ព្រះរាជអាជ្ញាខេត្តរតនគិរី លោក លីវ ស្រេង បានកោះហៅព្រះរាជអាជ្ញារងមកសួរនាំ បន្ទាប់ពីបែកធ្លាយថាមានមន្ត្រីតុលាការឃប់ឃិតជាមួយឈ្មួញរកស៊ីឈើខុសច្បាប់!

រតនគិរី ៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី លោក លីវ ស្រេង កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ បានកោះហៅព្រះរាជអាជ្ញារងទាំងអស់របស់លោក មកសួរនាំ ក្រោយមានព័ត៌មានថា មានព្រះរាជអាជ្ញាម្នាក់នៅក្នុងខេត្តខាងលើនេះ ជាប់ពាក់ព័ន្ធ និងអំពើពុករលួយឃប់ឃិតជាមួយឈ្មួញ រកស៊ីឈើខុសច្បាប់ដោយឲ្យប្រពន្ធរបស់ខ្លួនជាអ្នកកាន់កាប់រឿងនេះ។ លោក លីវ ស្រេង បានឲ្យដឹងថា «ក្រោយទទួលបានព័ត៌មានដែលត្រូវបានចុះផ្សាយភ្លាម ខ្ញុំបានកោះហៅព្រះរាជអាជ្ញារងរបស់ខ្ញុំ ទាំងអស់មកសួរនាំ តើមាននរណាជាប់ពាក់ព័ន្ធ ក្នុងបទល្មើសមួយនេះទេ? ប៉ុន្តែក្រោយការសួរនាំមកគឺអត់មានទេ ខ្ញុំសូមធ្វើការបដិសេធ»។ បើតាមព្រះរាជអាជ្ញារូបនេះ មូលហេតុដែលនាំមានព័ត៌មានកើតឡើង និងធ្វើការចោទប្រកាន់ទៅលើស្ថាប័នរបស់លោកនោះ អាចមកពីមានការមិនពេញចិត្តពីសំណាក់បុគ្គលមួយចំនួន ដែលរកស៊ីខុសច្បាប់ ហើយត្រូវខាងលោកដឹកនាំចុះបង្ក្រាបនាពេលកន្លងទៅ។ សូមបញ្ជាក់ថា ការចេញមកលាងភាពស្អាតស្អំពីសំណាក់លោក លីវ ស្រេង ខាងលើនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីអង្គភាពព័ត៌មាន ក្នុងស្រុកមួយបានចេញផ្សាយកាលពី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ថ្មីៗនេះ ដោយសារទទួលបានលិខិតមិត្តអ្នកអានពីខេត្តរតនគិរីចំនួន៣ច្បាប់ ហើយរៀបរាប់ ពីសកម្មភាពពុករលួយមួយចំនួន របស់ព្រះរាជអាជ្ញាម្នាក់នៅខេត្ត ជាប់ព្រំដែនប្រទេសវៀតណាមមួយនេះ និងប្រពន្ធរបស់ខ្លួន ដោយជាប់ពាក់ព័ន្ធសកម្មភាព លួចឃប់ឃិតជាមួយឈ្មួញរកស៊ីឈើប្រណិត នាំចេញទៅកាន់ប្រទេសវៀតណាម យ៉ាងរលូនដោយគ្មានមន្ត្រីថ្នាក់ណាហ៊ាន ចុះទៅបង្ក្រាបនោះឡើយ។ ប្រជាពលរដ្ឋដែលជាម្ចាស់លិខិត ទំនងជាមន្ត្រីសមត្ថកិច្ចនៅខេត្តរតនគិរី ហើយដឹងរឿងនេះច្បាស់បានលើកឡើងថា មានព្រះរាជអាជ្ញាម្នាក់ (សុំមិនទាន់ ទម្លាយឈ្មោះ) បានឲ្យប្រពន្ធរបស់ខ្លួនរកស៊ីប្រមូលទិញឈើប្រណិត នៅតាមកន្លែងនានានៅក្នុងខេត្ត […]

Read more

ព្រះរាជអាជ្ញាខេត្តរតនគិរី លោក លីវ ស្រេង បានកោះហៅព្រះរាជអាជ្ញារងមកសួរនាំ បន្ទាប់ពីបែកធ្លាយថាមានមន្ត្រីតុលាការឃប់ឃិតជាមួយឈ្មួញរកស៊ីឈើខុសច្បាប់!

រតនគិរី ៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី លោក លីវ ស្រេង កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះ បានកោះហៅព្រះរាជអាជ្ញារងទាំងអស់របស់លោក មកសួរនាំ ក្រោយមានព័ត៌មានថា មានព្រះរាជអាជ្ញាម្នាក់នៅក្នុងខេត្តខាងលើនេះ ជាប់ពាក់ព័ន្ធ និងអំពើពុករលួយឃប់ឃិតជាមួយឈ្មួញ រកស៊ីឈើខុសច្បាប់ដោយឲ្យប្រពន្ធរបស់ខ្លួនជាអ្នកកាន់កាប់រឿងនេះ។ លោក លីវ ស្រេង បានឲ្យដឹងថា «ក្រោយទទួលបានព័ត៌មានដែលត្រូវបានចុះផ្សាយភ្លាម ខ្ញុំបានកោះហៅព្រះរាជអាជ្ញារងរបស់ខ្ញុំ ទាំងអស់មកសួរនាំ តើមាននរណាជាប់ពាក់ព័ន្ធ ក្នុងបទល្មើសមួយនេះទេ? ប៉ុន្តែក្រោយការសួរនាំមកគឺអត់មានទេ ខ្ញុំសូមធ្វើការបដិសេធ»។ បើតាមព្រះរាជអាជ្ញារូបនេះ មូលហេតុដែលនាំមានព័ត៌មានកើតឡើង និងធ្វើការចោទប្រកាន់ទៅលើស្ថាប័នរបស់លោកនោះ អាចមកពីមានការមិនពេញចិត្តពីសំណាក់បុគ្គលមួយចំនួន ដែលរកស៊ីខុសច្បាប់ ហើយត្រូវខាងលោកដឹកនាំចុះបង្ក្រាបនាពេលកន្លងទៅ។ សូមបញ្ជាក់ថា ការចេញមកលាងភាពស្អាតស្អំពីសំណាក់លោក លីវ ស្រេង ខាងលើនេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីអង្គភាពព័ត៌មាន ក្នុងស្រុកមួយបានចេញផ្សាយកាលពី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ថ្មីៗនេះ ដោយសារទទួលបានលិខិតមិត្តអ្នកអានពីខេត្តរតនគិរីចំនួន៣ច្បាប់ ហើយរៀបរាប់ ពីសកម្មភាពពុករលួយមួយចំនួន របស់ព្រះរាជអាជ្ញាម្នាក់នៅខេត្ត ជាប់ព្រំដែនប្រទេសវៀតណាមមួយនេះ និងប្រពន្ធរបស់ខ្លួន ដោយជាប់ពាក់ព័ន្ធសកម្មភាព លួចឃប់ឃិតជាមួយឈ្មួញរកស៊ីឈើប្រណិត នាំចេញទៅកាន់ប្រទេសវៀតណាម យ៉ាងរលូនដោយគ្មានមន្ត្រីថ្នាក់ណាហ៊ាន ចុះទៅបង្ក្រាបនោះឡើយ។ ប្រជាពលរដ្ឋដែលជាម្ចាស់លិខិត ទំនងជាមន្ត្រីសមត្ថកិច្ចនៅខេត្តរតនគិរី ហើយដឹងរឿងនេះច្បាស់បានលើកឡើងថា មានព្រះរាជអាជ្ញាម្នាក់ (សុំមិនទាន់ ទម្លាយឈ្មោះ) បានឲ្យប្រពន្ធរបស់ខ្លួនរកស៊ីប្រមូលទិញឈើប្រណិត នៅតាមកន្លែងនានានៅក្នុងខេត្ត […]

Read more

ឯឧ យន្តមីនអភិបាលខេត្តព្រះសីហនុប្រកាសបើកវគ្គហ្វឹកហ្វឺន បំប៉ននាយទាហាននិងពលទាហាននៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ

20160627023145.jpg

ខេត្តព្រះសីហនុ៖ ថ្ងៃទី​២៧​ ខែមិថុនា​ ឆ្នាំ​២០១៦​ ទីបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះសីហនុ​ បាន​ប្រារព្ធ​ពិធី​ បើក​វគ្គ​ ហ្វឹកហ្វឺន​ បំប៉ន​ពង្រឹង​រៀប​រយ​ ដល់​នាយទាហាន​នាយទាហានរង​និង​ពលទាហាន​ តំបន់​ប្រតិបត្តិការ​សឹករងព្រះសីហនុ​ ក្រោម​អធិបតី​ភាព​ ឯកឧត្ដម​ យន្ត​ មីន​ អភិបាល​នៃគណៈ​អភិបាលខេត្ត​ ប្រធាន​ គណៈ​បញ្ជាការ​ ឯកភាពរដ្ឋបាល​ខេត្ត​ព្រះសីហនុ​ និង​ មាន​ការ​អញ្ញើញ​ចូលរួម​ ពីសំណាក់​ ឯកឧត្ដម​ លោក​ ឧកញ៉ា​ លោក​ មេបញ្ជាការ​ កងកម្លាំង​ ប្រដាប់​អាវុធ​ ជុំវិញ​ខេត្ត​ ជាភ្ញៀវកិត្តិយស​ផង​ដែរ​ ។​ ក្រោយ​ពី​សំណេះសំណាល​ជាមួយ​ នាយទាហាន​ នាយទាហាន​រង​ និង​ពលទាហានចំនួន​១៣០​ នាក់​ ​រួច​ ឯកឧត្ដម​ អភិបាលខេត្តព្រះសីហនុ​ បាន​ប្រកាស​បើក​ វគ្គ​ហ្វឹកហ្វឺន​ បំប៉ន​ពង្រឹង​រៀប​រយ​ ចាប់​ ពីពេល​នេះ​តទៅ។ក្នុងឱកាសនោះផងដែរ ឯឧ យន្ត មីន បាន​ជួយ​ឧបត្ថម្ភ​ ដល់​វគ្គ​ហ្វឹកហ្វឺន​ ជាថវិកា​រ​ចំនួន​ ២លានរៀល​ ។​ លោក​ឧកញ៉ា​ ឡាវ​ កាង​ ប្រធាន​សភា​ពាណិជ្ជកម្ម​ ខេត្ត​ព្រះសីហនុ​ ជួយ​ឧបត្ថម្ភ​ ថវិការ​ចំនួន​១លានរៀល​ […]

Read more

មន្ត្រី​ខិលខូច​មួយចំនួន​កំពុង​ឃុបឃិត​ជាមួយ​ឈ្មួញ​រំលោភ​យក​ដីព្រៃ​លិច​ទឹក​ក្នុងតំបន់៣ស្ថិតនៅស្រុកចំនួន៤នៃខេត្តកំពង់ធំធ្វើជា​កម្ម​សិទ្ធ​ឯកជន !

​ ​កំពង់ធំ​៖​មន្ត្រីខេត្ត​កំពង់ធំមួយចំនួន​សប្បាយចិត្ត​រីកថ្លើម ឃុបឃិត​ជាមួយ​ឈ្មួញ​​រំលោភ​យក​ដីព្រៃលិចទឹកតំបន់៣​របស់រ​ដ្ឋ​ធ្វើជា​កម្ម​សិទ្ធ​ឯកជន ក្នុងនោះរួមមាន ស្រុកំពង់ស្វាយ ស្រុកស្ទោង ស្រុកសន្ទុក ស្រុកបារាយណ៍។​នេះ​ជាការ​កត់សម្គាល់រ​បស់​ប្រ​ជាពលរដ្ឋដែលធ្លាប់អាស្រ័យ ផលពីស្រែប្រាំង និនធនធានជលផលរាល់ឆ្នាំ។​ ករណី​រំលោភបំពាន​ដី​រដ្ឋ​នេះ​មួយ​រយះ​កន្លងមក​គេ​ក៏បាន​សង្កេតឃើញថា​បាន​កើតឡើង​បន្ទាប់ពី​មានការកាប់រុករាន ទន្ទ្រានយកដីក្នុងព្រៃហាមឃាត់ ព្រៃបំរុងទុករបស់រដ្ឋដោយ ខុសច្បាប់ក្នុងស្រុកមួយចំនួននៃផ្នែកខាងលើដែលមិនជាប់នឹងបឹងទន្លេសាប។ បច្ចប្បន្ន​ ពួកគេ​ចាប់ផ្តើម​រំលោភ​យក​ដីព្រៃ​លិច​ទឹកក្នុងតំបន់៣​វិញ​ម្តង​នៅស្រុក​ចំនួន​៤​នៃ​ខេត្តកំពង់ធំ​ គឺ​ផ្គើន និង​បទបញ្ជារ​របស់​រាជរ​ដ្ឋា​ភិ​បាល ជាពិសេស ផ្គើន​ចំពោះ​ឯកឧត្តម ទេសរដ្ឋមន្ត្រី ជា​សុផារ៉ា ដែល​ធ្លាប់​បានធ្វើ​ការព្រមាន ទៅលើ​មន្ត្រី​មួយចំនួន​ដែល​បាន​រំលោភ​យក​ដី​របស់​រដ្ឋ​និង​ដី​របស់​ប្រជារាស្ត្រ នាពេល​កន្លងមក​។​ ការព្រមាន​របស់​ទេស​រដ្ឋមន្ត្រី មិនត្រូវ​បាន​មន្ត្រី​ខិលខូច​និងក្រុម​ឈ្មួញ​ទាំងនោះខ្លា​ចឡើយ ហើយ​ថែមទាំង​មាន​សកម្មភាព​បន្ត​យ៉ាង​រលូន​ទៀតផង។​ជាក់ស្តែង​នៅ​ខេត្តកំពង់ធំ​ដី​ក្នុង ស្រុក​មួយចំនួន​០៤​ខាងលើ កំពង់តែ​ត្រូវបាន​ក្រុមមន្ត្រី​មួយ​ក្តាប់​តូច តែមាន​អំណាច​បាន​ឃុបឃិត​គ្នា កាប់​រ៉ុ​ក​រានទន្ទ្រាន​យក​ដីព្រៃ​លិច​ទឹក ធ្វើជា​កម្ម​សិទ្ធ ឯកជន ឫ​ក៏​លក់​ឲ្យ​ក្រុម​ឈ្មួញ​។​  -​ចំណែក​ក្រុមចម្រុះ​អភិបាលខេត្ត កំពង់ធំ ហាក់ដូចជា​កំពុង​ក្លាយទៅជា​មន្ត្រី​ជើង​១០ ដែល​ទទួល​ភារកិច្ច​ក្នុងកា​រ​ស្រាវជ្រាវ​ករណី​រំលោភ​ដីធ្លីទៅវិញ។ អ្នករងគ្រោះ​រឿងដីធ្លីបានិយាយថា ចំពោះ​ដី​អ្នកធំ​និង​អ្នកមាន​លុយ មួយចំនួន​អាច​ត្រូវបាន​ក្រុម​មួយ​នេះ​រៀបចំ​ឯកសារ​ឲ្យ​ក្លាយទៅជា​ដី​អាស្រ័យ​ផល​ស្របច្បាប់ កុហក​ចៅហ្វាយខេត្ត​។ មកដល់​ពេល​ល​នេះ​ទោះជា​កន្លែង​មួយចំនួន​រកឃើញថា​ពិតជា​មាន​ករណី​រំលោភ​ដីធ្លី​របស់​រដ្ឋ​មែន​ក៏ដោយ តែ​គេ​មិនដែល​បានឃើញ​អាជ្ញាធរខេត្ត និង​ជំនាញ ចាប់ខ្លួន​អ្នកមានអំណាច​និង​អ្នកមាន​លុយ​រំលោភ​ដីធ្លី​ទាំងនោះ មក​ផ្ត​ន្នា​ទោស​ម្តងណា​ឡើយ​។ ផ្ទុយ​មកវិញ​បើ​ប្រជាពលរដ្ឋ​ដែល​គ្រាន់តែ​ចូល​អើត​ករ សឹង​តែង​មិនទាន់​ ក៏​ត្រូវបាន​អាជ្ញាធរចាប់​វាយខ្នោះ​បង្ហាញថា ខ្លួន​ប្រឹងប្រែង​គោរព​ច្បាប់​ការពារ​ព្រៃ​លិច​ទឹក​។​ -​ជាក់ស្តែង​ដីព្រៃ​លិច​ទឹក នៅចំណុចដែលជ្រកក្រោមការសុំ ស្តារប្រឡាយចាស់ប្រវែង៣៥៥០មស្ថិតនៅក្នុងតំបន់បាក់ដុំ  និងតំបន់បឹងកំប៉ោងនៅក្នុងដីតំបន់៣ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ត្រូវបាន​មន្ត្រី​មួយចំនួន​ក្នុង​ខេត្ត ធ្វើការ​ឈូសឆាយ […]

Read more

ប្រជាពលរដ្ឋរស់នៅក្នុងឃុំទុំរីងស្រុកសណ្តាន់ខេត្តកំពង់ធំរិះគន់អាជ្ញាធរថាគ្មានចំណាត់ការលើរថយន្ត​ធុនធ្ងន់​ដឹកឈើចេញពីព្រៃឡង់​លើស​ទំងន់​ធ្វើឲ្យខូចផ្លូវជាច្រើនកន្លែងស្ទើរតែទៅមកមិនបាន!

ខេត្តកំពង់ធំ ៖ ​រថយន្ត​​​ធុន​ធ្ងន់ ដឹកឈើចេញពីព្រៃឡង់​លើស​ទំងន់​ ​ដែល​បើក​បរ​​ឆ្លង​កាត់​តាមផ្សារទុំរីង ស្រុកសណ្តាន់ ​ឆ្លងកាត់ស្រុកសន្ទុក ចេញមកកំពង់ថ្មលើផ្លូវជាតិលេខ​៦ ពី​ខេត្ត​កំពង់ធំ​ ទៅ​ខេត្ត​កំពង់ចាម ​គឺ​ជា​មូល​ហេតុ​មួយ​ធ្វើ​ឱ្យ​ខូច​ខាត​ផ្លូវជា​សម្បត្តិ​ដ៏មហាសាល​របស់​ប្រជា​ជាតិ​ខ្មែរ ​។​ ថ្វីដ្បិត​មន្ទីរសាធារណ​ការ និង​ដឹកជញ្ជូន ដាក់​ជញ្ជីង​ថ្លឹង​រថយន្ត​​ដឹក​លើស​ទំងន់ និង​មាន​ប៉ូលិស​ចរា​ចរ​ដាក់​កុង​ត្រូល​ត្រួតពិនិត្យ​​លើ​ផ្លូវ​ជាតិ​លេខ​៦ ​នៅ​ចំណុចឃុំប្រាសាទ​ ស្រុកសន្ទុក យ៉ាង​ណា​ក៏​ដោយ ក៏​រថ​យន្ត​ប្រភេទ​យីឌុប​ធំៗ ដឹក​លើស​ទំងន់​នៅ​តែ​ធ្វើចរា​ចរណ៍​ឆ្លង​កាត់​​គ្មាន​ញញើត​សមត្ថ​កិច្ច​សោះ ​​។ ជាក់ស្តែង​ថ្មីៗកន្លងទៅនេះ សមត្ថ​កិច្ច​បានចាប់​ឃាត់​​រថយន្ត​ធុនធំ ដឹក​ឈើ​របស់​ក្រុមហ៊ុន​មួយចំនួនដឹកចេញពីខេត្ត​សៀមរាប និងខេត្តព្រះវិហារ ​ជាច្រើន​គ្រឿង ដែល​បាន​ដឹក​លើស​ទំងន់កំណត់។​ លោកជូ កូឡា ប្រធាន​មន្ទីរសាធារណៈការ ខេត្តកំពង់ធំ បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​ចាប់​ឃាត់​រថយន្ត​ទាំង​នោះ​គឺ​ដោយសារ​តែ​ពួក​គេ​បានដឹកឈើ​លើស​ទំងន់ ដែល​​បាន​កំណត់​ ចេញ​ពី​ខេត្ត​សៀមរាប និងខេត្តព្រះវិហារ តាមផ្លូវជាតិ​លេខ​៦ និង​បន្ត​​ដំណើរ​ទៅតាម​ផ្លូវជាតិ​លេខ​៧ ឆ្ពោះទៅ​កន្លែង​ផ្សេង។ លោក​បាន​បន្ត​ថា ចំពោះ​រថយន្ត​ទាំង​នោះ​គឺ​បាន​ណែនាំ​ឱ្យបង់​ប្រាក់​ផាក​ពិន័យ ក្នុង​១តោន​៣០​ម៉ឺនរៀល ​និង​ឱ្យ​រើឈើ​ចេញ ទុកត្រឹមតែ​កំរិត​ទំងន់​ដែលច្បាប់​បាន​អនុញ្ញាត។​ចំពោះ ​រថយន្ត​​​ធុន​ធ្ងន់ ដឹកឈើចេញពីព្រៃឡង់​លើស​ទំងន់​ ​ដែល​បើក​បរ​​ឆ្លង​កាត់​តាមផ្សារទុំរីង ស្រុកសណ្តាន់ ​ឆ្លងកាត់ស្រុកសន្ទុក ចេញមកកំពង់ថ្មលើផ្លូវជាតិលេខ​៦ ឆ្ពោះ​ទៅ​ខេត្ត​កំពង់ចាមនោះគឺស្ថានីជញ្ជីងនៅខាងក្រោយផ្លូវនោះវាងផុត​ពីជញ្ជីងរឿងនេះក្រសួង​សាធារណការ​កំពុង​ស្នើ​រសុំ​សម្តេចនាយក​រដ្ឋមន្ត្រី​ដាក់​ជញ្ជីង​ចល័ត​ឡើងវិញ ហើយ​គ្រោង​ដាក់​បន្ថែមទៀត។ លោក​បន្ថែមថា​​ក្រសួង​មាន​ផែនការ​ពិន័យ​លើ​មន្ត្រី​គ្រប់គ្រង​ជញ្ជីង​ណា ដែល​ឲ្យ​រថយន្ដ​ដឹក​លើស​ទម្ងន់​ចរាចរ​លើផ្លូវ​ថ្នល់។  ទាក់ទិននឹងរថយន្ត​ធុនធ្ងន់​ដឹកឈើចេញពីព្រៃឡង់លើសទំងន់ធ្វើឲ្យខូចផ្លូវជាច្រើនកន្លែងនេះ លោក ឡង គីសឹង អភិបាលស្រុកសណ្តាន់ […]

Read more

ព្រៃអង់តែន ដែលគ្រប់គ្រងដោយ សង្កាត់រដ្ឋបាល ព្រៃឈើក្រយា និង សង្កាត់រដ្ឋបាល ព្រៃឈើទំរីងនោះ ក្រុមឈ្មួញ រួមជាមួយ និងមន្ត្រីរាជការ អ្នកមានអំណាច នៅតែបន្តកាប់រាន ដុតបំផ្លាញវាតយកដីដាំស្វាយចាន់ទីធ្វើកម្មសិទ្ឋិឯកជន!

ព្រៃអង់តែន ដែលមនុស្សខ្មែរភាគច្រើនស្គាល់ថាជាព្រៃប្រវត្តិសាស្ត្រ ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ និងមានផ្ទៃដីសរុបទំហំ ៣១៤១៦ ហិតា ស្ថិតនៅក្នុងដែន សមត្ថកិច្ចជំនាញ សង្កាត់រដ្ឋបាលព្រៃឈើ ក្រយានិងសង្កាត់រដ្ឋបាល ព្រៃឈើទំរីង ក្នុងស្រុកចំនួន២ គឺស្រុកសន្ទុក និងស្រុកសណ្តាន់ ខេត្តកំពង់ធំនោះ បើទោះបីបណ្តាញផ្សព្វផ្សាយក្នុងស្រុកមួយចំនួនបានរិះគន់យ៉ាងណាដោយ បច្ចុប្បន្ននៅតែរង នូវការកាប់បំផ្លិចបំផ្លាញ ពីសំណាក់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដោយមានឈ្មួញ រួមជាមួយ និងមន្ត្រីរាជការ អ្នកមានអំណាច នៅពីក្រោយខ្នង រងចាំទទួលទិញ នៅពេលណា ដែលគេកាប់រានបាន និងដុតបំផ្លាញរួច ។ ប្រជាពលរដ្ឋជាច្រើនដែលដឹងរឿងនេះនិយាយថាចំណុចដែលកំពុងតែកាប់បំផ្លិចបំផ្លាញខ្លាំងជាងគេ គឺស្ថិតនៅក្នុងដែនសមត្ថកិច្ចជំនាញ សង្កាត់រដ្ឋបាលព្រៃឈើទំរីង ក្នុងស្រុកសណ្តាន់ ក្នុងតំបន់ព្រៃអង់តែននេះដែរ ក៏មានផ្ទៃដីមួយចំនួនជារបស់ លោកអនុសេនីយ៏ឯក ជា ផល ឋានៈមេបញ្ជាការរង កងរាជអាវុធហត្ថទំរីងផងដែរ ។ ពាក់ព័ន្ធករណីខាងលើនេះ លោក ហូ គឹមឆេង នាយ សង្កាត់រដ្ឋបាលព្រៃឈើទំរីង កន្លងមក ធ្លាប់បានប្រាប់អ្នកយកព័ត៌មានថា ចំពោះករណីខាងលើ កំលាំងរបស់ លោកបានចុះ​ធ្វើការ និងចងក្រងសំនុំរឿង បានជាច្រើនករណីមកហើយ បញ្ជូនទៅតុលាការខេត្ត ក្នុងនោះក៏ មានផ្ទៃដីប្រហែលជា ៧ទៅ៨ហិតា ជារបស់លោកអនុសេនីយ៏ឯក ជា […]

Read more

លេចឮ​រឿង​មាន​អ្នករត់​ការដោះលែង​ឈ្មួញ​ឈ្មោះ ជឿ​ង ថេ​ង ដែល​ដឹកឈើ​បំផ្លាញ​ស្ពាន​នៅ​ស្រុក​ឈូក ខេត្តកំពត

​ប្រភពពី​មន្ត្រី​យោធា​យោធភូមិភាគ​៣ បាន​ឲ្យ​ដឹងថា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឈ្មោះ ជឿ​ង ថេ​ង ជា​មន្ត្រី​យោធា​ពាក់​ស័ក្ដិ​៤ ជំនួយ​ការិយាល័យ​ទី​២​នៃ​បញ្ជាការដ្ឋាន​យោធភូមិភាគ​៣ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៦ ក្នុង​ហាង​គុយទាវ​មួយកន្លែង​នៅ​ផ្សារ​កន្ទួត ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។ ការចាប់ខ្លួន​មន្ត្រី​យោធា​ឈ្មោះ ជឿ​ង ថេ​ង ដែលជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ប្រើ​រថយន្ត​ធុន​ធំ​ផ្ទុក​លើស​ទម្ងន់​ធ្វើ​ឲ្យ​បាក់​ស្ពាន​បា​ឡេ​មួយកន្លែង​នៅ​ភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត បានធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​។ ជាពិសេស​ក្រោយពេល​ចាប់ខ្លួន​ឈ្មួញ​ឈើ​រូបនេះ មាន​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា​មាន​អ្នក​ចេញមុខ​រត់ការ​ជួយ​ឲ្យ​រួចខ្លួន​ផងដែរ ប៉ុន្តែ​មិនទាន់​បានដឹង​ពី​លទ្ធផល​យ៉ាងណា​នោះទេ​។ ប្រភពពី​មន្ត្រី​យោធា​យោធភូមិភាគ​៣​បាន​ឲ្យ​ដឹង​ទៀតថា ការចាប់ខ្លួន​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេ​ង កំពុងតែ​ធ្វើ​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ដទៃទៀត​មានការ​ភ័យ​ស្លន់ស្លោ​យ៉ាងខ្លាំង​ព្រោះ​បើ​គ្មាន​ការឃុបឃិត​ពី​សមត្ថកិច្ច និង​មន្ត្រី​ពុករលួយ​ទេនោះ គឺ​គេ​មិនអាច​ដឹកឈើ​ឆ្លងកាត់​ខេត្តកំពង់ស្ពឺ ចូល​ខេត្តកំពត យកទៅលក់​នៅ​ស្រុក​យួន​តាម​ច្រក​តន់​ហន់​បានឡើយ​។ ជាក់ស្ដែង​ប្រសិនបើ​រថយន្ត​យី​ឌុប​ដឹកឈើ​ចំណុះ​ជាង​៧០​តោន​មិន​ធ្វើ​ឲ្យ​បាក់​ស្ពាន​ក្នុង​ឃុំ​តា​កែន ស្រុក​ឈូក ខេត្តកំពត​ទេនោះ គឺ​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេ​ង អាច​បន្តធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​របស់ខ្លួន​ដដែល​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ក្រោយពេល​ចាប់ខ្លួន​ឈ្មោះ ជឿ​ង ថេ​ង ភ្លាមៗ​មាន​មន្ត្រីជាន់ខ្ពស់​មួយចំនួន​បាន​រត់ការ​សម្រប​ស្រ​ម្រួ​ល​ជាមួយ​សមត្ថកិច្ច​ដើម្បី​ឲ្យ​មានការ​ដោះលែង​វិញ ប៉ុន្តែ​ប្រហែលជា​មិន​ងាយស្រួល​នោះទេ​។ គេ​សង្ស័យថា អ្នករត់​ការដោះលែង​ឈ្មួញ​ឈើ​ឈ្មោះ ជឿ​ង ថេ​ង ប្រហែលជា​អ្នក​នៅ​ពីក្រោយ​ខ្នង​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ទៅ​លក់​នៅ​ស្រុក​យួន​ទើប​ព្យាយាម​បិទបាំង​រឿងនេះ កុំ​ឲ្យ​វែងឆ្ងាយ​តទៅទៀត​។ មាន​សេចក្ដីរាយការណ៍​ថា ចាប់ពី​ថ្ងៃទី​១៨​ដល់​ថ្ងៃទី​១៩ ខែមិថុនា មាន​អ្នកធំ​ជួយ​រត់ការ​ដោះលែង​មន្ត្រី​យោធា​ឈ្មោះ ជឿ​ង ថេ​ង ដែលជា​ឈ្មួញ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ ហើយ​លទ្ធផល​យ៉ាងណា​នោះ​នឹងត្រូវ​ដឹង​ក្នុងពេល​ឆាប់​។ […]

Read more

លំនៅដ្ឋាននិងសាលារៀន៧៥ខ្នងត្រូវខ្យល់​កន្ត្រាក់​បាន​បោកបក់​​របើកដំបូល

20160621054908.jpg

បន្ទាយមានជ័យ: ភ្លៀង​មាន​លាយ​ខ្យល់​កន្ត្រាក់​បាន​បោកបក់​យ៉ាងខ្លាំង​បង្ក​ការខូចខាត​ផ្ទះសម្បែង​ពលរដ្ឋ និង​អគារ​សាលារៀន​សាធារណ​:ចំនួន​៧៥​ខ្នង នៅ​ស្រុក​ចំនួន​៣​គឺ​អូរជ្រៅ ស្វាយចេក និង​ថ្មពួក កាលពី​ថ្ងៃ និង​យប់​ថ្ងៃទី​១៩-២០​មិថុនា​ឆ្នាំ​២០១៦​។​អាជ្ញាធរ​ដែនដី និង​នគរបាល​ស្រុក​ទាំង​៣​ប្រាប់នៅថ្ងៃទី​២១​មិថុនា​ថា​:​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​នោះ​កើតឡើង​កាលពី​ល្ងាច​និង​យប់​ថ្ងៃទី​១៩​និង​២០​មិថុនា​ឆ្នាំ​២០១៦ ។​វា​បាន​បង្ក​ប៉ះពាល់​និង​ខូចខាត​ផ្ទះ​ពលរដ្ឋ​៧៣​ខ្នង ក្នុងនោះ​ធ្ងន់ធ្ងរ​ឬ​ខូច​ទាំងស្រុង​១៩​ខ្នង​,​អគារ​សាលារៀន​២​ខ្នង​។​នៅ​ស្រុក​ថ្មពួក​ខូចខាត​ច្រើនជាងគេ គឺ​ចំនួន​៦០​ខ្នង ធ្ងន់​១៥​ខ្នង​។​នៅ​ស្រុក​ស្វាយចេក​១០​ខ្នង ក្នុងនោះ​អគារ​សាលារៀន​២​ខ្នង និង​ស្រុក​អូរជ្រៅ​៤​ខ្នង​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទ​យ​មានជ័យ​អោយដឹង​ថ្ងៃទី​២១​មិថុនា​ថា​:​មហន្តរាយ​ពី​ខ្យល់​កន្ត្រាក់​នេះ មិន​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ តែ​បាត់បង់​ខូចខាត​ទ្រព្យសម្បត្តិ​។ ហើយ​មន្ត្រី​និង​អ្នក​ពាក់​ព័​ន្ទ បាននិងកំពុង​ឆ្លើយតប​ដោយ​ចាត់​កម្លាំង​ចុះ​សង្គ្រោះ​ជួសជុល​និង​ស្តារ​ជីវភាព​គ្រួសារ​ជនរងគ្រោះ​។​ ​ក្នុងនោះ​កម្លាំង​នគរបាល​ចម្រុះ​១០០​នាក់ យោធា​៥០​នាក់ និង​មន្ត្រី​អាជ្ញាធរ​បាន​ទៅ​ជួយ​ជួសជុលផ្ទះ​និង​អគារ​សាលារៀន​។​​ហើយ​កម្លាំង​ចុះជួយ​នេះ​នឹង​កើនឡើង​នៅ​ថ្ងៃទី​២១​មិថុនា​នេះ​។​ ​លោកស្នងការ​អោយដឹង​បន្តថា​:​លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន បានផ្តល់​សង្ក៍​សី​១.០០០​សន្លឹក និង​ថវិកា​ទិញ​ឈើ សម្ភារ​:​ជូន​ពលរដ្ឋ​សម្រាប់​ការជួសជុល​។​ ​សូម​រំលឹកថា ទូទាំង​ខេត្តបន្ទាយមានជ័យ​បាន​ជួប​គ្រោះធម្មជាតិ​ចម្រុះ និង​បង្ក​ខូចខាត​ទ្រព្យសម្បត្តិ ប៉ះពាល់​ជីវភាព​ពលរដ្ឋ​និង​សេដ្ឋកិច្ច​ខេត្ត​ជា​បន្ត​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០០៩​មក​ដូចជា​ទឺ​ក​ជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ខ្យល់​កន្ត្រាក់ និង​កត្តាចង្រៃ​នានា​។​ហើយ​កាលពី​រដូវប្រាំង​កន្លង​មក ខេត្ត​ទទួលរង​គ្រោះ​ទុ​រ្ភឹ​ក្ស​ខ្វះ​ទឹក​បរិភោគ​និង​ប្រើប្រាស់​ធ្ងន់ធ្ងរ​ជាងគេ​ក្នុងប្រទេស តែ​បាន​អន្តរាគមន៍​ជួយសង្គ្រោះ​ដោះស្រាយ​ទាន់ពេល​និង​ចំ​គោលដៅ​៕

Read more

បើករថយន្តលឿនប្រុងឡើងស្ពាន មិនប្រយ័ត្នជ្រុលចង្កូតក្រឡាប់ផ្ងារជើងក្រោមស្ពានអាកាសក្បាលថ្នល់

20160621054137.jpg

រាជធានីភ្នំពេញ ៖ រថយន្តកូរ៉េដឹកដែនទម្ងន់១តោនកន្លះមួយគ្រឿង បានក្រឡាប់ផ្ញារជើងច្រងាងនៅចំណុច គល់ស្ពានព្រះមុន្នីវង្សថ្មី ខាងក្រោមស្ពានអាកាសក្បាលថ្នល់ ស្ថិតក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បន្ទាប់ពីតៃកុងរថយន្តបើកក្នុងល្បឿនលឿនបម្រុងឡើងសម្តៅទៅកាន់ស្ពានព្រះមុន្នីវង្សថ្មី តែសំណាងអាក្រក់ដល់ចំណុចផ្លូវកោងខ្លាំង មិនប្រយ័ត្នបួងចង្កូតខ្លាំងពេកជ្រុលក្រឡាប់ផ្ញារជើងច្រងាងតែម្តងទៅ កាលពីវេលាម៉ោង ១០ និង ៤៥នាទីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦ ។ បើយោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ អោយដឹងថា ដំបូងឡើយ គេសង្គេតឃើញរថយន្តខាងលើ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 3B-6186 បើកបរដោយតៃកុងឡានម្នាក់ រួមដំណើរដោយបុរសម្នាក់ផ្សេងទៀតនៅក្នុងរថយន្ត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ២ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោង រថយន្តបានបន្ថែមល្បឿនយ៉ាងលឿន បម្រុងឆ្ពោះឡើងទៅកាន់ស្ពាន់ព្រះមុន្នីវង្សថ្មី ប៉ុន្តែខណៈពេលនោះដោយសារស្ថានភាពផ្លូវមានលក្ខណៈកោងខ្លាំងពេក ធ្វើអោយតៃកុងរថយន្តបត់ចង្កូតរថយន្តមិនទាន់ ក៏ជ្រុលចង្កូតទៅបុកផ្ទប់នឹងខឿនសួនច្បារក្រោមស្ពានអាកាស ពេញទំហឹង បណ្តាលអោយរថយន្តក្រឡាប់ផ្ញារជើងម្ខាងតែម្តងទៅ ។ សូមបញ្ជាក់ថា ក្នុងហេតុការណ៍ខាងលើនេះ មិនមានមនុស្សណាម្នាក់ត្រូវរងរបួសឡើយ គ្រាន់តែរថយន្តត្រូវរងការខូចខាតផ្នែកខាងមុខ រួមទាំងសួនច្បារក្រោមស្ពានត្រូវរងខូចខាតបន្តិចបន្តួចផងដែរ ។ យ៉ាងណាមិញក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះអន្តរាគមន៍ ដោយសហការជាមួយជំនាញ ចុះវាស់វែងស្ទូចយករថយន្តបង្កទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ ។ ដោយឡែកទំនិញ ដែលនៅខាងក្រោយរថយន្ត ភាគច្រើនជាដែកថែប សមត្ថកិច្ចធ្វើកិច្ចសន្យាប្រគល់ជូនម្ចាស់ក្រុមហ៊ុនវិញ ដោយធ្វើការឃាត់តែរថយន្តតែប៉ុណ្ណោះ […]

Read more

ប្រពន្ឋផ្សព្វផ្សាយក្នុងស្រុកជាច្រើនអង្គភាពបង្ហាញ​ថា មន្ត្រីខិលខូច និងឈ្មួញជា​អ្នកបំផ្លាញ​ឈើព្រៃ​ឡង់រាប់ពាន់ហិកតា!

ខេត្តកំពង់ធំ៖មន្ត្រី​រដៃដប់ជើងម្ភៃទាំង​ថ្នាក់ខេត និង​ថ្នាក់​ស្រុក ឃុំ​ ឈ្មួញ​ និង​អ្នក​មាន​អំណាច​ផ្សេង​ទៀត​​បាន​កំពុង​ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ពួកគេ​ដោយ​ខុសច្បាប់​​ និង​បំពាន​ដើម្បី​ទាញ​យក​ផលប្រយោជន៍​ពី​ធនធាន​ព្រៃឡង់​តាមរយៈ​សកម្មភាព​កាប់ឈើ​ខុសច្បាប់​។ នេះ​បើ​យោង​​តាមប្រពន្ឋផ្សព្វផ្សាយក្នុងស្រុកជាច្រើនអង្គភាពដែលបានចេញផ្សាយថ្មីៗនេះ។​ ​ ប្រពន្ឋផ្សព្វផ្សាយក្នុងស្រុកជាច្រើនអង្គភាព បាន​ង្ហាញឲ្យ​ដឹងថា អាជ្ញាធរ​ដែល​ទទួល​ខុសត្រូវ​ក្នុង​ការជំរុញ​ឲ្យ​មាន​ការអនុវត្ត​ច្បាប់​ និង​គ្រប់គ្រង​ព្រៃឈើ​ បែរ​ជា​មិន​បាន​យក​ចិត្ត​ទុកដាក់​ និង​ខ្វះ​វិធានការ​ជាក់ស្តែង​ក្នុង​ការទប់ស្កាត់​បទល្មើស​ព្រៃឈើ​។ អង្គភាពសារព័ត៌មានខ្លះលើកឡើងថា៖ «​កន្លែង​ត្រួតពិនិត្យ​​ដោយ​ផ្ទាល់​ដែល​បង្កើត​ឡើង​ដោយ​អាជ្ញាធរ​ ដូចជា​នគរបាល ទាហ៊ាន ប៉េអឹម មន្ត្រី បរិស្ថាន និង​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​មិនមែន​ដើម្បី​បញ្ឈប់​ ឬ​រារាំង​មិន​ឲ្យ​មាន​ការដឹកជញ្ជូន​ឈើ​ចេញ​ពី​ព្រៃឡង់​នោះ​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅវិញ​ គឺ​ពួកគេបាន​បង្កើតឡើង​ដើម្បី​ប្រមូល​លុយ​ពី​អ្នក​ដែលបានដឹកជញ្ជូនឈើនិងកាប់រានយកដីដោយខុសច្បាប់​ទៅវិញ​»។ គឹម សារឿន

Read more
1 2 3 45