សម្ដី​ដកស្រង់ចំនួន ៧ឃ្លាពី​ស្ត្រីៗ​ដែល​ពោរពេញដោយការតស៊ូក្នុងជីវិត

សម្ដី​ដកស្រង់ចំនួន ៧ឃ្លាពី​ស្ត្រីៗ​ដែល​ពោរពេញដោយការតស៊ូក្នុងជីវិត

១) “ខ្ញុំ​មិនមែន​ទៅ​ដល់​ទីនោះ​បាន​ដោយ​ការ​បន់ស្រន់​សុំ​វា​ឬ​ក៏​ដេក​សង្ឃឹម​ពី​វា​នោះ​ទេ ប៉ុន្តែ​គឺ​ដោយ​ការ​ប្រឹងប្រែង​ធ្វើ​របស់​ខ្ញុំ​ដើម្បី​វា”។ Estée Lauder

២) “បើ​អ្នក​ពិត​ជា​បាន​ដាក់​បេះដូង​របស់​អ្នក​ចូល​ទៅ​ក្នុង​អ្វី​ដែល​អ្នក​ជឿជាក់​ទៅលើ បើ​ទោះ​ជា​វា​ធ្វើឲ្យ​អ្នក​ទន់ខ្សោយ​ក៏​ដោយ នោះ​រឿងរ៉ាវ​ដ៏​អស្ចារ្យ​នឹង​អាច​កើតឡើង​បាន​ជាក់​ជា​ពុំ​ខាន”។ Emma Watson

៣) “អ្នក​អាច​ខ្ជះខ្ជាយ​ជីវិត​របស់​អ្នក​ទៅលើ​ខ្សែ​បន្ទាត់​ដែល​បាន​គូស​កំណត់​ព្រំដែន​រួច​ហើយ ឬ​ក៏​អ្នក​អាច​រស់នៅ​ជីវិត​របស់​អ្នក​ដោយ​ដើរ​កន្លង​វា”។ Shonda Rhimes

៤) “ខ្ញុំ​មិន​ខ្លាច​ព្យុះ​ភ្លៀង​នោះ​ទេ ព្រោះ​ខ្ញុំ​នឹង​បាន​រៀន​សូត្រ​ពី​ការ​បើកបរ​នាវា​របស់​ខ្ញុំ”។ Louisa May Alcott

៥) “វិធី​ដ៏​ពេញ​និយម​បំផុត​ដែល​មនុស្ស​ភាគច្រើន​បោះបង់​ចោល​នូវ​អំណាច​របស់​ពួកគេ​គឺ​នៅ​ត្រង់​កាល​ដែល​ពួកគេ​យល់​ថា​ពួកគេ​ពុំ​មាន​វា​អ្វី​បន្តិច​នោះ​ឡើយ”។ Alice Walker

៦) “អ្នក​ប្រហែល​ជា​ធ្លាប់​ជួប​នឹង​ការ​ផ្ដួល​រលំ​ជាច្រើន ប៉ុន្តែ​អ្នក​មិន​ត្រូវ​ឲ្យ​គេ​ផ្ដួល​រលំ​បាន​នោះ​ទេ”។ Maya Angelou

៧) “សំណួរ​មិនមែន​ស្ថិត​នៅ​ត្រង់​ថា​តើ​នរណា​គេ​នឹង​ផ្ដល់​ការ​អនុញ្ញាត​ដល់​ខ្ញុំ​នោះ​ទេ ផ្ទុយទៅវិញ​សំណួរ​នឹង​សួរ​ថា​តើ​នរណា​គេ​នឹង​បញ្ឈប់​ខ្ញុំ​ទៅវិញ​ទេ”។ Ayn Rand

ប្រភព៖ success.com
ប្រែសម្រួល៖ ស្រីពៅ

1 នាក់បានអាន