រពន្ធ័របៀប«កន្ទេលធំបន្លុំដេក»បង្ក្រាបបានតិចធ្វើរបាយការណ៍សប្បនិមិត្រភូតភរថ្នាក់ដឹកនាំ ត្រេកត្រអាលទឹកប្រាក់ក្រុមឈ្មួញ មិនគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋបណ្ដាលឲ្យមានការ យល់ច្រឡំ«ខឹងគោខឹងគោវ៉ៃរទេះ»ជាដើម។

បញ្ហានេះមានមតិមហាជន រិះគន់ មន្ត្រីខិលខូចមួយចំនួននោះ«មុខលុយ» គួរចេះស្រលាញ់ជាតិ ស្រលាញ់ពលរដ្ឋខ្លួនឯង ពិសេសគួរតែ អាណិតសម្ដេចហ៊ុន សែន ដែលសម្តចបានចំណាយទាំងកម្លាំងកាយ កម្លាំងចិត្តទាំងពេលវេលាមិនគិតថ្ងៃ-យប់ គ្មានពេលសម្រាក ថែរក្សាសន្តិភាព អភិវឌ្ឍន៍លើគ្រប់វិស័យគោលបំណងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។

ករណីខាងលើនេះអ្នកយកព័ត៌មានយើងមិនអាចទាន់អាចសុំការបំភ្លឺណាមួយពីលោកលោកភុំ និមលនាយខណ្ឌជលផលខេត្តពោធ៌សាត់និងលោកឡាយ ពិសិទ្ធប្រធានមន្ទីកសិកម្មរុក្ឋាប្រម៉ាញ់និងនេសាទ
ខេត្តពោធ៌សាត់ បាននៅឡើយទេនៅរសៀលថ្ងៃទី១២ ខែមេសា នេះ។

1 នាក់បានអាន