Apple ក្លាយ​ជា​ក្រុមហ៊ុន​ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ១០០% មិន​ប៉ះ​ពាល់​ដល់​ធន​ធាន​ធម្មជាតិ!

Apple ក្លាយ​ជា​ក្រុមហ៊ុន​ដែល​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី ១០០% មិន​ប៉ះ​ពាល់​ដល់​ធន​ធាន​ធម្មជាតិ!

រដ្ឋកាលីហ្វញ៉ា៖ ដើម្បីចូលរួមកែប្រែនូវបម្រែបម្រួល អាកាសធាតុ ខុសប្រក្រតីនោះ ក្រុមហ៊ុន Apple ក៏ដូចជាសហរដ្ឋអាមេរិច និងបណ្ដាប្រទេសជឿនលឿន មួយចំនួនធំ ដទៃទៀត កំពុងតែព្យាយាម ប្រើប្រាស់នូវថាមពលអគ្គិសនី ដែលបានបំលែងមកពី ធម្មជាតិហៅថា Renewable Energy មានដូចជា ពន្លឺព្រះអាទិត្យ, ខ្យល់, កម្លាំងទឹករលក -ល- ប៉ុន្តែបានព្យាយាម កាត់ន្ថយការប្រើប្រាស់ ធនធានកម្ររ៉ែ ធ្យូងថ្ម ប្រេងឥន្ធនៈ ជាដើម។ ជាក់ស្ដែងពេលនេះ ក្រុមហ៊ុន Apple បានក្លាយ ទៅជាក្រុមហ៊ុន ១០០% ដែលបានប្រើប្រាស់នូវ ថាមពលអគ្គិសនីដោយ Renewable Energy ដោយការទាញយក ថាមពលមួយផ្នែកធំពីព្រះអាទិត្យ ប្រើប្រាស់ ផ្ទាំងសូឡា។

ទីស្នាក់ការធំរបស់ក្រុមហ៊ុន Apple  ដែលមាននៅតាមប្រទេសនានា នៅលើពិភពលោក នេះដូចជា ហាងចែកចាយ ផលិតផល, ការិយាល័យ, Data Center, និងរោងចក្រ នៅក្នុងប្រទេសចំនួន ៤៣ រួមមមានសហរដ្ឋអាមេរិច, ចក្រភពអង់គ្លេស, ប្រទេសចិន, និងឥណ្ឌាជាដើម ត្រូវបានប្រើប្រាស់ ថាមពល Renewable Energy ទាំងស្រុងតែម្ដង ដោយភាគច្រើន គេប្រើ ទៅលើថាមពលព្រះអាទិត្យ ដែលស្រូបដោយ ផ្ទាំងសូឡា។ ប្រសិនបើប្រិយមិត្ត ធ្លាប់បានឃើញ ការិយាល័យកណ្ដាល របស់ក្រុមហ៊ុន Apple ដែលហៅថា Apple Park តាមរយៈ វីឌីអូដែលបង្ហោះនៅលើ បណ្ដាញសង្គមកន្លងមក ប្រិយមិត្តនឹងបាន ឃើញថា នៅលើដំបូលរបស់ការិយាល័យ កណ្ដាលក្រុមហ៊ុន Apple ដែលស្ថិតនៅក្នុង រដ្ឋកាលីហ្វញ៉ា សុទ្ធសឹងតែ ជាផ្ទាំងសូឡាទាំងអស់ ដោយវានឹងត្រូវប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់ភ្លើង ដល់ការិយាល័យទាំងមូល មិនមែនតែលើដំបូលទេ វាក៏ត្រូវទាញយក ពីតំបន់ដទៃទៀតផងដែរ ដើម្បីផ្គត់ផ្គង់គ្រប់គ្រាន់។

បច្ចុប្បន្នក្រុមហ៊ុន Apple មានស្ថានីយ៍ផ្គត់ផ្គង់ថាមពលភ្លើង ដោយប្រើប្រាស់ Renewable Energy ចំនួន ២៥ កន្លែង នៅជុំវិញពិភពលោក ដែលមានសមត្ថភាព ផលិតសរុប ៦២៦ មេហ្គាវ៉ាត់ នៅក្នុងនោះ ថាមពល ដែលទាញបានចេញ ពីផ្ទាំងសូឡា មានជិតពាក់ កណ្ដាលទៅហើយ ដល់ទៅ ២៨៦ មេហ្គាវ៉ាត់ឯណោះ និងមួយចំនួនទៀត បានពី ទួប៊ីន ដែលប្រើប្រាស់ខ្យល់ និងទឹករលកជាដើម។ ក្រុមហ៊ុនក៏នឹងមាន គម្រោងសាងសង់ ស្ថានីយ៍អគ្គិសនីចំនួន ១៥ កន្លែងផ្សេងទៀតដែរ ដើម្បីផ្គត់ផ្គង់ឲ្យដល់ ១.៤ ជីហ្គាវ៉ាត់ ទៅដល់ប្រទេសចំនួន ១១ ថែមទៀត។

2 នាក់បានអាន