ថ្មីៗនេះមានករណីរថយន្តបែកកង់ ក្រឡាប់បណ្តាលអោយ រងរបួសធ្ងន់២នាក់់នៅបណ្តោយផ្លូវជាតិលេខ៥

ថ្មីៗនេះមានករណីរថយន្តបែកកង់ ក្រឡាប់បណ្តាលអោយ រងរបួសធ្ងន់២នាក់់នៅបណ្តោយផ្លូវជាតិលេខ៥

ខេត្តបន្ទាយមានជ័យ៖ មុននេះបន្តិចមានសេចក្តីរាយការណ៍មកថា មានរថយន្តលុចស្សីស៣៣០ មួយគ្រឿងបានក្រឡាប់ធ្លាក់ចូលស្នាមភ្លក់ បណ្តោយអោយជនរងគ្រោះប្តី.ប្រពន្ធ រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ទីក្រុងបាងកក ប្រទេសថៃ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង២និង៤០នាទី នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០១៨ នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍បានបន្ថែមថា មុនពេលកើតហេតុ រថយន្តលុចស្សីស RX.៣៣០ ពាក់ស្លាកលេខ ភ្នំពេញ2A- 3180 ពណ៌ស បើកបរពីកើតទៅលិច ទិសដៅមកក្រុងប៉ោយប៉ែតស្រាប់តែរថយន្តបែកកង់មុខធ្វើអោយរ៉េចង្កូត ធ្លាប់ក្រឡាប់ចូលស្នាមភ្លក់ បណ្តាលអោយប្តី.ប្រពន្ធរងរបួសធ្ងន់ តែប្អូនប្រុសម្នាក់ទៀតមានសំណាងមិនមានរងរបួសអ្វីឡើយ។

សមត្ថកិច្ចជំនាញប្រាប់ថា ដោយរថយន្តរងគ្រោះខាងលើមិនបានបង្កអោយមានការខូចខាត ប៉ះពាល់ទៅលើទ្រព្យសម្បត្តិអ្នកដ៏ទៃ និងទ្រព្យសម្បត្តិ៍សាធារណៈ និងមានសាច់ញ្ញាតិ មកធានាផងនោះសមត្ថកិច្ចក៏ប្រគល់រថយន្តខាងលើ ជូនសាច់ញ្ញាតិយកទៅជួសជុលផងដែរ ៕

1 នាក់បានអាន