រតនាគារជាតិ បាន​បញ្ចេញ​ប្រាក់រៀល​ជាង ៧០០​ពាន់​លាន​រៀល នៅមុន​ចូលឆ្នាំ​ខ្មែរ​នេះ​

រតនាគារជាតិ បាន​បញ្ចេញ​ប្រាក់រៀល​ជាង ៧០០​ពាន់​លាន​រៀល នៅមុន​ចូលឆ្នាំ​ខ្មែរ​នេះ​

​ភ្នំពេញ​៖ រតនាគារជាតិ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បញ្ចេញ​ប្រាក់​ជាង ៧០០​ពាន់​លាន​រៀល (​ប្រមាណ​ជិត ២០០​លាន​ដុល្លារ​) នៅ​កំឡុង​ចុងខែ​មីនា និង​ដើមខែ​មេសា​នេះ ខណៈ​រដ្ឋាភិបាល​អនុវត្ត​តារាង​ប្រាក់បៀវត្ស​ថ្មី និង​បើកប្រាក់​ឧបត្ថម​ដល់​មន្ត្រីរាជការ​។​

ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា សាច់ប្រាក់​នៅក្នុង​រតនា​គារ​ជាតិ បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៧០០​ពាន់​លាន​រៀល ដែល​ត្រូវបាន​បញ្ចេញ​សម្រាប់​បើកប្រាក់​បៀវត្ស ដែល​ទើបត្រូវ​ដំឡើង​ថ្មី និង​បូករួម​ប្រាក់​ឧបត្ថម​មន្ត្រីរាជការ ៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ នាឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ​។ សម្ដេច​បាន​ថ្លែង​ដូចនេះ​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅ​ថ្ងៃទី​១០​ខែមេសា​នេះ​។​

​នេះ​គឺជា​ចំនួន​ប្រាក់រៀល​ដ៏​ច្រើន ដែល​បាន​ចាក់​បញ្ចូល​ក្នុង​សកម្មភាព​សេដ្ឋកិច្ច ស្របគ្នា​នឹង​សន្ទុះ​ប្រើប្រាស់​ប្រាក់រៀល​ក្នុង​អាជីវកម្ម​តូចៗ ក្នុង​កំឡុង​បុណ្យចូលឆ្នាំ​ខ្មែរ​។
​ទោះបី​មាន​សន្ទុះ​ចាយប្រាក់​រៀល តែ​តម្លៃ​ប្រាក់រៀល​បាន​កើនឡើង​តិចតួច​ប៉ុណ្ណោះ​។ អត្រា​ប្ដូរប្រាក់​ថ្ងៃនេះ​យោងតាម​ធនាគារជាតិ គឺ ១​ដុល្លារ ស្មើ ៤០១០​រៀល​។
​សម្ដេច ហ៊ុន សែន អះអាងថា ទោះបី​មានការ​បញ្ចេញ​ប្រាក់រៀល​ច្រើន​ដូច​លើកឡើង​ខាងលើ​នោះ​ក្ដី តែ​អត្រា​ប្ដូរប្រាក់​នៅតែមាន​ស្ថិរភាព​ដដែល​៕

3 នាក់បានអាន