លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចុះពិនិត្យសាលាបឋមសិក្សា កុមារសង្គ្រោះ ដើម្បីគ្រោងនិងសាងសង់អាគារសិក្សា១ក្នងមាន៥បន្ទប់ដែលកំពុុងទ្រុឌទ្រម

លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ចុះពិនិត្យសាលាបឋមសិក្សា កុមារសង្គ្រោះ ដើម្បីគ្រោងនិងសាងសង់អាគារសិក្សា១ក្នងមាន៥បន្ទប់ដែលកំពុុងទ្រុឌទ្រម

ខេត្តបន្ទាយមានជ័យ:នៅព្រឹក ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨នេះលោកជំទាវ ម៉ៅ ម៉ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពអភិវឌ្ឍន៍ ខេត្តបន្ទាយមានជ័យ លោក រ៉ាល ហឹលយ៉ា។

អភិបាលនៃគណៈអភិបាលក្រុងសិរីសោភ័ណ លោក រ៉ែនរើក ចៅសង្កាត់កំពង់ស្វាយ លោកនាយកសាលានិងក្រុមការងារជាច្រើននាក់ទៀតបានចុះមកពិនិត្យក្នុងបរិវេណសាលាបឋមសិក្សាកុមារសង្គ្រោះដើម្បីជួយកសាងសាលានេះ១ខ្នងមាន៥បន្ទប់។ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។លោកវង់សូដានាយកសាលាបឋមសិក្សាកុមារសង្គ្រោះបានមានប្រសាសន៍ថា សាលាបឋមសិក្សាសង្គ្រោះនេះមានអាគារ២ខ្នងមាន៨បន្ទប់តែ៥បន្ទប់កំពង់រងនូវការខូចខ្លះៗហើយ។ ហើយសាលានេះមានរបងព័ទ្ធជំវិញ សាលារៀននេះស្ថិតនៅក្នុងកំរងសាលារៀនប៊ុនរ៉ានីហ៊ុនសែន សាលានេះចាប់ផ្តើមកសាងនៅថ្ងៃទី២៤ ខែហីហា ឆ្នាំ១៩៩៦ មានទទឹង៥០ម៉ែត្រ បណ្តោយ៨៣ម៉ែត្រមានផ្ទៃក្រឡា៤.១៦២ម៉ែត្រការេ
សាលានេះមានសិស្សសរុប៣០៧នាក់មានសិស្សមត្តេយ្យសិក្សា២ថ្នាក់ លោកគ្រូមានចំនួន១៤នាក់ស្រី៦នាក់ សាលាមានសម្ភារៈការយាល័យ សៀវភៅនិទានរឿង សំលៀកបំពាក់សិស្សក្រីក្រ មានទោង ក្តារំអិល ជាដើមផងដែរ។(ដោយលោកច័ន្ទដារ៉ា)។

4 នាក់បានអាន