ស្ត្រីម្នាក់ត្រូវប្ដីការស្របច្បាប់ប្ដឹងសមត្ថកិច្ចចាប់ខ្លួនពីបទលួចមានសាហាយ

ស្ត្រីម្នាក់ត្រូវប្ដីការស្របច្បាប់ប្ដឹងសមត្ថកិច្ចចាប់ខ្លួនពីបទលួចមានសាហាយ

ប៉ោយប៉ែត៖ស្រ្តីរូបស្រស់ម្នាក់ត្រូវប្តីការពេញច្បាប់ប្ដឹងឲ្យកម្លាំងសមត្ថកិច្ចចាប់ខ្លួនកាលពីព្រឹក ថ្ងៃ ពុធ ៥ កើត ខែ ចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៨នៅក្នុងភូមិបាលិលេយ្យ1សង្កាត់ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ប្រភពពីសមត្ថកិច្ចប្រាប់ថានាងជាប់ចោទផិតក្បត់ប្តីឈ្មោះស្រីកែវអាយុ19ឆ្នាំស្នាក់នៅជាមួយមីងនៅភូមិសាមគ្គីមានជ័យសង្កាត់ក្រុងប៉ោយប៉ែតចំណែកប្តីឈ្មោះរ៉ូអាយុ21ឆ្នាំមុខរបធ្វើការកាស៉ីណូនៅក្រុងប៉ោយប៉ែតរស់នៅក្នុងភូមិសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
តាមការលើកឡើងរបស់ប្ដីប្រាប់ថាខ្លួុន(ប្ដី)បានរៀបអាពាហ៏ពិពាហ៏ស្របតាមប្រពៃណីខ្មែរប្ដីប្រពន្ធនៅខែធ្នូឆ្នាំ២០១៦នៅភូមិសាមគ្គីមានជ័យដោយមិនទាន់មានកូនជាចំណងដៃឡើយ។បុរសជាប្ដីបានបញ្ជាក់ថា:ដោយខ្លួុន(ប្ដី)រវល់ទៅធ្វើការកាស៊ីណូបាត់ពីផ្ទះជារៀងរាល់ថ្ងៃត្រឡប់មកផ្ទះម្ដងចេះតែបាត់នាងជាប្រពន្ធក៏សួរនាំតែនាងចេះតែបដិសេធ។មិនតែប៉ុណ្ណោះបុរសជាប្តីខឹងក៌ទៅដាក់ពាក្យប្តឹងទារបណ្តាការនៅអធិការក្រុងតែនាងបដិសេធថាឲ្យតែ1100$ខណ:ប្តីទារ5000$លុះមិនទុកចិត្តក្រែងមានការភន្ត័ច្រលំបានតាមដានបន្តទៀតតាមប្រព័ន្ធGPSទេីបដឹងថានាងនៅជាមួយចិនរហូតមានកូនលួចទៅទំលាក់ចោល។លុះថ្ងៃកើតហេតុខ្លួនជាប្ដីបានតាមហៅនាងជាប្រពន្ធដែលរស់នៅក្នុងបន្ទប់មួយមានតែប្រុសៗជនជាតិចិននាងមិនចុះមកជួបក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចចុះឃាត់ខ្លួុនហៅសួរនាំនៅថ្ងៃកើតហេតុតែម្ដង។ចំពោះបញ្ហាការចោទនេះដែរនាងជាប្រពន្ធអ្នកសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបានឡើយព្រោះឋិតក្នុងការសាកសួររបស់សមត្ថកិច្ច។

សូមបញ្ជាក់ថាក្នុងការហៅសាកសួរនាំស្នេហាត្រីកោណនោះដែរសមត្ថកិច្ចបានហៅជនជាតិចិនមួយក្រុមប្រហែលជា5នាក់ដែលគេសង្ស័យពាក់ពន្ធ័និងឆ្លងដែនខុសច្បាប់សំងំលាក់ខ្លួនបើកល្បែងស៉ីសងខុសច្បាប់ផងដែរ។

ដោយ៖វណ្ណា

1 នាក់បានអាន